Episode55:ម្ដេចក៏ស្លេកមុខហើយ?

1.3K 114 3
                                    

<អ៌រ!~> kevin
<ថេយ៍> ភ្លាមៗសម្លេងមាំក្រាស់របស់ជុងហ្គុកក៏បន្លឺឡើងដើរចូលមករកអ្នកទាំងពីរដោយទឹកមុខមាំធឹង, ដឹងហើយថាគេមិនដែលពេញចិត្តជាមួយវត្តមាននាយkevinម្ដងណាទេ។

<ជុងហ្គុក>
<សួស្តីលោកចន ខានជួបគ្នាយូរហើយ> kevin ទោះមិនចូលចិត្តក៏មិនដឹងធ្វើមិចមានតែសួស្ដីគួរសមទៅ ប្រុងឲហក់ទៅវាយគ្នាហេ៌?

<សួរស្តី..អូនសម្លាញ់មកនៅអីទីនេះ? បងរកអូននៅបន្ទប់មិនឃើញ..សឺត!~> នាយត្រឹមសួរស្ដីដាក់kevinពីរម៉ាត់ មុននឹងងាកមករកថេយ៍ សូកដៃចូលចង្កេះរបស់គេបង្ហាញភាពជាម្ចាស់ខ្លួនប្រាណ ពោលសម្ដីផ្អែមល្ហែម ស្របនឹងអោនទៅថើបថ្ពាល់មួយដង្ហើម, បើអ្នកគេឆ្លាតមើលតែបន្តិចដឹងថានាយចង់បញ្ឈឺចិត្តអ្នកណាហើយ។

<អូនស្អុះស្អាប់ពេកក៏ចេញមកក្រៅទៅ> ថេយ៍មិនបានដឹងគំនិតនាយធ្វើបែបនេះបញ្ឈឺអ្នកណា គេដឹងត្រឹមធ្វើយ៉ាងមិចជាការឆ្លើយតបត្រឹមត្រូវទៅនាយ។

<ទីនេះវាមិនស្រស់ស្រាយសម្រាប់អូនទេ បងមានអារម្មណ៍ថាដូច toxicណាស់ ព្រោះទីនេះសម្បូរមនុស្សចង់បានរបស់គេ> មិនត្រឹមតែនិយាយដៀមដាម នាយឆ្លៀតចោលភ្នែកទៅមើលkevinបន្ថែម។

<ហឹស!! លោកចនបុិនមានអារម្មណ៍ណាស់ណេ៌? មិនខុសទេ ទីនេះប្រហែលជាសម្បូរណាស់ ព្រោះថាអ្នកដែលបានហើយអាក់ សមត្ថភាពក្នុងការថែរ..អឹម!~ មិនបាននៅយូរទេ ថេយ៍ហា៎! ខ្ញុំទៅសិនហើយណា៎!~> ចត់បាយដូចគេចុកមាត់។

<បាទ!~> រាងតូចញញឹមបន្តិចជាការលា ដែលខុសដាច់ពីជុងហ្គុកខឹងឡើងក្រហមមុខប៉ុន្តែសុខចិត្តលាក់ក្នុងទ្រូង។

<ជុងប*..អេស៌?> រកហៅនាយមិនទាន់អស់ពាក្យគេរហ័សដើរចេញតាំងៗយ៉ាងលឿន, តើខឹងទៀតហើយមែនទេ? និយាយដោយស្មោះត្រង់នាយខឹងគេម្ដងៗពិបាកលួងយកចិត្តណាស់។
.....
//ក្នុងបន្ទប់!
<យប់មិញបងទៅណា អូនខលច្រើនដងមិនលើកចឹង?> រាងតូចដាក់បង្គុយប៉ុកក្បែរនាយដែលចូលដល់ភ្លាមក៏ចុចទូរស័ព្ទធ្វើប្រងើយ។

<រវល់> មួយម៉ាត់បែបដាច់ក្បាលដាច់កន្ទុយ។
<រវល់អី? ម៉ោង12ពាក់កណ្ដាលអាទ្រាតនឹងហេ៌? ក្រែងបងប្រាប់អូនថាទៅយកឯកសារនៅក្រុមហ៊ុននោះអី> សម្ដីមួយៗបែបទន់ភ្លន់ ព្រោះគេដឹងថានាយអារម្មណ៍មិនល្អ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now