Episode12:អនាគតចង់ឡើងTop

2.1K 108 1
                                    

ផាច់!!~~
<អូយ៎!!~> គ្រាន់តែដកមាត់ចេញភ្លាមប្រអប់ដៃតូចមិនចាំយូរ លើកទៅទះនាយមួយកំផ្លៀង សម្លឹងមុខម៉ង់ៗ! ចំណែកឯជុងហ្គុកគ្មានអ្វីក្រៅអូយ៎! នេះឯង!

<ឈឺណា៎ថេយ៍! មិចលែងទះកំផ្លៀងចឹង?> ជុងហ្គុកអង្អែលថ្ពាល់ខ្លួនឯងទៅមកសម្លឹងថេយ៍ដោយការចងចិញ្ចើម មុខជូរហួញ!

<ចុះអ្នកណាឲលោកប្រធានថើបខ្ញុំ!? មាត់ខ្ញុំមិនមែនមាត់ដាក់ឲថើបជាសារធារណៈទេ!~> ពីមុនថើបគេ គេភាំងភ្លេចទះ! ប៉ុន្តែលើកនេះមិនឲបានចិត្តទៀតទេ! ថើបទះៗ!

<យ៉ាងណា៎ក៏មិនគួរទះដែរ! ប្រាប់ស្រួលបួលមកអ្នកណាថាអី? ឆ្នាស់នោះឆ្នាស់!>

<មុខលោកប្រធាននឹងចេះស្ដាប់ខ្ញុំស្រួលបួល?>
<ទះបែបនេះគួរតែសងជំនឿចិត្ត!> គេស្រដីរួចប្រុងនឹងដើរទៅរក រាងតូចទៀតតែ..

<សាកលោមើរ!~ សារនេះមិនមែនបាតដៃ តែកណ្ដាប់ដៃវិញម្ដង!~> មិនត្រឹមថាតែមាត់ នៅឆ្លៀតលើកកណ្ដាប់ដៃឡើងទៀត! រាងក្រាស់ឃើញហើយលេបទឹកមាត់ក្អឹក សឹឧទ្យានថា÷

<ទៅបានហើយ!~> នាយថារួច បើកទ្វារចូលឡានទាំងចិត្តមិនចង់! ឲឈ្នះសិនចុះ! ចាំមើលតែលើកណាមានឱកាសច្បាស់មិនរួចខ្លួនទេ!

<ហឹស! ស្មានតែខ្លាំងតើ!> ថេយ៍ញញឹមបែបមានអំណួតនឹងខ្លួនឯងដែលយកឈ្នះនាយបាន! ត្បិតមិនដឹងទេ ថានាយម្នាក់នេះកំពុងគុំទុក។
______
ជិះប្រហែលជាបានកន្លះម៉ោងឃើញថា ផ្លូវដែលនាយកំពុងបើកវាមិនមែនទៅក្រុមហ៊ុនទេ វាបើកចេញពីទីក្រុងទេតើ!

<លោកប្រធានទៅណានឹង? មិនទៅក្រុមហ៊ុនទេ?> ថេយ៍សម្លឹងផ្លូវដែលបើក មុនសម្លឹងមុខនាយឆ្លាស់គ្នាទៅមក!

<អ្នកណាថាទៅក្រុមហ៊ុននោះ?> គេផ្ចង់អារម្មណ៍ក្នុងការបើកបរ ត្រឹមឆ្លើយឆ្លងនឹងថេយ៍បែបហីៗ!

<បើមិនទៅក្រុមហ៊ុនទេ ដាក់ខ្ញុំចុះទៅលោកប្រធាន!> គេមិនចង់ទៅជាមួយនាយឡើយ ដូចដឹងចឹងមនុស្សដូចនាយនៅជិតមានតែខាតជាន់ខាត គេចំណេញឲតែរហូត!

<បើចង់ចុះបើកទ្វារឡានរួចហក់ចុះទៅ!> អាហុី!-,-

<បើហក់ចុះបានខ្ញុំហក់យូរហើយ ឈប់ឡានទៅៗៗ!!~> រាងតូចចាប់សម្លក់នាយថ្លែរ លើកនេះមិននិយាយតែមាត់គេជំទាលយកៗ ទាញដៃនាយអង្រួនឡើងរេពេញថ្នល់!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now