Episode27:ចរឹកមេមាន់

1.7K 83 2
                                    

1សប្ដាហ៍ក្រោយ!
ពិធីមង្គលត្រូវបានប្រព្រឹត្តទៅយ៉ាងរលូន នឹងពោរពេញដោយក្ដីរីករាយជានិច្ច ដោយកម្មវិធីហាក់ធំគ្រាន់ មិនគគ្រឹកគគ្រេងណាស់ណា៎ត្រឹមឲអ្នកមានមុខមាត់ធំៗនឹងជិតស្និតមកចូលរួមប៉ុណ្ណោះ។

<កូនលោកជំទាវញញឹមបិទមាត់មិនជិតទេ>
<មែនហើយមើលចុះសមគ្នានោះសម>
អ្នកស្រីសូ នឹងអ្នកស្រីរ៉ាហ៍ ពោលឡើងទៅកាន់អ្នកស្រីចនដែលអង្គុយក្បែរខ្លួន។ ពួកគាត់មើលទៅថេយ៍ស្រស់ស្អាតណាស់ រាងឲឡើងតូចច្រលឹង ល្អិតត្រឹមស្មារបស់ជុងហ្គុក គោតទៅគេបុិនរកកូនប្រសារណាស់។

<ហឹស!..ធម្មតាការដោយពេញចិត្តតែប៉ុន្នឹង ទម្រាំមកដល់ថ្ងៃនឹងគេរំអុកឲលើកថ្ងៃរាល់ពេល> អ្នកស្រីចន សម្លឹងទៅមើលកូនប្រុសនឹងកូនប្រសារពោរពេញដោយកែវភ្នែកស្ងប់សុខ តែប៉ុណ្ណោះកូនគាត់មានជីវិតគូដ៏ពិតប្រាកដមួយហើយ។

<ថ្ងៃនេះអូនស្អាតណាស់ដឹងខ្លួនទេ?> ជុងហ្គុក ដែលកម្មវិធីពេលនេះដល់កន្លែងពាក្យសម្បថហើយ។
<ហឹស! អគុណ>

<តើកូនកម្លោះនឹងកូនក្រមុំព្រមទទួលស្គាល់គ្នាជាប្ដីប្រពន្ធទេ?> លោកអាចារ្យ

<ខ្ញុំព្រម/ខ្ញុំព្រមទទួល!>
//កាត់!
ម៉ោង10:00នាទីយប់ កម្មវិធីមង្គលការចប់សព្វគ្រប់ ដែលពេលនេះភ្ញៀវគេអញ្ជើញទៅវិញអស់ហើយ។

<ជូនពរឲមានក្ដីសុខណាថេយ៍!> ឈូយីម
<អឹម!~ អគុណឯងហើយសម្រាប់ថ្ងៃនេះដែលមកចូលរួម>

<ហឹម!~ មើលថែទាំមិត្តខ្ញុំឲល្អ មិនចឹងទេលោកមានរឿងនឹងខ្ញុំមិខាន> នាងក្រមុំញញឹមទៅកាន់អ្នកជាមិត្តបន្តិចមុននឹងងាកមកស្រសប់នឹងរាងក្រាស់, តែហ៊ានធ្វើឲមិត្តបណ្ដូលចិត្តនាងយំដឹងតែផ្ទុះសង្គ្រាមហើយ។

<ហឹស បាទ!~~> នាយត្រឹមញញឹមគែមមាត់ឆ្លើយបាទយ៉ាងរម្យទុំ។

<យើងទៅហើយណា bye bye!> ថារួចសន្ធឹកកង់ឡានក៏បើកចេញទៅ បន្សល់ទុកត្រឹមគូរស្វាមីភរិយាថ្មីថ្មោងមួយគូសម្លឹងកន្ទុយឡានបរផុតចាកចេញពីភូមិគ្រឹះ។

<តោះ! ទៅក្រេបទឹកឃ្មុំប្រពន្ធសម្លាញ់>
<យប់នេះហេ៎?> ថេយ៉ុងសួរនាយដោយទឹកមុខជូរហួញ គេហត់មួយព្រឹកនឹងកម្មវិធីចំណែកនាយដូចធម្មតា។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now