Episode36: លែងលះ

1.6K 101 1
                                    

ដូចដែលបានដឹងកាលពីចុងភាគមុន ជុងហ្គុកបាននៅកំដរស៊ូរ៉ាង ដោយសុខចិត្តឲប្រពន្ធអង្គុយចាំបាយនៅផ្ទះ ថែមទាំងកុហកថាជាប់ការងារ!
//ចូលសាច់រឿង!
@ ងុឺត!~~ ម៉ោង11:30នាទីអាទ្រាតសម្លេងសន្ធឹកកង់ឡាន ឈប់លឺសូរតែងុឺតនៅមុខភូមិគ្រឹះ វាក៏អាចស្មានដឹងថាជានរណា?
ក្រឹបៗ!
សន្ធឹកជើងមាំក្រាស់បោះជំហានមួយៗដើរចូលក្នុងផ្ទះ ដែលមានអាវធំនៅកាន់នឹងដៃ តម្រង់ទៅរកសាឡុងដែលកំពុងមានវត្តមានរាងតូចច្រលំគេងលង់លក់ ,

<សឺត!~~> នាយឈប់ង៉ក់បន្ទប់ជង្គង់ចុះទម្លាក់បបូរមាត់ទៅថើបផ្ដិតលើថ្ពាល់ក្រពុំមួយដង្ហើម។

<ហឹម!..លោ-លោកប្ដី?> នាពេលទទួលបានការរំខានដំណេក ក៏បណ្ដាលឲរាងតូចបើកត្របកភ្នែកឡើង សម្លឹងឃើញថាអ្នកដែលបានថើបខ្លួនគឺជាលោកប្ដីដែលរវល់នឹងការងារគ្មានពេលសម្រាលសោះ។

<មិចក៏មកគេងអីត្រង់នេះហា៎?..មូសខាំក្រហមសាច់អស់ហើយ> ជុងហ្គុកពោលសម្ដីទន់ភ្លន់ សម្លឹងមើលសាច់សររបស់អ្នកជាប្រពន្ធដែលត្រូវបានមូសអស់នោះលួចខាំ មុននឹងលើដៃទៅអង្អែលលើភ្លៅគេតិចៗ។

<អូននៅចាំលោកប្ដី!..ម្ដេចលោកប្ដីមកផ្ទះយូរម្ល៉េះ?> ថេយ៍ងើបអង្គុយសំយ៉ុងជើងចុះ ធ្វើភ្នែកភ្លឺសៗជ្រួញចិញ្ចើមឡើងបណ្ដក់សញ្ញាសួរយួរពេញក្បាល!..ក្រឡេកមើលនាឡិកាធំក្នុងផ្ទះម៉ោង11ជិត12ហើយ ម្ដេចនាយធ្វើការអីយូរថ្នាក់នឹង?

<ហឹស!..ជុប៎! បងធ្វើការមិនយូរទេ គ្រាន់តែជាប់កំដរមិត្តតែប៉ុណ្ណោះ> នាយញញឹមបន្តិចមុននឹងលោទៅថើបបបូរមាត់ថេយ៉ុង, ដែលចម្លើយមួយនេះហាក់ធ្វើឲអ្នកដែលលឺហើយអាក់អន់ស្រពោនចិត្តមួយរំពេច!

<បងមានពេលកំដរមិត្តដល់យប់ជ្រៅ ប៉ុន្តែទុកឲអូនអង្គុយចាំបាយដូចចាំម្ចាស់> ថេយ៉ុងអោនមុខចុះពោលឡើងតិចៗលក្ខណៈមនុស្សអន់ចិត្ត! តើគួរឲគេតូចចិត្តទេ? នាយសន្យានឹងគេថាមកញុាំបាយល្ងាចជុំគ្នា ប៉ុន្តែមើលពេលនេះចុះ គេចាំនាយដល់ថ្នាក់គេងលក់ស្មើរណា៎មិនទាំងដឹងផង! គេមិនហ៊ានទូរស័ព្ទទៅព្រោះយល់ទុក្ខធុរៈដែលនាយប្រាប់ថារវល់..ប៉ុន្តែ មកពេលនេះនិយាយម្ដងទៀត គេបែរជានៅកំដរមិត្ត? មិនមែនគេគំរិះបិទសិទ្ធនាយ! ប៉ុន្តែសួរថាតួនាទីប្រពន្ធនៅផ្ទះមួយថ្ងៃៗអង្គុយសំគុកចាំបាយប្ដីចឹងហេ៎?

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now