Episode10: រងគុន><

2.3K 117 4
                                    

   //ពេលល្ងាច!
<លោកអ៊ុំ ធ្វើដំណើរដោយសុវត្ថិភាពណា៎!~> ថេយ៍នឹងជុងហ្គុកបានត្រឡប់មកពីរាវខ្យងវិញ គេលាលោកវ៉ូដូចតែរាល់ដង។

<យើងមិនទាន់ទៅវិញអីឡូវទេ!> គាត់ស្រដីចប់ក៏ឡើងពីកាណូតទៅលើផ្ទះ ធ្វើឲថេយ៍រាងឆ្ងល់ខ្លះដែរ។

<លោកអ៊ុំមានអ្វីរឺ?> ថេយ៍!

<យកឯកសារមកយើងព្រមជាមួយពួកឯងទាំងពីរហើយ!> គាត់ស្រដីធ្វើដូចនឿយហត់ជាមួយពួកគេទាំងពីររួចដើរទៅអង្គុយខាងក្នុង ប៉ុន្តែមិនមែនក្នុងផ្ទះទេ។ លឺសម្ដីគាត់បែបនេះធ្វើឲពួកគេទាំងពីរបើកភ្នែកអស់សម្លឹងមើលគ្នាទៅមក។

<ពិតមែនហេ៎លោកអ៊ុំ?> ជុងហ្គុក/ថេយ៍
<ឲឆាប់ឡើងទៅយើងប្រញ៉ាប់ផង!~> ថារួចរាងតូចមិនចាំយូររត់ចូលក្នុងផ្ទះប្រមូលយកឯកសារមកឲចុះហត្ថលេខាយ៉ាងលឿន។

<ខ្ញុំមើលឃើញការតាំងចិត្តរបស់ពួកឯងទាំងពីរថាមុតមាំកម្រិតណា៎ បើក្រុមហ៊ុនផ្សេងមកមិនដល់មួយថ្ងៃរត់ទៅវិញអស់ហើយ!~> គាត់និយាយបណ្ដើរចុះហត្ថលេខាបណ្ដើរ។ ចំណែកឯអ្នកទាំង2នេះឈរអរ ឡើងកាខេបកាខុប។

<នេះរួចរាល់ហើយ! មិនចាំបាច់បណ្ដាក់50%ទេ យើងដាក់70%តែម្ដង មើលថែររក្សាលុយរបស់យើងឲល្អណា៎! បាត់មួយវ៉ុនក៏មិនបានដែរ!> ថាចប់គាត់ក៏ចុះកាណូតបើកចេញទៅទាំងសប្បាយចិត្ត។ ព្រោះដូចសម្ដីចឹង មានតែក្រុមហ៊ុននាយមួយទេដែលនៅបានយូរ។

<ហិហិ!!..70%លោកប្រធាន!~> វឹប!~~ ថេយ៍សប្បាយអរជាងច្បាស់ក្រុមហ៊ុនទៅទៀត ទប់មិនជាប់គេហក់ទៅអោបនាយមុន លោតយកៗ! ប្រហែលជាភ្លេចខ្លួនហើយ។

<ហឹស!..ត្រូវហើយ!> បានថេយ៍មកអោបមុនបែបនេះច្បាស់ជាកម្រហើយ នាយតបស្នងការអោបមកវិញយ៉ាងពេញចិត្ត។

<អុ៎!!~> ថេយ៍ហាក់ដឹងខ្លួនមកវិញ ក៏ប្រទាក់ភ្នែករវាងអ្នកទាំងពីរ។ ក្រសែរភ្នែករបស់ជុងហ្គុកសម្លឹងមករករាងតូចយ៉ាងស្រទន់ ហើយក៏ស្ងាត់មាត់បំផុត! ប៉ុន្តែមនុស្សចរឹកព្រាននារីការសម្លឹងក៏វាទៅតាមនឹង គ្មានភាពប្រាកដប្រជានោះទេ។ មុខរបស់នាយសន្សឹមៗអោនមករកបបូរមាត់តូចច្រមិចបំណងចង់ណែបណិត ឯនេះក៏ចេះតែសសៀរទៅរក ផ្លែប៉េះ ទន់ៗរបស់រាងតូចនោះតែ..

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now