Episode 19: សង្ឃឹម!

1.8K 92 2
                                    

ចាប់ក្បាលនៃភាគថ្មី ក៏បង្ហាញឲឃើញថេយ៉ុងកំពុងអង្គុយនិយាយទូរស័ព្ទនៅក្នុងបន្ទប់របស់ជុងហ្គុក ដោយសន្ទនាជាមួយនឹងឈូយីម!

<គេត្រឡប់មកវិញហើយ> ថេយ៉ុងនិយាយតិចៗរាងរក្សាសម្លេងព្រោះខ្លាចរាងក្រាស់នៅក្នុងបន្ទប់ទឹកលឺ នាយអាចនឹងអន់ចិត្តទៀត។

"គេណាទៅ?" នាងក្រមុំសួរដោយភាពងើយឆ្ងល់ មិនដឹងន័យឲប្រាកដថាមិត្តចង់សម្ដៅដល់បុគ្គលណា៎?

<Kevin!..យើងបានជួបគេកាលពីព្រឹកមិញនៅក្រុមហ៊ុន> ឲតែនឹកដល់ឈ្មោះបុរសម្នាក់នោះ ក្នុងចិត្តរបស់គេតែងតែនៅមិនស្រណុក ប្រៀបដូចជាគាស់ដំបៅចាស់ឲរើឡើងមកវិញដូច្នោះដែរ។

"ឯង..ឯងមិនអីទេហេ៎ថេយ៉ុង?" នាងហាក់ដូចជាយល់ការក៏មិនបានសួរដេញដោលដោយជំនួសនូវសំនួនពាក្យលក្ខណៈបង្ហាញពីក្ដីបារម្ភ! អ្នកមិនទាន់ដឹងនៅតែមិនទាន់ដឹង ថាអតីតសង្សារម្នាក់នោះ ថេយ៉ុងស្រឡាញ់ខ្លាំងកម្រិតណា៎។

<អឹម!..មិនអីទេ កុំបារម្ភអី>

"ឯងនៅឲឆ្ងាយពីគេទៅ មនុស្សចរឹកអន់បែបនេះទៅហើយមិនទៅរហូត ហេតុអីចាំបាច់បង្ហាញមុខមកម្ដងទៀត?" រឿងរ៉ាវនៅពីក្រោយរវាងថេយ៉ុងនឹងkevinនាងបានដឹងទាំងអស់ នឹកឡើងក៏ខឹងជំនួស ក្ដៅឆេវដូចគេដុត។

<ហឹម!យើងច្បាស់ជាធ្វើបែបនោះ..ប៉ុន្តែយើងចង់ប្រាប់ឯងរឿងមួយ>
"និយាយមក"

<យើ--យើងបានយំនៅចំពោះមុខគេ យើងមិនអាចឃាត់ខ្លួនឯងឲគិតពីគេនោះទេ ឯងដឹងទេជុងហ្គុកបានវាយគេ តែយើងបែរជាមិនបានឈរខាងគាត់..យើងបែរជាឈរខាងKevinទៅវិញ តើឯងគិតថា..>

"ឯងនៅស្រឡាញ់អាម្សៀរនោះហេ៎?" ពាក្យសម្ដីដែលគេរៀបរាប់ហាក់ធ្វើឲអ្នកជាមិត្តចាប់បាន ទោះខ្លួនគេផ្ទាល់មិនបែបនោះក្ដី ប៉ុន្តែពាក្យពេចន៍ដូចជាកំពុងសរបង្ហាញថាគេមិនទាន់ដាច់អាឡៃ! តើស្រឡាញ់អ្វីថ្នាក់នេះ? មនុស្សចរឹកធន់នេះប្រុងយកវិញ?

<អត់ទេ!..យើងមិនបានគិតចង់បកក្រោយឡើយ យើងមានជុងហ្គុកហើយ ហេតុអ្វីយើងត្រូវទៅរកមនុស្សដែលធ្វើឲយើងឈឺចាប់មករាប់ឆ្នាំ?> ថេយ៍រហ័សប្រកែកញ៉ាប់មាត់ ខ្លាចថានាងក្រមុំស្ដាប់ខុស បើបែបនោះមែន មិនត្រូវតែរាងក្រាស់ដែលខកចិត្ត ក្នុងនាមនាងជាមិត្តក៏ដូចគ្នា។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now