Episode50:អូនស្អប់បងឯង~

1.4K 102 20
                                    

<អាក៌!..ហ្ហឹក! ឈឺណាស់> គ្រាន់តែបោះជើងទៅមុខមួយជំហាន រាងតូចត្រូវចាប់ឈឺភ្លាមៗហាក់ដូចជាបាទជើងត្រូវបុតនឹងរបស់រឹងអ្វីម្យ៉ាង។

<ថេយ៍ កើតអី?> ហេតុថាឃើញរាងតូចដូចជាពិបាកទប់ជំហរ នាយស៊ូកដៃទៅក្បែរចង្កេះរបស់គេ មុននឹងឱនទៅមើលជើង ឃើញថាគេមុតអំបែងដែលកប់ដីឡើងហូរឈាមរហាមលាយពេញទឹក។

<ថេយ៍មុតអំបែងហើយ សូមទោសណា៎> ថារួច គេចាប់លើកបីរាងតូចឡើង ដើរយ៉ាងញ៉ាប់ជើងយកគេទៅអង្គុយនៅលើបង់ក្បែរនោះ។

<ហ្ហឹក! ឈឺណាស់ វាមុតជ្រៅទេ?>
<រាងជ្រៅដែរ មិនអីទេណា៎ ចាំខ្ញុំនៅត្រង់នឹងហើយ> ថារួចនាយរត់ចេញយ៉ាងលឿនសម្ដៅចូលរីស៊តដើម្បីយកប្រអប់ពេទ្យសង្គ្រោះបឋមមក( ដូចជាបង់រុំជើងលាងរបួសអីបែបនឹង)

<មោះ ចាំខ្ញុំលាងរបួសឲថេយ៍> មិនឲលើសពីរនាទីផង នាយមកវិញជាមួយប្រអប់ពេទ្យ អង្គុយចោងហោងមុខរាងតូច ចាប់ជើងគេដើម្បីលាងរបួស។

<មិ--មិនអីទេប៊ូយ៉ុន ខ្ញុំអាចធ្វើខ្លួនឯងបាន>ធម្មតាទេមិនត្រូវជាអីនឹងគ្នាផងត្រឹមស្គាល់ធម្មតាគេច្បាស់ជាខ្លាចចិត្ត។

<ថេយ៍ឈឺឡើងស្លេកដៃអស់ហើយចង់លាងយ៉ាងមិច? ខ្ញុំមិនប្រកាន់ទេសម្រាប់ថេយ៍> ថារួចគេក៏ចាប់ផ្ដើមលាង ដោយដំបូងត្រូវចាក់ទឹកសម្លាប់មេរោគសិន។

<វាអាចផ្សារ បើថេយ៍ឈឺប្រាប់ខ្ញុំ ខ្ញុំភ្លុំឲ>

<អឹម!..សឺត!> ងក់ក្បាលមិនទាន់ចប់គេចាក់មកផ្សារដល់ថ្នាក់ក្ដាប់ដៃសឹងបាក់ក្រចក។

<ហ្វូ! មិនអីទេ..បន្តិចទៀតបាត់ហើយ> អ្នកខាងនេះគឺដូចសម្ដី បើគេផ្សារនាយនឹងភ្លុំឲ គេលើកដៃបក់ផង ភ្លុំពីចម្ងាយផង ធ្វើមិចជួយសម្រាលការឈឺចាប់ខ្លះ។ ថេយ៍ស្ងាត់មាត់សម្លឹងមិនដាក់ពីកាយវិការយកចិត្តទុក្ខដាក់មួយនេះ ក្នុងចិត្តក៏រំពៃទៅដល់មនុស្សម្នាក់។

បើសិនម្នាក់នោះគឺជាស្វាមីរបស់ខ្លួន មិនដឹងពេលនេះគេសប្បាយចិត្តយ៉ាងណា៎ទេ ទោះបីជាឈឺក៏គេមិនហ៊ានថាឈឺដែរមើលទៅ។
....
<រួចរាល់ហើយ បាត់ឈឺខ្លះរឺនៅ?> បន្ទាប់ពីចំណាយពេលលាងរបួសរួច នាយក៏រុំបង់ឲគេមួយស្អាត។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now