Episode52:ហើយបងនឹងពេទ្យ?

1.4K 100 17
                                    

សម្លេងជីបជុប៎មាត់ផ្ដោះផ្ដងគ្នាទៅមកលឺសូរពេញផ្ទៃបន្ទប់ ដែលការថើបមួយនេះហាក់ផ្អែមល្ហែមនឹងស្អិតរមួតខ្លាំង ត្បិតពួកគេទាំងពីរខានធ្វើរឿងនេះជាមួយគ្នាយូរមកហើយដែរ។

<ថេយ៍ឈប់អន់ចិត្តនឹងបងទៅណា..បងនិយាយការពិត បងនៅមិនស្រណុកឡើយពេលឈ្លោះគ្នាជាមួយអូន ចិត្តបងមិនស្ងប់គិតអ្វីមិននឹង វារាលទៅរកតែថេយ៍មិនឈប់ឲបងគិត គិតហើយក៏គិតទៀតថាគួរធ្វើមិចទើបឲអូនបាត់ខឹងនឹងបង> នាយលែងចេញពីការថើប ជំនួសឲសម្ដីលួងលោមទន់ភ្លន់ពោរពេញដោយទឹកដម លើកប្រអប់ដៃមាំក្រាស់ទៅវាសចុះឡើងលើថ្ពាល់ក្រពុំទៅមក ប្រែកែវភ្នែកមនោសញ្ចេតនាសម្លឹងមិនដាក់ឲគេទន់ចិត្ត។

<បើដឹងថាក្នុងចិត្តខ្លួនឯងបែបនឹង ចុះហេតុអីក៏ធ្វើបែបនឹងដាក់អូន?> ត្រូវហើយ! បើនាយនៅមិនសុខ ហេតុអ្វីក៏ចូលចិត្តតែនាំរឿងឈ្លោះ? ឈ្លោះមិនចេះចប់មិនចេះហើយ អស់ពីមួយចូលមួយ។

<បងខុសហើយ បងមិនធ្វើបែបនឹងដាក់ថេយ៍ទៀតទេ>

<សន្យាមក> មិនដឹងឡើយថាពាក្យសន្យានេះវាគង់វង្សប៉ុណ្ណា រឺក៏ឋិតឋេរយ៉ាងមិច ដឹងត្រឹមតែម្យ៉ាងការធ្វើបែបនេះវាអាចលួងលោមចិត្តគេឲកក់ក្ដៅបន្តិចដែរ, ថេយ៍លើកកូនដៃឡើងចំពោះមុខនាយ ដើម្បីឲអ្នកម្ខាងទៀតក្បួកជាសន្យា។

<បងសន្យា សន្យាថាមិនធ្វើបែបនេះដាក់ថេយ៍ទៀតទេ> គេមិនស្ទាក់ស្ទើរឡើងក្នុងការពោលពាក្យសន្យា ព្រោះ...

<ទិញវាមកលួងអូនហេ៎?> ថេយ៍ញញឹមឡើងមកក្រឡេកទៅមើលផ្កាកុលាបលើតុ ដែលនាយទិញសម្រាប់គេ។

<អ៌រមែនហើយ! ជូនសម្រាប់អូន ប្រពន្ធសម្លាញ់របស់បង> លឺសម្ដីថេយ៍រហ័សឲនាយងើបចុះពីគ្រែ ទៅទាញបាច់ផ្កា លុតជង្គង់ចុះលើកផ្កាបង្ហាញទៅឲរាងតូច។

<ហឹស!~ អគុណ> ដូចនិយាយចឹងគេមិនដែលខឹងនាយឡើយ វាមានតែម្យ៉ាងគឺអន់ចិត្តតែប៉ុន្នឹង, ប៉ុន្តែពេលនេះគេលែងអន់ចិត្តហើយព្រោះនាយបានធ្វើឲគេញញឹមចេញមកម្ដងទៀត, ថេយ៍ទទួលយកផ្កាពីនាយញញឹមឡើងដោយគ្មានលក្ខខណ្ឌ។

<សឺត~ ចូលចិត្តទេ? វាស្អាតដូចជាអូនចឹង> ឃើញថេយ៍ស្រួលលួងបាត់ខឹង នាយងើបឡើងទៅថើបថ្ងាសគេមួយដង្ហើមមុននឹងអង្គុយក្បែរ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now