Episode 49:ខ្ញុំមិនស្អាតទេ

1.2K 83 3
                                    

    #ថ្ងៃថ្មី!
<មិត្តអូនមិនមកយកទេហេ៎?> ជុងហ្គុកដែលកំពុងសារ៉េក្រវ៉ាត់.កមុខកញ្ចក់សួរឡើងទៅកាន់អ្នកជាប្រពន្ធដែលអង្គុយលើពូកចាំនាយ។

<អត់ទេ ពួកគេនៅអាកាសយានដ្ឋាន> ថេយ៍ពោលឡើងដោយទឹកមុខរៀបស្មើរ ដូចតែពីយប់មិញចឹង ព្រោះពួកគេមិនទាន់ត្រូវគ្នាឯណា៎ ឃើញនិយាយរកគ្នានេះតតែចាំបាច់ទើបនិយាយ បើមិនចឹងទេស្ងាត់រាងខ្លួន។

<...> នាយលែងមាត់.ក បន្ទាប់ពីសារ៉េក្រវ៉ាត់.ករួចរាល់ ដើរសម្ដៅទៅយកវ៉ាលីរបស់ថេយ៍ ដើម្បីជូនទៅអាកាសយានដ្ឋាន ចំំណែកឯរាងតូចយល់ការខ្ចិលនិយាយច្រើន។ ម្នាក់ៗលែងចេះនិយាយអស់ហើយខ្លាចជ្រុះថ្កុល។
    ____
20នាទីក្រោយក៏មកដល់ អាកាសយានដ្ឋាន!
   រីងៗ!!

"ថេយ៍ឯងមកដល់រឺនៅ?" ឈូយីម
<ដល់ហើយ កំពុងចុះពីឡាន ប៉ុន្នឹងចុះ> ថេយ៍ ស្រដីរួចក៏ចុចបិទវិញ មុននឹងស្រវេស្រវាដោះខ្សែរក្រវ៉ាត់។ រីឯជុងហ្គុកក៏កំពុងតែដកកាតខ្មៅរបស់នាយចេញពីកាបូបឲអ្នកជាប្រពន្ធចាយដូចគ្នា ,គេទៅដើរលេងច្បាស់ជាត្រូវការចាយវាយហើយ។

<នេះ!> គេហុចកាតឲរាងតូចទាំងមុខស្មើរថេង ថេយ៍សម្លឹងមុខនាយបន្តិចសឹមស្រដីថា÷

<មិ--មិនអីទេ អូនមានចាយខ្លួនឯងហើយ> គេញញឹមតិចៗទាំងមិនសម បដិសេធទៅកាន់នាយ, គ្មានអ្វីនោះទេគ្រាន់មិនចង់ចាយរបស់នាយ ព្រោះពួកគេឈ្លោះគ្នា!!!!!!!!! ម្យ៉ាងមើលសម្ដីហុចកាតឲទៅ។

<អូនទៅបានលុយចាយមកពីណាបើមួយថ្ងៃៗនៅតែផ្ទះគ្មានធ្វើការអីផងនោះ! បងឲហើយក៏យកទៅ> សម្ដីរបស់នាយនិយាយមកត្រូវគ្មានខុស ស្ដាប់មើលទៅវាជាការពិត ប៉ុន្តែហាក់មានអារម្មណ៍ថារាងស្គៀបទ្រូងទៅវិញ? តើគ្រាន់តែប៉ុន្នឹងគេត្រូវអន់ចិត្តដែរហេ៎?

<ត្រូវហើយ! មួយថ្ងៃៗអូននៅតែផ្ទះ គ្មានការងារអីធ្វើទេ ប្រាក់ក៏ចាយពីបងស្រាប់ ដូច្នេះហើយ លុយដែលបងខំរកបានវាហត់ណាស់ ចឹងគួរទុកចាយខ្លួនឯងទៅ>

<ថេយ៍ សម្ដីអូននិយាយចង់តែមានរឿងចឹងហេ៎? បងមិនមានន័យបែបនឹង ក៏គ្រាន់តែឲលុយចាយក៏ពិបាកមួយចប់ដែរនោះ> នាយចាប់ជ្រួញចិញ្ចើមឡើងមកនាពេលដែលនិយាយរកតែមិនត្រូវគ្នា។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now