Episode 30:បងសន្យា

1.3K 63 0
                                    

<ស្នាមក្រេម?..ហ្ហឹកៗ!~> ប្រទាញប្រទង់សុខៗកែវភ្នែកទាំងគូប្រទាក់ឆ្វាច់នៅចន្លោះក្បែរ.កអាវ ជាមួយនឹងស្នាមក្រែមឡើងក្រហមដូចកុលាបស្រស់, បណ្ដាលឲសាច់ដុំលោតកន្ត្រាក់ទាញការឈឺចាប់ជ្រាបចូលក្នុងទ្រូងឆ្លងដល់ខួរក្បាលមួយរំពេច! នេះទៅតែមួយស្របក់ ស្វាមីរបស់គេដោយក្លិននារីផ្សេង នឹងស្នាមក្រែមជាប់មកជាមួយផងរឺ?

<ថេយ៍!~..ថេយ៍អូនស្ដាប់បងសិន*..> ជុងហ្គុកចាប់ភ័យស្លរភ្នែកនាពេលដែលឃើញហេតុទៅជាបែបនេះ!

<បិទមាត់ទៅ!~..ពួកយើងទៅផ្ទះទៅ..ហ្ហឹកៗ!~> ថេយ៉ុងកាត់សម្ដីរបស់នាយត្រឡប់មកជាខ្សាវៗវិញ គេជូតវាសទឹកភ្នែកចេញយ៉ាងស្អាត, ដឹងថីបានជាគេនិយាយបែបនេះទេ? តាមពិតជាចង់សួរឲដឹងរឿងណាស់ តែ..តែទីនេះជាសាធារណៈ។

<ថេយ៍!..បងអាចបកស្រាយបានវាមិ*..>
<ប្រាប់ឲឈប់និយាយទៅ!~..ហ្ហឹកៗ!..មិនចេះស្ដាប់ទេយ៉ាងមិច?>

<បាទៗ!..បងឈប់និយាយហើយ អូនកុំយំអីណាបងសូមទោសៗ> ឃើញរាងតូចយំនាយរហ័សសូមទោសញ៉ាប់មាត់ ស្ដាប់តាមអ្វីដែលគេប្រាប់។
   .....
   ក្រឹប!~~ សម្លេងបិទទ្វារបន្ទប់

<ថេ--ថេយ៍ស្ដាប់បង វាមិនដូចអូនគិតទេបងអាចបកស្រាយបាន> គ្រាន់តែចូលមកដល់ក្នុងភ្លាមនាយរហ័សចូលខ្លួនទៅពន្យល់បកស្រាយ, ហេតុថារាងតូចយំរហូតតាំងពីនៅក្នុងឡានមកដល់អីឡូវ។

<ហ្ហឹក-អ្ហឹកៗ!..កុំប៉ះអូន..បងឯងអាក្រក់ណាស់~> រាងតូចរុញនាយចេញមួយទំហឹងពីខ្លួន គេយំឡើងដង្ហក់ព្រោះគិតថានាយបានទៅធ្វើអ្វីដែលក្បត់ចិត្តគេ។

<ថេយ៍អូនស្ដាប់បងសិនណាអូនណា៎!~..បងពន្យល់បានបងអត់បានទៅធ្វើអីក្បត់ចិត្តប្រពន្ធបងនោះទេ> រាងក្រាស់ប្រឹងប្រែងប្រើសម្ដីទន់ភ្លន់ដើម្បីលួងលោមចិត្តរបស់គេ, នាយនៅមិនសុខឡើយពេលឃើញរាងតូចយំឡើងសសឹកបែបនេះ។

<ហ្ហឹកៗ!..ចុះក្លិនជាប់ខ្លួនបងជាក្លិនរបស់អ្នកណា..អ្ហឹកៗ!..ហើយនៅក្រេមក្រហមលើ.កអាវរបស់បង..ហ្ហឹក!..មិចបងធ្វើបែបនឹងដាក់អូន?~> សួរថាចិត្តរបស់អ្នកណាមិនឈឺ អ្នកណាមិនគិតខុស? ដឹងទេពេលក្លិនដ៏ប្លែកនោះហោះចូលក្នុងច្រមុះរបស់គេ វាធ្វើឲគេប្រហោងពោះរំគួសទ្រូងមួយតង់ហើយ, ត្បិតដល់ឃើញស្នាមក្រែម ទន់ជង្គង់សឹងលុតដល់ដី។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now