Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?

2K 143 6
                                    

@ ក្រុមហ៊ុន!
ក្រឹប~~
<ហឺយ~ប្រពន្ធកូនខ្ញុំ!..ពួកគេ..អគុណណាស់~> ចូលមកដល់បន្ទប់ធ្វើការមិនទាន់នាយដើរឆ្លេឆ្លាអរឡើងកខេកកខុប តែប៉ុន្នេះគេមានសង្ឃឹមហើយ, បួនឆ្នាំ! បួនឆ្នាំដែលគេចាំពិតជាអគុណខ្លាំងណាស់។
រីងៗ~~
<យ៉ាងមិចហើយ?ប្រពន្ធកូនយើងស្នាក់នៅឯណា?>
"បាទគឺនៅ.."

<ហឹម~ ប៉ុន្នឹងចុះ~> ការហៅទូរស័ព្ទត្រូវបានបិទ បង្ហាញឲឃើញពីទឹកមុខដ៏រីករាយដូចគ្រាប់ជីដែលវាបាត់អស់ទៅរាប់ឆ្នាំ ពេលនេះត្រឡប់មកម្ដងទៀតហើយ។

<មកមិនសង្ឃឹមឡើយថាអូននឹងលើកលែងឲបង ប៉ុន្តែឲតែបងបានឃើញមុខអូននឹងកូនបងគ្រប់គ្រាន់ហើយថេយ៉ុង>
.....
កាត់មកផ្ទះឯនេះវិញGukkieគេយំខ្លាំងណាស់ ងក់ឲរាងតូចទៅហៅជុងហ្គុកឲមកជាមួយទាំងដែលថេយ៍ក៏ហាក់ខឹងផងដែរ ហេតុអ្វីក៏ជួបមុខនាយទៀត? វាហាក់ដូចជាដាស់ការឈឺចាប់ត្រឡប់មកវិញដូច្នោះ។

<ហ្ហឹកៗmommy អូនចង់ជួបdaddy..អ្ហឹកៗ..mommyហៅdaddyមក~> Gukkie ឈរយំអង្រួនជាយអាវរបស់ថេយ៍ឡើងសសាក់អ្នកណាមកលួងក៏មិនបាត់ចំណែកឯថេយ៍ក៏មិនខ្ចីមាត់។

<Gukkie~ គេមិនមែនប៉ាកូនទេ~> គំហក!
<ហ្ហឹកៗ អត់ទេនោះគឺប៉ាជុង..អ្ហឹក-ប៉ាជុងមកពីស្រុកក្រៅវិញហើយមិចmommyអត់ឲប៉ាជុងមកមួយពួកយើង?> គេជាក្មេងពុំបានដឹងអ្វីច្រើនគិតតែយំរំអុក ម្យ៉ាងជាកូនគ្រាន់តែចង់នៅជាមួយឪពុកខុសដែរ?

<....> ស្ងាត់បានត្រឹមតែចងចិញ្ចើមជាប់!
<Gukkieបានហើយចៅឈប់យំ> អ្នកស្រីឆេ

<ហុឺៗ! លោកយាយអូនឃើញប៉ាជុងនៅសា(ផ្សារ)-អ្ហឹក-mommyអត់ឲប៉ាមកមួយទេ.. mommyធ្លាប់ប្រាប់អូនថាប៉ាជុងជាប៉ាអូន មិចឡូវថាមិនមែន?..អ្ហឹកៗ-mommyឈប់ស្លាញ់daddyហើយ~>

<Gukkie~ បើនៅតែនិយាយទៀតmommyវាយកូនហើយ~> គ្រាន់តែលឺចុងប្រយោគរបស់កូនធ្វើឲរាងតូចតបសារភ្លាមៗ! ហេតុអ្វីក៏កូននេះវាកាន់ជើងឪវាដល់ម្លឹង? នៅចោទថាគេឈប់ស្រឡាញ់ទៀត ទាំងដែលចិត្តគេរាល់ថ្ងៃនៅតែជាមួយឪរបស់វាសោះ-,-

<អ្ហឹក-ហ្ហឹក~ ចាំមើលអូនប្រាប់Daddyហើយ..ហើយឈប់លេងចូលmommyរហូត> គ្រាន់តែថាចប់គេរត់ត្រុយឡើងទៅលើផ្ទះ! ធ្វើឲថេយ៍សម្លឹងដំណើរទាំងតឹងទ្រូង។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now