Episode43:វិដេអូ

1.2K 50 0
                                    

  //ថ្ងៃត្រង់ ហេតុថាតាំងពីព្រឹកមកនាយមិនបានទៅធ្វើការនោះទេ ព្រោះជាប់រវល់នៅយកចិត្តអ្នកជាប្រពន្ធ។

<ឯកសារដែលត្រូវពិនិត្យព្រឹកនេះ អ្នកនាងទុកវាទៅសិន ព្រោះថាខ្ញុំរវល់> ជុងហ្គុកកំពុងអង្គុយលើសាឡុងកណ្ដាលភូមិគ្រឹះ និយាយរឿងការងារជាមួយលេខា ត្បិតអីឡូវនាយនៅផ្ទះអ្នកស្រីចនដដែលព្រោះថេយ៍មិនទាន់ព្រមត្រឡប់ទៅវិញ។

"ចា៎លោកប្រធាន..អឹម!~ លោកប្រធាន" ស៊ូរ៉ាង
<ហឹម?~>

"..ខ្ញុំសូមទោសផងចំពោះរឿងយប់នោះ បើគង់តែខ្ញុំលោកប្រធាននឹងប្រពន្ធមិនឈ្លោះគ្មាឡើយ" ស៊ូរ៉ាងពោលឡើងមួយៗសម្ដីថ្នាក់ថ្នមបែបមនុស្សដឹងកំហុស។

<អរ៎! មិនមែនជាកំហុសរបស់អ្នកនាងទេ កុំយកទុកក្នុងចិត្តអី> បន្ទោសនាងមិនកើតនោះទេព្រោះនាយឆេវឆាវខ្លួនឯង។

"តែ..ខ្ញុំពិតជាចង់សូមទោស ខ្ញុំខ្លាចក្រែងថាប្រពន្ធលោកប្រធានយល់ខុស!"

<យល់ខុស? ហឹសៗ! អត់នោះទេ ថេយ៍មិនមែនជាមនុស្សអត់ហេតុផលនោះទេ..មិនអីឡើយ>

"ចឹងបានន័យថា..." នាងមិននិយាយអស់ត្រឹមបង្អូសប្រយោគ ទន្ទឹមគ្នាជុងហ្គុកក៏ឧទ្យានឡើងថា÷

<ពួកយើងជានាគ្នាវិញហើយ> ដាក់មួយប្រយោគធ្វើឲនាងក្រមុំញញឹមលែងសម ប្រែជាថ្មឹងមួយរំពេច។

"..អ៎រ-ល្អណាស់ ចឹងប៉ុន្នឹងចុះ ខ្ញុំលែងរំខានលោកប្រធានហើយ ជំរាបលា"

<បាទជំរាបលា> ទឺត!~~ ថាចប់ខ្សែរទូរស័ព្ទទាំងពីរក៏បានផ្ដាច់ នាងក្រមុំសំយ៉ុងដៃដាក់ទូរស័ព្ទចុះ ក្ដាប់វាណែនដៃស្ទើរតែខ្ទិចចូលគ្នាប្រសិនបើជាអង្គធាតុទន់។

<បងនិយាយជាមួយអ្នកណា?> ទន្ទឹមនឹងគ្នាដែលនាយបិទ វត្តមានថេយ៍ក៏ដើរចេញពីផ្ទះបាយល្មម ឃើញនិយាយសើចៗដូចសប្បាយអ៎រ ទាំងដែលព្រឹកមិញមុខជូរហួញ។

<និយាយរឿងការងារ!..មកនេះមក> នាយពោលឡើងបែបធម្មតាមុននឹងត្រដាងដៃចាំអ្នកជាប្រពន្ធឲមកអង្គុយលើភ្លៅសាច់ដុំរបស់ខ្លួន។

<និយាយរឿងការងារតែលឺសើចរហូត ដូចសប្បាយអរមាំមែស?> ថេយ៍ចូលទៅអង្គុយលើភ្លៅរបស់នាយ ទាំងដែលចងចិញ្ចើមជាប់ចោទជាសំណួរម៉ូវដូចកូនខ្លា។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now