Episode26:ខ្លាចគេខឹង

1.8K 90 0
                                    

<អឺ..គឺ..ជុងហ្គុកបងនិយាយស្អីនឹង?> ថេយ៉ុងចាប់រដាក់រដុបមិមដឹងគួរប្រើប្រយោគបែបណាត្រូវ គេឃើញមុខអ្នកស្រីចនស្មើរៗ។

<និយាយអីបងដឹងខ្លួនឯងច្បាស់ហើយ ទង្វើរបងធ្វើបែបណាដាក់អូន បងនឹងទទួលបែបនោះ>

<ប៉ុន្តែ*..>
<ឈប់ប្រកែកគ្នាបានហើយ> សំនៀងដ៏ធ្ងន់គួបផ្សំនឹកផ្ទៃមុខស្មើរធេងរបស់គាត់ បន្លឺឲអ្នកទាំងពីរស្ងាត់មាត់។

<ជុងហ្គុក! កូនប្រាកដទេថាស្រឡាញ់កូនថេយ៍?..រឺក៏គ្រាន់តែអារម្មណ៍មួយឆាវដែលមានឲគេ បើថាមួយឆាវនោះទេកុំយកគេមកឲវេទនាចិត្តជាមួយអី!> សម្ដីរបស់វ័យចំណាស់មាននាមជាម្ដាយ ពោលឡើងដោយភាពប្រាកដប្រជា គាត់មិនលេងសើចគ្រាន់តែសួរឲគេប្រាកដ។

<ខ្ញុំប្រាកដ! ប្រាកដក្នុងចិត្តច្បាស់..ខ្ញុំស្រលាញ់ថេយ៍មិនមែនកើតពីអារម្មណ៍មួយឆាវនោះទេម៉ាក់ ខ្ញុំមិនដឹងយកពាក្យអ្វីមកវាស់ឲវាសាកសមអ្វីដែលខ្ញុំដឹងម្យ៉ាងគឺចង់កាន់ដៃគេ! ចង់នៅក្បែរគេ! ចង់ឲគេក្លាយជារបស់ខ្ញុំតែម្នាក់..ហើយក៏ម្នាក់ជារាងរហូត!..ហើយខ្ញុំក៏ក្លាយជារបស់គេដូចគ្នា> អូហូយ៎! សម្ដីទាំងអស់នេះវាជាលើកទីមួយហើយដែលធ្វើឲថេយ៍ស្ដាប់ហើយរំជើបរំជួលក្នុងចិត្ត!

<ហឹស!~ បើប្រាកដថ្នាក់នេះទៅហើយម៉ាក់ក៏គ្មានអ្វីជំទាស់ ព្រោះកូនស្រឡាញ់ទៅហើយ តែថាសួរកូនថេយ៍ទៅមើលគេព្រមរឺអត់?>

<បា--បាទ??~> រវល់តែអន្លង់អន្លោចតតែគេងាកមកសួរធ្វើមុខលេងលង់ដូចមាន់រកពង-,-

<ថេយ៍ព្រមក្លាយជារបស់បងរឺអត់?> កុំមកចង់ហក់ជាមួយចន ជុងហ្គុក សូម្បីតែនៅតុបាយក៏សូមគេបានដែរ><

<..អឺ..តើនិយាយពេលក្រោយមិនបានទេហេ៎?~> ត្រូវហើយគេពិតជាខ្មាស់អៀន! គេមិនខ្មាស់នាយឡើយតែគេខ្មាស់អ្នកស្រីចន។

<បងចង់បានចម្លើយភ្លាមៗ ថេយ៍ចង់រងចាំដល់ណាទៀត?>

<បើព្រមអស់ទៅហើយខ្ញុំនៅធ្វើអីទៀត?> ថេយ៉ុងស្រដីទាំងឱនមុខចុះ ដៃជញ្រុំស្លាបព្រាជាមួយបាយចង់បែកវ៉ល់! អៀនណាស់! ជ្រែកដីអីឡូវហើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now