Episode09:មកញ៉ែគ្នាក៏មករាវខ្យង

2.4K 120 0
                                    

<ធ្លាប់!..ហើយក៏ស្រឡាញ់ខ្លាំងទៀតផង!> ចម្លើយរបស់រាងតូចធ្វើឲនាយស្ងាត់បន្តិចមុននឹងសួរបន្តថា÷

<គេមានចំណុចពិសេសខ្លាំងហេ៎ ដែលធ្វើឲថេយ៍និយាយដោយមិនស្ទាក់ស្ទើរ?> ន័យរបស់នាយលើកនេះសម្ដៅដល់ការចេះមើលថែផ្ដល់ភាពកក់ក្ដៅនឹងពេលវេលា។

<..ហឹម! បើនិយាយទៅគេល្អណាស់ គេមិនសង្ហារអ្វីណាស់ណាទេ ប៉ុន្តែគេជាមនុស្សម្នាក់ដែលនៅក្បែរហើយទទួលបានភាពកក់ក្ដៅ!> ថេយ៍មើលទៅមុខនាយបន្តិច មុនញញឹមឡើងនិយាយរៀបរាប់អ្វីដែលគេចង់ដឹង។ តាមថាគេមិនដែលរំលឹករឿងនេះយូរហើយ ទើបតែមាននាយម្នាក់ដែលសួរ ទុកថាជាប្រធានបទជជែកគ្នាលេងចុះ។

<ហើ*..>ចង់សួរពីទំនាក់ទំនងគេបន្ត ប៉ុន្តែដូចជាស្ទាក់ស្ទើរចិត្ត។ ថេយ៍យល់ពីអ្វីដែលនាយគិតរួចស្រដីកាត់ថា÷

<មនុស្សប្រុសល្អ?..លើលោកនេះគ្មានទេមនុស្សប្រុសដែលល្អ! ពួកគេគ្រាន់តែចូលមកក្នុងជីវិតនរណាម្នាក់ដើម្បីតែកំដរពេលវេលា បន្សល់ទុកអនុស្សាវរីយ៍ដែលពិបាកក្នុងការលុបចេញ បន្ទាប់មកអស់ចិត្តក៏ចាកចេញទៅ!> នឹកដល់ឃ្លាដែលត្រូវនិយាយចេញស្រាប់តែទម្លាក់ទឹកមុខចុះមួយរំពិច។ ដូចសម្ដីអនុស្សាវរីយ៍រវាងមនុស្សម្នាក់នឹងមនុស្សម្នាក់ ម្ដេចនឹងអាចលុបចេញងាយៗនោះ? ទោះបីជាពួកគេបាត់ទៅ ការចងចាំទាំងអស់នោះក៏ទៅតាម។

<អាម្នាក់នោះជាអ្នកណាទៅ?> ឃើញថេយ៍ដូចជាអន្លង់អន្លោច អ្នកដែលអង្គុយចាំស្ដាប់ប្រែជាមានកូនចិត្តតូចមួយហាក់ខឹងជំនួស នាយជ្រួញចិញ្ចើមចូលគ្នាហាក់ចង់ដឹងឈ្មោះជាខ្លាំង។

<អាម្នាក់នោះហេ៎?..ហឹស! ស្លាប់បាត់ហើយ!>ថេយ៍សម្លឹងមុខនាយមុននឹងសួរបញ្ជាក់ សើចក្នុងបំពង់.កបន្តិច ផ្ដល់ចម្លើយមួយដែលស្លាប់ហើយពិតជាឆ្ងល់។

<ហឹម!?~~>
<តើមានមនុស្សប្រុសឯណាមកស្រឡាញ់មនុស្សប្រុសដូចគ្នា ហើយស្ម័គ្រស្មោះមួយនឹងមួយនោះ? ដូច្នេះហើយវាក៏គ្មានហេតុផលអ្វីឲគេនៅ ជម្រើសដែលល្អគេក៏ទៅយកមនុស្សម្នាក់ដែលកសាងជីវិតឲគេ!> មិនខុសទេ! ថេយ៉ុងគេធ្លាប់មានសង្សារ! ប៉ុន្តែបែកគ្នាយូរហើយកាន់ឆ្នាំដែរ គ្រាន់តែថាអនុស្សាវរីយ៍ខ្លះៗមិនទាន់រលុប! ដូច្នេះហើយទើបគេស្អប់មនុស្សដែលមានចរឹកព្រាននារី! មួយមិនដឹងមួយចង់ជិះទូកពីរនេះឯង។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now