Episode32:លួចមានស្រី

1.6K 86 1
                                    

ក្រាក!~
<លោកប្រធានដល់ម៉ោងហើយ មុននោះខ្ញុំប្រាប់ម៉ោងច្រលំ> ស៊ូរ៉ាងចូលមកដោយមិនបានគោះទ្វារធ្វើឲអ្នកទាំងពីរដាច់ប្រយោគអស់។

<អ៎រ!Ok..ចាំបងមកវិញលួងអូនទៀត អីឡូវបងត្រូវប្រជុំហើយ ជុប៎! ចាំបងលឺទេ?> រាងក្រាស់ងាកទៅយល់ស្របតាមលេខា, សឹមក្រោកឈរឡើងញីសក់ថេយ៍តិចៗទើបថើបថ្ងាស់បន្តិចមុនចាកចេញទៅ។ ចំណែកឯទឹកមុខនាងលេខាមុននេះញញឹមស្រទន់ប្រែជាក្រៀមវិញមួយរំពេច។

<...> ថេយ៉ុងមិនមាត់ត្រឹមងក់ក្បាលបញ្ជាក់ នឹងសម្លឹងមើលដំណើរអ្នកទាំងពីរចាកចេញទៅ។
|កាត់|
//2ឆ្នាំកន្លងផុតទៅ!
រយះពេលកន្លងផុត2ឆ្នាំដែលគិតជាថ្ងៃវាឆ្លងអស់730ថ្ងៃ ដែលជីវិតគូររបស់ថេយ៉ុងនឹងជុងហ្គុកដើរមកជាមួយគ្នា។ លើចំណងមួយនេះហាក់គ្មានអ្វីប្រួលប្រែនោះទេ វាដូចតែគេគ្រប់គ្នា ជួនខ្លះឈ្លោះទាស់សម្ដីជួនខ្លះផ្អែមល្ហែមខ្លាំង ចាត់ទុកថាធម្មតាទៅហើយ ត្បិតចានក្នុងរាវនៅមានទង្គិច ចុះទម្រាំពួកគេ?
មួយវិញទៀតពួកគេទាំងពីរបានចេញមករស់នៅផ្សេងក្រៅពីអ្នកស្រីចនហើយ ដោយយូរៗទៅលេងគាត់ម្ដងជាពីរដង។
#ពេលយប់! នៅផ្ទះTK

"លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅពុំមានការឆ្លើយតបទេ"

<មិចក៏មិនព្រមលើក?..ហ្ហឹក!~> រាងតូចដកទូរស័ព្ទមកមើលលេខដែលខ្លួនឯងចុចសឹងបែកមេដៃ ទាំងអារម្មណ៍តក់ក្រហល់, ទឹកមុខចង់យំបន្តិចអីបន្តិចច្របល់ចូលគ្នាបែកវ៉ល់។ លេខដែលគេរំអុកចង់ឲលើកគឺជាលេខរបស់ជុងហ្គុក មិនដឹងថាមានរឿងអ្វីនោះទេ។
ងុឺត!~~
ចិត្តកំពុងចាំផ្លូវស្រាប់គ្រាន់តែលឺសម្លេងឡាន ឈប់បណ្ដាលឲរាងតូចងាកទៅមើលយ៉ាងលឿនក៏ បានឃើញថាជាវត្តមានរបស់អ្នកជាស្វាមី។

<បងឯងទើបតែមកពីណា៎? ស្មើរនឹងទៅហើយទើបចូលផ្ទះ?> ថេយ៉ុងងើបឈរអស់កម្ពស់បន្លឺសម្លេងសួរទៅកាន់រាងក្រាស់ទាំងញ័រមាត់។

<សូមទោសបងភ្លេចប្រាប់អូន បងមានការជួបជុំមិត្តការងារទើ*..>

<ហ្ហឹកៗ!..បងឯងកុហក បងឯងលួចមានស្រី> ថេយ៉ុងលឺសម្ដីរបស់នាយគេស្រាប់តែយំឡើងមកស្រែកខ្លាំងៗចង់បែកផ្ទះ។ ថេយ៉ុងអីឡូវចរឹកគេប្ដូរខ្លាំងណាស់ មិនដូចពីមុនឡើយ អាចថាគេហួងហែងខ្លាំង ឆាប់គិតអវិជ្ជមាន បុិនតូចចិត្តហើយក៏ឆាប់ងក់ងរ ព្រោះរាងក្រាស់ទំនើងចិត្តខ្លាំងពេក, មួយវិញទៀតដូចអីឡូវនេះចឹង ភ្នែកខ្សោយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now