Episode 54:កុហក

1.3K 89 7
                                    

   //ថ្ងៃថ្មី~
<ហឹម~ ជុងហ្គុក?> រាងតូចក្រហឹមឡើងជាដាស់ដំណេក ដឹងខ្លួនឡើងមិនទាន់នឹកឃើញលោកប្ដីកំពូលត្រឹមត្រូវមុនគេ។

<ហ្អ៎?~ អូ-អូនមានអីហេ៎?> អ្នកខាងនេះក៏ពុំទាន់ភ្ញាក់ស្រួលបួល ត្បិតថាយប់មិញវក់លេងសារសឹងទាបភ្លឺ មើលតែភ្នែកទៅដឹងហើយ។

<អូនឃ្លានហើយ> ថេយ៍ធ្វើមុខជូរហួញសម្លឹងទៅកាន់នាយ។

<ហឹម~ ថេយ៍ចង់ញុាំអីចាំបងទៅទិញឲ> នាយងើបឈរឡើងមុននឹងបោះជំហានមករកគ្រែរាងតូច។

<ភ្នែកបងស្លក់ម្ល៉េះ? យប់មិញបងមិនបានគេងទេរឺ? អូនសូមទោសណា៎ធ្វើឲលោកប្ដីលំបាកហើយ> គ្រាន់តែនាយមកដាក់បង្គុយប៉ុក គេចាប់លើកដៃទៅប៉ះមុខសម្លឹងមិនដាក់ភ្នែកជ្រួញចិញ្ចើមចូលគ្នា ,ហាក់ធ្វើដូចជាខ្លួនដែលជាបន្ទុកសម្រាប់នាយ។

<មានឯណា បងគេងមិនលក់ខ្លួនឯងទេតើ! កុំខ្វល់អី ថេយ៍ចង់ញុាំអីប្រាប់បងមក>

<អ្វីក៏បានដែរ>
<បបរទៅចឹង ព្រោះអូនទើបតែឈឺហើយ>

<បងឲគេទិញឲទៅ មិនបាច់ទៅខ្លួនឯងទេ>
<អូនកើតអីនឹង? បងត្រូវតែទៅម្យ៉ាងបងចូលផ្ទះទៅដូរខោអាវចេញផង ស្អុយញើសណាស់> លឺសម្តីថេយ៍ឲនាយចងចិញ្ចើមបន្តិច ព្រោះយូរៗដូចកូនបាត់ម៉ែមិនបានទៅហើយ។

<ឲអ្នកនៅផ្ទះយកឲទៅ..អូនមិនចង់នៅម្នាក់ឯងទេ>

<ថេយ៍~ អូនអាយុប៉ុណ្ណាហើយ? មិចក៏ធ្វើដូចក្មេងបៀមដៃចឹង? បងទៅតែមួយភ្លែតហើយក៏មកវិញ កុំរឹងបានទេ?> នាយបង្អូសសម្លេងជាការមិនពេញចិត្ត ត្បិតអីថេយ៍មិនដែលចេញចរឹកនេះដាក់គេ។
<...> ស្ងាត់ប៉ុន្តែជំនួសឲការរកលទឹកភ្នែក!

<ក៏បានៗ មិនទៅក៏មិនទៅ..នៅជាមួយអូនត្រង់នេះៗ មិនទៅណាទេ សប្បាយចិត្តបានទេ?> ធម្មតានាយមិនចង់ឲគេយំនោះទេ រឹតតែមិនចង់ឲទឹកភ្នែកទាំងកាត់ព្រឹកទៀត ទើបយល់ព្រម។

<..អូនចង់ឲបងនៅក្បែរអូនពេញមួយថ្ងៃកុំទៅណា ព្រោះអូនចង់ឲបងមើលថែអូន រាល់ថ្ងៃបងរវល់ហើយ..តែបើមិនពេញចិត្តបងទៅចុះ> ត្រូវហើយរាល់ថ្ងៃនាយចេញព្រឹកព្រលប់យប់ជ្រៅចូល មិនសូវបាននិយាយគ្នា បើពុំដូច្នោះទេ អាទ្រាតខ្លាំងចូលផ្ទះដឹងតែឈ្លោះហើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now