Episode56:លែងលះ

2K 164 24
                                    

<ម្ដេចក៏ស្លេកមុខហើយ?> អេលី
តើមិនឲគេស្លេកមុខយ៉ាងមិចកើត បើរូបដែលគេបានឃើញគឺជាស្វាមីរបស់គេដែលអង្គុយញុាំអ្វីជាមួយស្រីម្នាក់នៅភោជនីយដ្ឋាននោះ!

<នា-នាងបានវាមកពីណា?> ថេយ៍ដែលក្នុងទ្រូងស្ទើរតែបែកធ្លាយប៉ុន្តែសម្បកក្រៅប្រឹងសម្ដែងធ្វើជាមិនអី ងើបទៅសម្លឹងអ្នកទាំងពីរដោយកែវភ្នែកចង់ដឹងប៉ុនពេក។

<រើសបាន! ទៅជួបឃើញសមគ្នាពេកក៏ថតយកមកឲពួកមោកៗមើលទៅ> សម្ដីចេញមកហាយចំពោះអេលីនេះស្មោះ។

<ប្រើប៉ុន្មានកម្មវិធីសម្រាប់កែឲដូច?> ក្ដុក! អ្នកទាំងពីរចាប់ផ្ដើមធ្លាក់ថ្លើមដល់ដី មុននេះខំអំណួត ហើយគេធ្វើមោករឺយ៉ាងមិចនឹង រូបច្បាស់សឹងឃើញរន្ធរោមទៅហើយនៅសួរថាប៉ុន្មានកម្មវិធីទៀត?

្<ហេ៌!~ ធ្វើល្ងង់ក៏ល្ងើរប្រាកដនេះ? ប៉ុន្នឹងហើយនៅសួរបែបក្មេងបៀមដៃចេញទៀត! និយាយស្មោះត្រង់ ឯងនេះមោកណាស់គេពាក់ស្នែងឲហើយនៅមិនដឹងស្អីទៀត> ខេតដោយសម្ដីនាងមិនចេះគិតស្រាប់ ឃើញរាងតូចបែបនេះហួសចិត្តដល់ប៉ែត។

<អ៌រ~ រឺឯងចិត្តព្រះចែកប្ដីគ្នាប្រើ? អញ្ចឹងយើងសូមប្រើផងបានទេ ព្រោះលើកនោះមាត់គាត់ផ្អែមណាស់ និយាយពិតណា៎!~> អេលីដោយមើលដឹងថារាងតូចសម្ដែង ទើបប្រឹងធ្វើឲគេស្កៀបទ្រូងពីលើអោនមុខទៅនិយាយម្ញិកម្ញក់។
លោកអឺយលោកបើបែបនេះយូរបន្តិចគេប្រេះទ្រូងស្លាប់អីឡូវហើយ។

<..ពួកនាងចង់បានអី?~> ដំឡើងសម្លេងជាងមុនត្បិតគេមិនមែនថ្មដារឯណា គេមានបេះដូងចេះឈឺចាប់ដូចគ្នាតើ! ប្ដីគេស្វាមីដែលគេស្រឡាញ់ ទៅធ្វើរឿងបែបនេះប្រពន្ធឯណាធម្មតាកើតនោះ។

<ចង់ឲឯងក្អួតឈាមស្លាប់នឹងហើយ~> អេលី
<បើយើងចង់ឲឯងបាត់មោក ល្ងង់ណាស់ឲគេបង្វិលក្បាលបាន> ខេត

<..ពួ--ពួកនាងចេញទៅ ចេញឲបាត់ពីមុខខ្ញុំ> ថេយ៍ទោះឈឺយ៉ាងណា៎ ណែនដើម.កយ៉ាងណា៎ គេកុំបង្ហាញទឹកភ្នែកចំពោះមុខគូសត្រូវជាដាច់ខាត។

<ទៅកុំតែទៅទេ តែឈប់សិន កុំថាយើងចាក់រុកគ្រួសារឯង ចាំអេលីកញ្ញទេពធីតាម្នាក់នេះ ផ្ញើររូបឲហើយយកទៅសួរលោកប្ដីចនអនាគតស្វាមីរបស់យើងផងណា~> នាងនិយាយមួយៗលូកយកទូរស័ព្ទរាងតូចដែលនៅក្បែរដៃ ចុចផ្ញើរសារទៅឲ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now