Episode07:ត្រជាក់បេះដូង

2.6K 118 2
                                    

កាត់មកពេលយប់!
ឈូ!!~ សម្លេងទឹកផ្កាឈូកហូរ មកប៉ះនឹងប្រាណដ៏មាំក្រាស់របស់ជុងហ្គុក នាយលើកដៃជ្រោងសក់មុននឹងឈងទៅបិទទឹក ដើរសម្ដៅទៅមុខកញ្ចក់ដែលមានត្រឹមចង្កេះ ស្របនឹងយកកន្សែងពោះគោមករុំត្រឹមចង្កេះ!

<ហ្វូ!!~~> នាយដកដង្ហើមធំមុខកញ្ចក់ សម្លឹងមុខខ្លួនឯងចុះឡើង ងាកឆ្វេងងាកស្ដាំ! ឈប់បន្តិចចិត្តក៏រំលឹកទៅដល់រឿងពីល្ងាចមិញ ដែលបានថើបរាងតូច។

<ហឹស! ធម្មតាមនុស្សកើតមកសង្ហារគ្រាន់តែពោលសម្ដីផ្អែមបន្តិចក៏ជឿស្លុងតាមទៅហើយ> នាយសើចបែបអស់សំណើច ស្ងើចសរសើរពីភាពសង្ហារនឹងអត្តចរឹករបស់ខ្លួន សម្ដីដែលនិយាយគឺដៅទៅរកអ្នកជាលេខាមុនគេ! ត្រឹមបានថើបសោះអស្ចារ្យស្អី?

<មានក៏មាន! ឆ្លាតក៏ឆ្លាត! សង្ហារក៏សង្ហារ! មនុស្សស្អីឥតខ្ចោះយ៉ាងនេះ?> នឹងហើយឈរមុខកញ្ចក់សរសើរតែពីសម្រស់ខ្លួនឯងនឹងទៅ។

<..ប៉ុន្តែចរឹកអន់!~~> សម្លេងស្រែកឆ្វាច ឈរមុខកញ្ចក់និយាយដូចគ្នា ម្នាក់នោះក៏មានអ្នកណា ក្រៅពី គីម ថេយ៉ុងនេះដែរ។ គេខឹងៗៗ..ម្ដេចព្រមឲនាយថើប? បើថាថើបហើយម្ដេចមិនព្រមទះនាយនឹងឲផ្កាប់មុខទៅ? ម្ដេចក៏និយាយយ៉ាងសុភាពហើយដើរចេញ? ថែមទាំងមិនហ៊ានសម្លឹងភ្នែករបស់នាយទៀត។

<ហឺយ!..ហ្ហឹក!--ឆ្កួតខ្លាំងណាស់ គីម ថេយ៉ុងអឺយ!..ហេតុអីមិនទះអាលោកប្រធាននឹងឲផ្កាប់មុខទៅ?..ហ្ហឹក!..ស្នាមថើបដំបូងផង!~~> ថេយ៍មុខជូរហួញ ជ្រួញចិញ្ចើមជាប់ លឺតែសម្លេងយំតែគ្មានទឹកភ្នែកមួយបៀក។ អារម្មណ៍របស់គេស្រមៃគិតរឿងនឹងមិនឈប់ នឹកឃើញកាលណាខ្មាស់ណាស់!
រីងៗ!! ភ្លាមៗសម្លេងទូរស័ព្ទដៃក៏រោទិ៍ឡើង សម្លឹងលេខក៏..

<លោកប្រធាន?~> កំពុងតែកើតទុក្ខមិនសុខចិត្តផង ហើយខលមករកស្អីយប់ស្មើរនេះទៅហើយអត់ដេកអត់ពួនទេ? តាប៉ែមែន!
ទឺត!
"ម្ដេចក្រ.លើកម្ល៉េះ?" គ្រាន់តែចុចទទួលភ្លាមសួរបែបនឹងតែម្ដង។ គិតថាគេទំនេរនឹងលើកទូរស័ព្ទណាស់?

<រវល់ជុះអាចម៍!> អ្នកសួរប៉ះអ្នកបុិនឆ្លើយ។

"អត់សណ្ដាប់ធ្នាប់!" ចម្លើយរបស់ថេយ៍ធ្វើឲនាយញញឹមឡើងមកដោយមិនដឹងខ្លួន ដឹងថាក្មេងនេះចង់ឌឺទើបនិយាយបែបនឹង! ចរឹកក្រមិចក្រមើមបែបបែបនេះមិនឲគេចូលចិត្តលោយ៉ាងមិច?

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now