Episode57+58:ចិញ្ចៀនរៀបការ

2.1K 162 29
                                    

<ពួកយើងលែងគ្នាទៅ~~> ក្ដុក!!
<ទេ! បងមិនលែងទេ..ថេយ៍វាយបងឲស្លាប់ទៀតក៏បងមិនលែងដែរ> នាយចាប់ផ្ដើមញ័រដៃប្រហោងពោះបុិនពាង គេក្រវីក្បាលឡើងតតាត់~ គេស្រឡាញ់ថេយ៉ុងថ្នាក់នេះតើឲលែងយ៉ាងមិច?

<ហ្ហឹក!~ ហើយទុកអូនធ្វើអីបើបងមិនស្រឡាញ់អូនដដែល? បងទៅយកស្រីបងទៅ នាងប្រហែលជាល្អជាងអូន ស្អាតជាអូន សុភាពជាងអូនទើបធ្វើឲបងទៅស្រឡាញ់នាងម្នាក់ទៀត!~>

<ទេ បងស្រឡាញ់ថេយ៍បងស្រឡាញ់ថេយ៍ខ្លាំងណាស់ យើងកុំលែងគ្នាអីណា៌បងសូមអង្វរ>

<ហឹស-ហ្ហឹកៗ?..ស្រឡាញ់? តើពាក្យស្រឡាញ់បងពោលចេញពីជ្រុងណាស់ បងមិនបានស្រឡាញ់អូនទេ ព្រោះបើបងស្រឡាញ់អូនមែនបងក៏មិនមែនមានចិត្តទៅលើជនទី3ឡើយ~> តើឈឺណាស់ដឹងទេ? គេយំលាយសើច! ដល់ដំណាក់កាលនេះវាអស់ថ្លែងពីអារម្មណ៍ទៅហើយ។

<ទេបងស្រឡាញ់ថេយ៍ណាស់ បងមាននាងមែនតែបងមិនដែលមានគំនិតចង់បែកពីថេយ៍នោះទេ មេត្តាកុំលែងគ្នាអីណាបងសូមអង្វរ>
    ផាច់!~ មួយកំភ្លៀងសារជាថ្មីនៅកន្លែងដដែល។

<ថោកទាប~ ខ្លួនមួយតើចង់បានប៉ុន្មានទើបឆ្អែតឆ្អន់ហា៌?..ពួកយើងលែងគ្នាទៅ ពេលនោះលោកនឹងបានសប្បាយចិត្តមានសេរីភាពគ្រប់គ្រាន់ វិលទៅរកចរឹកព្រាននារីរបស់លោកដូចកាលពីមុនវិញ កុំឲពិបាកទើសទាល់ដោយសារខ្ញុំ>

<ហ្ហឹក~ ថេយ៍បងសូមទោស! ពួកយើងកុំលែងគ្នាអី បងសូមទោសអូន..កុំលែងគ្នាអីណាអាណិតបងផងទៅ> ដោយអស់លិទ្ធភាពឃើញថេយ៍បង្រុងនឹងដើរចេញ នាយចាប់លត់ជង្គង់ចុះ សម្រក់ទឹកភ្នែកចំពោះមុខរាងតូចមួយរំពេច, ដូចសម្ដីគេអញ្ចឹង គេមានសុីអ៊ុនមែនពិត តែក្នុងចិត្តគេមិនដែលចង់បែកពីប្រពន្ធស្របច្បាប់ម្នាក់នេះម្ដងណាទេ។

<ហ្ហឹកៗ~ពីដើមមកអូនស្អប់មនុស្សចរឹកព្រាននារីណាស់..ប៉ុន្តែសម្រាប់បងអូនបែរជាសុខចិត្តបើកបេះដូងទទួលយក..ប៉ុន្តែបងបានធ្វើឲអូនខកចិត្តខ្លាំងណាស់ជុងហ្គុក~>

<បងខុសហើយប្រពន្ធសម្លាញ់~ ហ្ហឹក..អូនកុំទៅចោលបងអីណា៎ថេយ៍ណា៌~ លើកលែងឲបងម្ដងទៅ..បងសូមអង្វរ បងលែងហ៊ានទៀតហើយ បងស្រឡាញ់ថេយ៍ខ្លាំងណាស់កុំទៅចោលបងអី-អ្ហឹកៗ~ បងសូមអង្វរ~> នាយថាបណ្ដើរយំអោបយើងប្រពន្ធបណ្ដើរ មើលទៅបើអ្នកមិនដឹងថាល្អសើច ប៉ុន្តែធាតុពិតគេភ័យស្ទើរតែស្លាប់ទៅហើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now