The end :សំណាញ់ស្នេហ៍

2.8K 169 11
                                    

//ថ្ងៃថ្មី!
ពន្លឺសូរិយានាពេលព្រលឹមចាំងជះចូលតាមបង្អួចដែលមានវាំងននស្ដើងសុីជម្ពូរជួយបន្ថយកម្ដៅ! សម្លឹងទៅលើគ្រែសរឲឃើញមនុស្សពីរនាក់ ដែលម្នាក់គេងលក់ស្ងប់ស្ងាត់ចំណែកម្នាក់ទៀត ច្រត់ដៃគយគន់ពីសម្រស់របស់គេដែលបង្អួចមកកាន់នាយ។

<សឺត~~> ហាមនឹងទប់ចិត្តរបស់ខ្លួនមិនបានក៏ទៅផ្ដិតស្នាមថើបលើថ្ពាល់គេមួយដង្ហើម មុននឹងញញឹមផ្កាត្រកួនមិនដាក់។

<ហឹម~ រំខានណាស់> កំពុងតែលក់ស្រួលផងមក Morning kissស្អី? គេចាប់យកដៃជូតថ្ពាល់កន្លែងនាយថើប មុននឹងរុលក្បាលទៅក្នុងទ្រូងហាប់ណែនរបស់អ្នកជាស្វាមី។

<នេះហ៊ានយកដៃជូតចេញផងហេ៌?> គេលើកដៃអោបប្រពន្ធអោយណែនស្របនឹងពោលឡើងធ្វើជាភ្ញាក់ផ្អើល។

<...> ស្ងាត់មិនឆ្លើយតបត្រឹមងើយមកប្រសព្វមុខនឹងនាយភ្លឺសៗ។

<មិចក៏មើលមុខបងបែបនេះ?> នាយលើកចិញ្ចើមម្ខាងឆ្ងល់ឡើងនាពេលដែលរាងតូចសម្លឹងមុខមិនដាក់។

<ចុះបើមិនឲអូនយកដៃជូតចេញ តើចង់ឲយកជើងជូតចេញមែនទេ?> -,-

<ហឹស~ បុិនណាស់ ជុប៌~> អស់សំណើចចប់ភ្លាមក៏ឱនទៅថើបមាត់ម្ដង, ថើបនោះថើប ថើបមួយយប់ទល់ភ្លឺទៅហើយក៏មិនជិនណាយដែរ។

<កុំថើបអូន អូនត្រូវការគេងយប់មិញមិនបានគេងទេ> ថាហើយធ្វើរឹកញិកញក់រុលទៅក្រោមទ្រូងអោបគេឡើងស្អិត, ថាហើយថាចរឹកមេមាន់នឹង><

<អោបប្ដីស្អិតបែបនេះនឹកខ្លាំងហេ៌?>
<អឹម~> ក្រហឹមជាការបញ្ជាក់ ព្រោះដូចដឹងស្រាប់ហើយចរឹកថេយ៉ុងមិនចេះលាក់ទេ។

<ហើយចុះបើនឹកខ្លាំងចឹងពេលជួបប្ដីដំបូងមិចមិនមកអោបថើបឲអស់ចិត្តទៅ? ចាំបាច់អីដេញប្ដីហា៌?>

<ចឹងប្រវត្តិសាស្ត្របងឯងពេលខឹងចង់ឲគេលួង ទៅហក់អោបថើបគេ? ឆ្កួតៗ!~>
<ហឹសៗ~ នេះលេងជេរផង?>
<ថ្លង់ណាស់ និយាយច្រើនសុាំតាប៉ែដូចពូពូស្រវឹងស្រាថ្នាំទាំងព្រលឹម>

<ក៏បានឈប់និយាយ ថេយ៍ឃ្លានទេបងទៅធ្វើអីឲញុាំ>
<ហឹម~> គេក្រហឹមបិទភ្នែកលែងចេញពីការអោបព្រោះដើម្បីឲនាយក្រោកទៅធ្វើម្ហូបនឹងឯង ចំណែកខ្លួនដេកបន្ត។

You've reached the end of published parts.

⏰ Last updated: Nov 12, 2023 ⏰

Add this story to your Library to get notified about new parts!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now