Episode60:មកយឺតមួយជំហាន

1.8K 143 9
                                    

   #ក្នុងម៉ាត ម៉ោង12ថ្ងៃត្រង់!~
   ប្រាវ~~

<បងថេយ៍?~ បងកើតអីមិនស្រួលខ្លួនមែនទេ?> អ៊ុនអ៊ុន បន្ទាប់ពីលឺសម្លេងធ្លាក់របស់នៅប៉ែកម្ខាងរហ័សរត់មកមើលយ៉ាងលឿន ឃើញថារាងតូចស្រាប់តែទន់ខ្លួនដល់ថ្នាក់លុតជង្គង់ចុះ។

<បង-បងដូចជាមានអារម្មណ៍ថាងងឹតមុខមួយភ្លែត> គេប្រឹងយកដៃញីក្បាលត្បិតអីនៅសុខៗស្រាប់តែវិលមុខងងឹតដួលតែម្ដង។

<បងទៅងងុយសិនទៅ~> អ៊ុនអ៊ុនរហ័សជួយគ្រារាងតូចទៅអង្គុយមួយកន្លែង ម្យ៉ាងកុំតែហាងស្ងាត់ផងថ្ងៃនេះ។

<នេះបងញុាំទឹកសិនទៅ..បងមិនស្រួលត្រង់ណា៌ បើថាបងទៅមិនរួចទេថ្ងៃនេះបងសម្រាកទៅ ខ្ញុំនៅម្នាក់ឯងបាន> មិនមែនត្រូវជាអ្វីនឹងគ្នាទេបងប្អូនក៏អត់ដែរ តែនាងមានចិត្តបារម្ភពីរាងតូចប្រៀបដូចជាប្អូនស្រីបារម្ភបង ត្បិតអីមួយព្រិចភ្នែកសោះ មុខគេឡើងស្លេកអស់ទៅហើយ។

<កុំធ្វើមុខបែបនឹងទៅមើល បងមិនអីទេ គ្រាន់តែងងឹតមុខតិចតួច> ថេយ៉ុងដឹងថានាងបារម្ភក៏រហ័សសម្ដែងថាមិនអី ត្បិតអីក្នុងខ្លួនគេហាក់មិនស្រួលចម្លែក វា1-2អាទិត្យទៅហើយ គ្រាន់តែរាល់ដងត្រឹមឲគេល្វើយប៉ុណ្ណោះ។

<តែដៃបងឡើងត្រជាក់អស់ទៅហើយ បងទៅពេទ្យទៅ>
<នៅក្នុងម៉ាសុីនត្រជាក់ត្រូវតែត្រជាក់ហើយ កុំខ្វល់អី បងបន្តិចទៀតក៏បាត់ហើយ>

<តែ..>
<បងមិនអីពិតមែន របស់ជ្រុះអស់ហើយ អ៊ុនអ៊ុនមិនទៅរើសទេ?>
<ទៅ~>
   |កាត់|
   @ ពេលយប់~
<អួក៌!~ ខិះៗ~> រាងតូចច្រឡឹងដើរចេញពីបន្ទប់ទឹកវិញមិនទាន់ទាំងបាន3ជំហានស្រួលបួល ត្រូវស្ទុះយ៉ាងប្រញ៉ាប់បកក្រោយ ត្បិតអីគេក្អួតចង្កោរខុសធម្មតា។

<អ្ហឹក~អួក៌ៗ~> ដោយហេតុវាតឹងទ្រូងម្យ៉ាងគ្មានកម្លាំងផងក៏ធ្វើឲគេយំចេញមកមួយរំពេច ម្ដេចក្នុងខ្លួនគេហាក់ចម្លែករសាប់រសល់ខុសរាល់ដង ពីមុនមកមិនដែលបែបនេះទេ។

<ហឺយ~ តើខ្ញុំកើតអី?> បន្ទាប់ពីឈប់មួយសន្ទុះឃើញថាវារាងស្រួលខ្លះ រហ័សងើបដើរមកវិញទាំងគ្មានកម្លាំងក្នុងខ្លួន អង្គុយប៉ុកនឹងកៅអី បន្ដក់សញ្ញាសួរពេញប្រសាទ។
   ក្រាក~
<បងថេយ៍ ម៉ាក់ឲយកស៊ុបមកឲ> ទ្វារបើកឡើងរហ័សឲឃើញអ៊ុនអ៊ុនកាន់ចានស៊ុបមួយគូបដើរចូលមកដោយស្នាមញញឹម ត្បិតអីនាងប្រាប់ម៉ាក់ពីល្ងាចថាថេយ៍មិនស្រួលខ្លួន ទើបចង់ឲគាត់ធ្វើស៊ុបសម្រាប់រាងតូច។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now