Episode18:មិនទាន់ត្រៀមខ្លួន

3.2K 136 0
                                        

<ជុងហ្គុកបងយំហេ៎?> ឃើញនាយបែបនេះថេយ៉ុងចូលទៅជិតយ៉ាងលឿន បំណងលើកដៃទៅជូតទឹកភ្នែកនាយចេញ តែត្រូវអ្នកម្ខាងទៀតងាកមុខចេញមិនឲជូត។

<..សឺត!~ វាជាស្នេហ៍ដំបូងរបស់អូន?> នាយលើកដៃមកជូតវាសវាខ្លួនឯងពោលដោយសម្លេងស្អកៗ! គេថាកូនប្រុសដើមទ្រូងប្រាំហត្ថមិនដែលយំទេ ប៉ុន្តែនាយឈឺខ្លាំងហើយបានជាយំបែបនេះ។

<អឹម!~..ប៉ុន្តែអូនលែងស្រឡាញ់គេហើយ!> លែងស្រឡាញ់? ជុងហ្គុកនាយលឺហើយមិនជឿឡើយ បើលែងស្រឡាញ់ម្ដេចឲអាម្នាក់នោះប៉ះដៃប៉ះជើងបាន? បើនាយទៅមិនទាន់ច្បាស់ជាថើបគ្នា! ថែមទាំងបារម្ភពីវាទៀត គិតថានាយជាក្មេងអាយុ3ឆ្នាំហេ៎?

<លែងស្រឡាញ់តែអូនបារម្ភពីវា..លែងស្រឡាញ់តែមាត់ តែចិត្តអូននៅជាមួយវាដូចដើម អូនឲវាអោប!..អូនឲវាប៉ះថ្ពាល់របស់អូន អូនឲវាជាអ្នកជូតទឹកភ្នែករបស់អូន..ចុះបង?..បងទុកនៅឯណា?..មុនហ្នឹង បើបងទៅមិនទាន់អូនឲវាថើបអូនទេ? អូនឆ្លើយនឹងបងមក!~> ជុងហ្គុកពេលនេះមិនមែនជុងហ្គុកពីមុន នាយចេះអន់ចិត្ត! នាយចេះប្រចណ្ឌ័! ចេះឈឺចាប់!..គេសួរទៅកាន់ថេយ៍ដោយទឹកភ្នែកហូរមកមិនដាច់..ខឹងណាស់ហេតុអ្វីបានជាឲអាម្សៀរនោះប៉ះថ្ពាល់? ហេតុអ្វីជាគេដែលជូតទឹកភ្នែកជំនួសនាយ? ប្រុងទុកនាយនៅឯណា? នៅគន្លៀតជញ្ជាំងហេ៎?

<ជុងហ្គុកអូនសូមទោស!> ថេយ៍ហាក់ដូចជាដឹងខុសពេលឃើញសភាពនាយបែបនេះ ពេលនេះគេអាចស្គាល់ជុងហ្គុកបានមួយផ្នែកទៀតហើយថានាយពេលខ្លះដូចជាក្មេងចឹង! គេ careពីរបស់គេណាស់! ត្រឹមខ្លួនភ្លេចខ្លួនឲម្នាក់នោះប៉ះថ្ពាល់ប៉ុន្នឹងនាយយំធ្វើមើលតែម៉ែរត់ចោល-,-!

<សឺត!..មិនបាច់សូមទោសបងទេ ព្រោះបងខ្លួនឯងជាចំណែកលើស..ពេលនេះបងលែងឆ្ងល់ហើយ ហេតុអ្វីអូនមិនដែលផ្អែមល្ហែមដាក់បង> រាងក្រាស់ជូតវាសទឹកភ្នែកចេញពោលឡើងដោយសម្លេងស្មើរៗមានលំនឹង កែវភ្នែកនឹងថ្កល់សម្លឹងមើលថេយ៉ុង។

<ទេ!~ មិចបងគិតបែបនឹង? អូនមិនចឹងនោះទេ..កុំបែបនេះអីជុង!> ថេយ៉ុងចាប់ជ្រួញចិញ្ចើមចូលគ្នា គេស្រាប់តែដាក់បង្អុយទៅលើភ្លៅមាំក្រាស់របស់នាយដើម្បីលួងចិត្ត មុននឹងលើកដៃទាំងសងខាងក្រសោបមុខជុងហ្គុកឲសម្លឹងភ្នែកខ្លួន។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Место, где живут истории. Откройте их для себя