Episode39:សាហាយ

1.4K 79 5
                                    

   ងុឺត!!~ ចំណាយពេល15នាទីឡានរបស់kevinក៏ឈប់ងក់នៅពីមុខតូបលក់សាច់អាំងមួយតាមចិញ្ចើមថ្នល់ ដែលវាធម្មតាៗនោះទេ ប៉ុន្តែរសជាតិមិនអន់ឡើយ មើលតែភ្ញៀវទៅរកកន្លែងអង្គុយមិនសឹងមាន។

<មនុស្សច្រើនគ្រាន់បើ ប្រហែលជាឆ្ញាញ់ណាស់ហើយ> ថេយ៉ុងចុះចេញពីឡាន ក្រឡេកមើលទៅកាន់សភាពនៅទីនោះ ពោលឡើងឲkevinបានលឺ!

<មិនប្រហែលទេ គឺឆ្ញាញ់ តោះចូលទៅ> ថារួចពួកគេទាំងពីរក៏ដើរសម្ដៅចូលទៅក្នុងតូប។

<ថេយ៍អង្គុយសិនទៅ ចាំខ្ញុំអ្នកកម្មង់ តើចង់បានjinroទេ?>

<មិនចេះផឹកផងយកមកធ្វើអី?>
<ញុាំលាយគ្នាឆ្ញាញ់ណាស់>

<បើចង់ញុាំkevinកម្មង់ទៅ ចាំខ្ញុំកំដរ>
<អូខេ> គេនិយាយគ្នាចប់វត្តមានរបស់អ្នករត់តុក៏ដើរមកដល់ល្មម។

<បងទាំងពីរត្រូវការអ្វីខ្លះដែរ?>
<សាច់អាំងនឹងjinroមួយដបបានហើយ>

<បាទ! សូមរងចាំបន្តិច> ស្រដីចប់បុគ្គលិកក៏ដើរទៅវិញតាមអ្វីដែលភ្ញៀវកម្មង់។

<ប្អូន!~> សម្លេងរបស់បុរសម្នាក់បន្លឺឡើងនៅក្នុងហាង ប្រៀបដូចជាចង់បានការបម្រើពីបុគ្គលិក ដែលសម្លេងមួយនេះវាគ្មានទៅឲអ្នកក្នុងតូបចម្លែកចិត្តឡើយ ប៉ុន្តែវាធ្វើឲមនុស្សម្នាក់រហ័សក្រឡេកទៅមើលយ៉ាងប្រញ៉ាប់ ហេតុថា..

<ជុ-ជុងហ្គុក?> ថេយ៍កែវភ្នែកនឹងថ្កល់ សម្លឹងទៅរកវត្តមានរបស់ជុងហ្គុកដែលនៅអង្គុយតុរំលងពីខ្លួន3តុ គេអង្គុយបែរខ្នងដាក់ថេយ៉ុងទើបមិនដឹង ប៉ុន្តែថេយ៉ុងមិនដូច្នោះឡើយ កែវភ្នែករបស់គេមើលឃើញនាយកំពុងអង្គុយញុាំសាច់អាំងជាមួយនារីម្នាក់..នារីដែលខ្លួនបានប្រចណ្ឌ័ជាមួយនឹងនាយគឺ..soorangនាមជាលេខា។

   ក្នុងសតិអារម្មណ៍ពេលនេះទោះមិនបានដឹងដើមហេតុថាគេមកជាមួយគ្នាក្នុងនាមជាអ្វីក៏ដោយចុះ ប៉ុន្តែទ្រូងរបស់គេវាចាប់ផ្ដើមស្កៀបបាត់ទៅហើយ, នាយឈ្លោះគ្នាជាមួយគេតាំងពីយប់ម្សិលរហូតដល់អីឡូវមិនទាន់ត្រូវគ្នា តែនាយបែរជាមិនខ្វល់នឹងរវល់ជាមួយខ្លួន គេបែរជាមានពេលអង្គុយញុាំសាច់អាំងជាមួយស្រីណាមិនដឹង! តើនេះមែនទេជាដើមហេតុដែលគេចេះតែចូលផ្ទះយឺត? បើដូច្នោះមែន តើនេះជាមិត្តរបស់នាយដែលនាយតែងនិយាយប្រាប់គេថានៅកំដរមិត្ត?

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Onde histórias criam vida. Descubra agora