Episode15:មកជួបម៉ាក់ក្មេក><

2K 101 1
                                    

<ប..បងយល់ហើយ> ជុងហ្គុក។ បន្ទាប់ពីនាយបែរខ្នងដាក់ប្រុងដើរចេញ ,សម្លឹងផ្ទៃមុខរបស់រាងតូចចាប់ផ្ញោចស្នាមញញឹមឡើងមួយរំពេច! តើនាយកំពុងជឿលើការសម្ដែងរបស់គេដែលហាក់មិនខ្វល់ខ្វាយ?

<អូននិយាយលេងទេ!> សម្ដីដ៏ផ្អែមល្ហែមរបស់រាងតូចហាក់ធ្វើឲអ្នកដែលធ្លាក់ទឹកចិត្តដល់ចំណុចសូន្យ ផ្លាស់មកជារីកដូចគ្រាប់ជី! អូន?..ដឹងទេគេរំភើបឡើងប្រហោងពោះ!

<ថេ--ថេយ៍និយាយថាមិចមុននេះ?> ជុងហ្គុក នាយរហ័សមកសួរបញ្ជាក់ ខ្លាចថារង្វេងស្ដាប់ច្រលំ។

<អូននិយាយលេង> ថេយ៍ញញឹមខ្ជឹបចំពោះមុខនាយ មុននឹងលើកដៃទៅប៉ះចុងច្រមុះស្រួចបន្តិច។

<ហឺយ!~ បងស្ទើរតែយំទៅហើយដឹងទេ?> ជុងហ្គុកទឹកមុខក្មេងចូលខ្លួនបង្ហាញឲថេយ៍ឃើញ! ប៉ុន្តែវាមិនខុសឡើយ មើលភ្នែកទៅឡើងក្រហម។

<ហិហិ!..ចេះយំដែរហេ៎?>
<បងក៏មានបេះដូង មិនមែនគល់ឈើឯណា>
<អ៊ែក! សុតតែបេះដូង!>

<ចឹង!..ចាប់ពីថ្ងៃនេះទៅថេយ៍ជាសង្សារបស់បងហើយណា៎!> រាងក្រាស់ទឹកមុខបែបច្រលើម លើកដៃទៅកាន់ប្រអប់ដៃរាងតូច។

<អឹម!~~> រាងតូចងក់ក្បាលតិចៗជំនួសការឆ្លើយតប។

<ជុងហ្គុកហា៎!~> ថេយ៉ុង
<បាទ!~>
<កុំធ្វើឲអូនឈឺចាប់ណា៎!> ថេយ៉ុងទឹកមុខមិនទាន់ប្រាកដប្រជា គេហាក់ដូចជារអារនឹងរឿងមួយនេះ។

<ថេយ៍ខ្លាចបងក្បត់អូនហេ៎?>
<..អូនមិនចង់ដើរគន្លងចាស់នោះទេ!..វាឈឺណាស់!~> គន្លងចាស់របស់គេគឺត្រូវបុរសម្នាក់នោះបោកប្រាស់ក្ដីស្រឡាញ់ ដូច្នេះទម្រាំតែគេកាត់ចិត្តបានវាមិនមែនជារឿងងាយទេ។

<បងសន្យា បងមិនឲអូនស្គាល់ភាពឈឺចាប់ដូចពីមុនឡើយ..ពេលនេះអូនអាចជាមិនទាន់ជឿចិត្តរបស់បង តែបងមិនបង្ខំអូនឡើយ..ចរឹករបស់បងបែបណា៎ ពីមុនអូនច្បាស់ជាស្គាល់ ប៉ុន្តែបងក៏ផ្លាស់ប្ដូរវាដោយមិនដឹងខ្លួន អាចថាមកពីវត្តមានរបស់អូនទើបបងបានកែប្រែ!..បងប្រឹងប្រែងណាស់ដើម្បីទទួលបានគ្រាប់ពេជ្រមួយនៅក្នុងដៃ ហេតុអ្វីបងត្រូវបំផ្លាញវាចោល?> គ្រាប់ពេជ្ររបស់នាយគឺជាថេយ៉ុង! ដូច្នេះហើយនាយក៏មិនធ្វើរឿងឆោតល្ងើដូចពីមុនឡើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now