Episode42:ទៅគិតអីប្រពន្ធ?

1.5K 83 6
                                    

<ហឹម!~> គេមិនបានឆ្លើយជំនួសឲការទាញកញ្ចឹង.កនាងយកមកថើបមាត់ម្ដងទៀត។

"ជុងហ្គុក!~" ភ្លាមៗសំនៀងស្រួចស្រាលឧទ្យានឡើងក៏ឈ្មោះរបស់នាយដោយពុំបានព្រៀង នាយហាក់ចាប់បានច្បាស់ព្រោះជាសំលេងប្រពន្ធ!

<ហឹម!~ សូមទោស ខ្ញុំមានប្រពន្ធហើយ> ច្បាស់ណាស់គេម្ដេចនឹងអាចបន្ត? ដូច្នេះមានតែទាញអេលីចេញ ស្របនឹងសំដីងើបឈរអស់កម្ពស់ទន្ទឹមនឹងយកខ្នងដៃជូតមាត់របស់ខ្លួនឯង។ ដែលសកម្មភាពនេះហាក់ឲនាងក្រមុំឆេះឆួលក៏អាម៉ាសប៉ុនពេក! នេះលេងសុតតែជូតចេញហេ៎?

<លោកចន! មានប្រពន្ធក៏មានទៅ..បើជ្រល់ជាមកដល់ទីនេះហើយ ទៅគិតអីប្រពន្ធ?> អេលីងើបឈរឡើងទៅតោងដៃរបស់នាយម្ដងទៀត ទោះបីអាម៉ាស់ប៉ុន្តែនាងមិនស្គៀបផង។

<អ្នកណាមិនគិតក៏ហី តែខ្ញុំគិត> គេនិយាយស្របនឹងសកម្មភាពកំពុងប្រលេសដៃស្រីស្រស់ចេញ អ្វីក៏តោងស្អិតថ្នាក់នេះលោក?

<ចុះបើគិតម្ដេចក៏មកថើបខ្ញុំ? ទទួលស្គាល់ថាខ្ញុំផ្ដើម តែលោកចនក៏តបស្នង!> លឺដល់សម្ដីនេះហាក់ជាចំណុចរសើបអ្នកខាងនោះឲស្ងាត់មាត់ជ្រាប។

<កុំជួបគ្នាទៀតអី> នាយស្រដីចប់ក៏ចាកចេញបាត់ ទុកឲអេលីឈរសម្លឹងដំណើរពីក្រោយទាំងមិនអស់ចិត្ត។ កាលបើឃើញរាងក្រាស់ចេញបាត់ មិត្តៗរបស់នាងក៏រត់ចូលមក

<ថតបានរឺអត់?>
<បាន..បានច្រើនណាស់>
<ឯងប្រុងយកវិដេអូនឹងទៅណា?> ខេត
<..មិនដឹងទេ ទុកសិនទៅ> ត្រូវហើយនាងមិនដឹងនោះទេថាយកទៅណា ដឹងត្រឹមទុកជាប់នឹងខ្លួននូវស្នាមថើបរបស់នាងនឹងបុរសម្នាក់នោះ។
   |កាត់|
   //ថ្ងៃថ្មី!!
   ងុឺត!!~ ព្រឹកឡើងមិនទាន់ឡានពណ៍ខ្មៅសេរីទំនើបមួយគ្រឿងមកឈប់ងក់មុខភូមិគ្រឹះចន ដែលហាក់ស្គាល់ច្បាស់ថាជាឡានរបស់ជុងហ្គុក!

<អ្នកប្រុស!> លីនិន ជាអ្នកបម្រើក្នុងផ្ទះ!
<អ្នកម៉ាក់មិននៅផ្ទះទេហេ៎?> ហេតុថារាល់ដងឃើញគាត់នៅផ្ទះថ្ងៃនេះចម្លែកផ្ទះស្ងាត់ខុសសព្វ។

<អរ៎! លោកស្រីធំគាត់ចេញទៅដំណើរកម្សាន្តជាមិត្តភក្តិរបស់គាត់តាំងពីម្សិលថ្ងៃត្រង់ម្ល៉េះអ្នកប្រុស> ចឹងក៏បានន័យហើយថាយប់មិញថេយ៉ុងគេនៅផ្ទះតែម្នាក់ឯង។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now