Episode35:កំដរ

1.2K 63 0
                                    

//អចលនទ្រព្យTK
<លោកប្រធានមើលត្រង់នេះមិនអីទេពិតទេ?>

<ហឹម!~ មិនអីនោះទេ>

<តែខ្ញុំគិតថាវាដូចជាខុសអ្វីម្យ៉ាងមិចមិនដឹង លោកប្រធានពិនិត្យឲច្បាស់ទៅមើល> Soorang អោនចំកោងខ្នងក្បែរជុងហ្គុក ដៃចង្អុលទៅលើក្រដាសឯកសារដែលនាងបានឲនាយពិនិត្យ។
ក្រាក!~
<លោកប្ដី!> មិនទាន់ទាំងបានប៉ុន្មាន អ្នកទាំងពីរដែលនៅក្នុងបន្ទប់នោះ រហ័សងាកមកមើលតាមសម្លេងទ្វារបើកយ៉ាងលឿន ក៏ឃើញថាជាវត្តមានរបស់ថេយ៉ុង។

<ប្រពន្ធសម្លាញ់..អ៎រ! អ្នកនាងទៅសិនចុះ ចាំខ្ញុំពិនិត្យម្ដងទៀតពេលក្រោយ> ជុងហ្គុករហ័សហៅប្រពន្ធខ្លួន មុនយកឯកសារអស់នោះមកទុកងាកទៅស្រដីដាក់soorang!

<..ចា៎!~> ទឹកមុខមិនដាច់អាល័យនឹងពាក្យចា៎មួយនេះធ្វើឲរាងតូចចាប់បានច្បាស់ណាស់។ នាងក្រមុំឧទ្យានរួច ក៏ទៅតាមសម្ដី។
ក្រឹប!~

<នៅយូរធ្វើអីទៀត?..មកនេះមកឲបងថើបអូនមួយ> រាងក្រាស់ញញឹមផ្កាត្រកួន លើកដៃត្រដាងឡើងឲប្រពន្ធក្បាលខូចចូលមកអោប។

<សឺត!~~ ដើរលេងរួចហើយហេ៎?> នាយទាញរាងតូចឲមកអង្គុយលើភ្លៅ អោបចង្កេះជាប់ ស្របនឹងទម្លាក់បបូរមាត់ទៅថើបស្រង់ខ្លិនក្រអូបចេញពីថ្ពាល់ក្រពុំ។

<អឹម!~> រាងតូចមិនមាត់ត្រឹមក្រហឹមងក់ក្បាលបន្តិច ហេតុថាមុខដូចជាស្អុយប៉ែរ ខុសពីចូលមកដំបូង, បើឲទាយក៏មិនខុសនឹងស្មានថាប្រច័ណ្ឌនាយជាមួយលេខា។

<មិចធ្វើមុខអីចឹង?..ឲដើរលេងសប្បាយមកធ្វើមុខស្អុយៗដាក់ប្ដីចឹង? អ្នកណាធ្វើអីប្រពន្ធបងហា៎?> ជុងហ្គុកចាប់ក្រសោបផ្ទៃមុខរបស់គេឲសម្លឹងខ្លួន មុនពោលភាសាយ៉ាងទន់ភ្លន់។

<..ពេលដើរលេងវាសប្បាយហើយ! អ្នកណាធ្វើឲអូនមិនសប្បាយចិត្តគឺបងនឹងហើយ>

<អៅ!..ហឹស! ហើយបងបានទៅធ្វើអីឲអូនមិនសប្បាយចិត្ត? បើបងអង្គុយតែធ្វើការនឹង> លឺសម្ដីក្រម៉ក់ក្រម៉ូវរបស់ប្រពន្ធក្បាលខូចម្នាល់នេះ ហាក់ឲនាយអស់សំណើចឡើងភ្លាមៗ អត់បានទៅធ្វើអីខុសមកនិយាយថាដើមហេតុគឺជានាយ!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now