Episode33: ក្បាលខូច

1.4K 62 2
                                    

បន្ទាប់ពីនិយាយសម្រុះសម្រួលគ្នារួច ពួកគេក៏អង្គុយញុាំបាយជាមួយគ្នា ត្បិតថាវាយប់ជ្រៅក៏ពិត ប៉ុន្តែថេយ៍បានរងចាំនាយ ដូច្នេះគួរតែញុាំ។

<ហ៊ឹម! ប្រពន្ធបងធ្វើម្ហូបឆ្ញាញ់ណាស់ ឆ្ញាញ់គ្រប់មុខ> ជុងហ្គុកញ៉ាត់បាយបណ្ដើរលើកសរសើរស្នាដៃប្រពន្ធបណ្ដើរ ទាំងស្នាមញញឹមណែនណាប់ផ្ទៃមុខ, គេមិនបានបញ្ជោរតែវាឆ្ញាញ់មែន ម្យ៉ាងនាយគ្រាន់តែចង់ឃើញរាងតូចញញឹមឲបានច្រើន។

<ហិហិ!~ ចឹងបងញុាំឲច្រើនៗទៅ> ថេយ៉ុងញញឹមខ្ជឹបទទួលយកពាក្យពីស្វាមីទាំងការពេញចិត្ត, ស្របនឹងដួសសាច់ដាក់ចាននាយបន្ថែមទៀត។

<បាទ!~ អឹម..ថេយ៍ហា៎>
<អ្ហ៎រ??>
<អ្នកណាផ្ញើររូបនោះឲអូន?> សម្ដៅដល់រូបនាំភ្លើងដែលឲថេយ៍ខឹងនាយគិតថាគេលួចមានស្រី។

<អូនអត់ដឹងផង វាលោតចូលខ្លួនឯងacc IGនោះអូនអត់ដែលស្គាល់ទេ> ពិតណាស់រូបនោះគ្មានប្រភពអ្នកសេនមកច្បាស់លាស់ទេ ដូច្នេះហើយវាពិបាកដែរ។ហើយចុះអ្នកណាស្អីក៏ចង្រៃម្ល៉េះ ចង់មកភ្លើងឲ្យប្ដីប្រពន្ធគេឈ្លោះគ្នា?

<ថ្ងៃក្រោយកុំចេះតែឆាប់ជឿអ្នកណាផ្ដេសផ្ដាស ត្រូវចេះសួរបងសិនមុននឹងខឹងបងដូចមុននោះចឹង> សម្ដីរបស់នាយនិយាយប្រាប់ធម្មតា ប៉ុន្តែរាងតូចដែលទទួលបានប្រែជាមុខជូរហួញ! ចង់ស្ដីឲ្យគេត្រចៀកសរ?
ផែស!~
<បងឯងចង់ជេរអូនថាត្រចៀកសរ?> ថេយ៉ុងទម្លាក់ស្លាបព្រាចេញពីដៃបុកនឹងចានលឺសូរផែស ព័តដៃចូលគ្នាធ្វើមាត់ស្រួចសម្លក់ជុងហ្គុកថ្លែរ។

<ហឹសៗ!..អីទៀតហើយទេលោក? បងឯណាទៅហ៊ានជេរអូននោះ?> តតែឃើញគេឆាប់ស្រូបយកបែបនឹងធ្វើឲនាយហួសចិត្តអស់សំណើចឡើងភ្លាមៗ, ដូចនិយាយអីតិចអត់បានតែម្ដងហេ៎?

<គ្មានហេ៎! បើចង់ជេរអូនថាត្រចៀកសរឆាប់ជឿគេក៏ជេរមក មិនបាច់កាច់កុងទេ..ឈប់ញុាំហើយនៅញុាំម្នាក់ឯងនឹងទៅ> ស្រដីចប់គេងើបឈរគ្រោសដើរចេញតាំងៗឡើងច្រង៉ាប់ច្រងិល, មុខនឹងគ្មានទៅខឹងស្អីទេចង់ឲគេតាមលួងសោះស្មានមិនដឹង?-,-

<ម៉ែប្រពន្ធហា៎!~~> ប្រពន្ធចេញបាត់ហើយសួរឲនាយនៅអង្គុយធ្វើអីទៀត? ច្បាស់ជារត់តាមត្រុកៗនឹងហើយ។
ក្រាក!~
<អូនចាស់ពេកមែនទេទើបបងហៅអូនថាម៉ែ?..អូខេ អូនយល់ហើយ យល់គ្រប់យ៉ាង..ប្រហែលសម្រស់របស់អូននៅក្នុងភ្នែករបស់បងកើតជាជ្រីជ្រួញហើយ ធ្វើយ៉ាងមិចទេអូនមិនស្អាតដូចមនុស្សគ្រប់គ្នាដែលលោកប្ដីជួបរាល់ថ្ងៃនៅក្រុមហ៊ុន>

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now