Episode61+62: Gukkie

1.9K 148 10
                                    

<ថេយ៍~~> អ្នកស្រីឆេគាត់មើលដឹងព្រោះគាត់ក៏ជាម្ដាយគេ គាត់មើលដឹងថាចិត្តរបស់ថេយ៍កំពុងគិតអ្វីព្រោះកែវភ្នែករបស់គេបង្ហាញចេញមកពីអារម្មណ៍ទុកព្រួយយ៉ាងច្បាស់។

<អ្ន-អ្នកមីង!~ ខ្ញុំ-អ្ហឹក-ខ្ញុំមានកូនហេ៌?> ថេយ៉ុងសម្លឹងគាត់មុននឹងហូរទឹកភ្នែកមកពេញទី។

<កុំយំអីណា៌! មិនអីទេ..កុំបារម្ភអី មីងនឹងមើលថែរកូន> គាត់ចូលទៅអោបរាងតូចមុននឹងអង្អែលក្បាលតិចៗ។

<ហ្ហឹកៗ-ប៉ា..ប៉ារបស់គេ?..អ្ហឹកៗ-ខ្ញុំអាណិតកូន~> គេមិនមែនយំដោយសារតែមិនចង់មានកូននោះទេ ប៉ុន្តែគេយំខ្លាចថាកូនគេកើតមកនឹងកំព្រាឪពុក មានអតីតកាលចាស់ដូចជាខ្លួនគេ។

<មិនអីទេ-កុំយំអីណា៌..កូនរបស់កូនពួកយើងនឹងមើលថែឲល្អបំផុត~> គាត់លែងចេញពីការអោបលើកដៃមកជូតទឹកភ្នែកឲថេយ៍, បើអ៊ុនអ៊ុនវិញនាងអាណិតថេយ៍ឈរយំឡើងអណ្ដឺតអណ្ដក់ នាងនៅក្មេងស្រាប់ទើបបែបនឹង។

<អ្នកមីង-ហៅខ្លួនឯងថាមិច?>
<ម៉ាក់-គឺម៉ាក់នឹងមើលថែរកូន ហើយក៏កូនរបស់កូន..ទោះបីជាថេយ៍មិនមែនជាកូនដែលកើតចេញពីឈាមម៉ាក់ ប៉ុន្តែម៉ាក់សូមខ្លួនធ្វើជាម្ដាយរបស់កូនតើបានទេ?> ដូចដែលថាគ្រួសារអ៊ុនអ៊ុនចាត់ទុកថេយ៍ដូចជាសមាជិកគ្រួសារម្នាក់ នេះបើថាមនុស្សគេមាននិស្ស័យគ្មានអ្វីគួរឆ្ងល់នោះទេ។

<ហ្ហឹកៗ-បាទ~> ថេយ៉ុងងក់ក្បាលយ៉ាងរហ័សទទួលនាមពីម្ដាយពីគាត់, បន្ទាប់ពីអ្នកស្រីចនដែលស្រឡាញ់អាណិតគឺជាអ្នកស្រីឆេនេះហើយដែលមេត្តាគេ។

<ហឹស~ ឆ្លាតណាស់~>
<ហ្ហឹក-ម៉ាក់~ សូមអោបដែរ> កំពុងតែចូលតួសុខៗនាងច្រម៉ក់យំលឺសម្លេងសឹងបែកក្រដាសត្រចៀក។

<ហឹស~ ចូលមក~> បន្ទាប់ពីទទួលបានការលួងលោមក៏ធ្វើឲអារម្មណ៍របស់រាងតូចស្ងប់ ត្រូវហើយមិនបាច់មាននាយក៏បាន គេនេះហើយនឹងដើរតួធ្វើទាំងពីរ ធ្វើម្ដេចបើកូនកើតមកចំពេលដែលappaជួបរឿងបែបនេះទៅហើយ។
    ......
  @ 4ឆ្នាំកន្លងផុតទៅ~~
    តើវាឆ្លងអស់រយៈពេល4ឆ្នាំហើយមែនទេ? លឿនណាស់! ពេលវេលាដើរលឿនដូចជាកុហកមនុស្សគ្រប់គ្នាយ៉ាងដូច្នោះ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now