episode 02

4.2K 270 0
                                    

Jungkook អង្គុយនៅក្នុង Office របស់ខ្លួនតាម ធម្មតានាយមិនសូវជារវល់ប៉ុន្មានទេអាចថាការងារទាល់តែសំខាន់ទើបគេចេញមុខ។

«ម៉ោង ៧ ហើយអ្ហេស៎ ?» គេចេះមកអង្គុយលេងឲ្យ ហួសម៉ោងទៅហើយនេះដល់ម៉ោងគេទៅទទួលយកកូនគេហើយ។

Jungkook ដើរចេញពី Office សម្តៅទៅមុខរោង ចក្រដើម្បីយកទ្បានជិះទៅយកកូនប្រុស។

#Kim's Villa

ទ្បានស៊េរីទំនើបចតនៅមុខវីទ្បាធំល្មមឲ្យតែមកដល់ទីនេះគេក៏ចេះអារម្មណ៍ថានឹក Taehyung ម្តងម្កាលគេ ចង់ដឹងថាពេលនេះគេសុខទុក្ខយ៉ាងមិចទៅហើយ សុខ សប្បាយទេ ?

«នោះប៉ាមកហើយចៅ» Ms.Kim នាំ Jungwon មក អង្គុយចាំពេលគេនៅខាងមុខផ្ទះហើយស្រាប់។

«បាទ អញ្ចឹងចៅជំរាបលាលោកយាយទៅផ្ទះវិញហើយ បាទ» Jungwon

«ចាស៎ ចៅ» Ms.Kim

Jungwon ដើរចេញសំដៅទៅទ្បានរបស់ឪពុកគេក៏ បើកទ្វារទ្បានទ្បើងមកអង្គុយបាំងខាងមុខជាមួយឪពុក។

«កូនញុាំបាយឬនៅ ?» គេនិយាយបណ្តើរក៏បើកទ្បាន ចេញទៅបណ្តើរ។

«ញុាំហើយៗលោកប៉ា» Jungwon

«ថ្ងៃនេះមានកូរលោកតាលោកយាយទេ ?» Jungkook

«អត់ទេកូនមិនហ៊ានទ្បើយព្រោះលោកតាឈឺ» Jungwon

«លោកតាឈឺអីទៅ ?» Jungkook

«លោកតាឈឺធ្ងន់ណាស់លោកយាយបញ្ចុកបាយដល់ បន្ទប់ទៀតផង» Jungwon

«ពិតមែនអ្ហេស៎ ?» Jungkook

«បាទ ថ្ងៃមិញលោកយាយក៏តេទៅ Appa ដែរ» ឮ ឈ្មោះអតីតប្រពន្ធគេក៏ស្ងាត់មាត់បន្តិច។

«អឹម ហើយយ៉ាងមិចទៅ ?» Jungkook

«គឺ Appa ជិតមកវិញហើយ Jungwon និងមានម៉ាក់ ហៅនិងគេនោះអី» Jungwon ញញឹមខ្ជឹបគេមិនដែល ខ្មាស់គេដែលម្តាយជាមនុស្សប្រុសផ្ទុយទៅគេកាន់តែ ស្រទ្បាញ់លើសដើម។

«កូននឹកគេណាស់មែនទេ ?» Jungkook សួរទៅកូន តិចៗទាំងមានអារម្មណ៍ថាខុសព្រោះតែគេទើបធ្វើឲ្យ Jungwon កំព្រាមានគេមើលងាយទោះជាគេមាន លុយរាប់លានក៏មិនអាចយកលុយទៅបិទមាត់មនុស្សគ្រប់គ្នាបានដែរ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now