episode 19

3.1K 195 1
                                    

Jungkook បានចាត់ចែងឲ្យ Mix នៅតាមកំពង់ផែ ហើយខ្លួនក៏ធ្វើដំណើរទៅកាសុីណូជាមួយ Mik ដោយ ឲ្យគេបើកពីក្រោយពីមុខការពារ។

ពេលដែលមកដល់កាស៊ីណូដោយសុវត្ថិភាពហើយ នាយទ្បើងមកបន្ទប់ផ្ទាល់ខ្លួនមុននិងទូរស័ព្ទទៅរកដៃគូរសហការ។

“អាទ្បូខ្ញុំ Jeon Jungkook និយាយ”

“អាវ៎ លោក Jeon សួស្តីថ្ងៃនេះពិតជាមានកិត្តិយស ណាស់ដែលលោក Jeon ខលមកបែបនេះ” អ្នកខាង នោះសប្បាយចិត្តស្ទើរតែហោះ។

“ខ្ញុំមានរឿងចង់និយាយពាក់ព័ន្ធពីកញ្ឆាដែលលោក កម្ម៉ង់” Jungkook

“មានរឿងអ្វីឬលោក Jeon ?”

“គឺថាកាប៉ាល់យើងស្រាប់តែមានបញ្ហានៅកណ្តាលទី ខានស្អែកប្រហែលជាយកឲ្យលោកមិនទាន់ទេតើអាចលើសមួយថ្ងៃអីបានទេ ?” Jungkook សុខចិត្តជ្រើស រើសការកុហកបើត្រង់តាមត្រង់មានតែគេសើចចំអក។

“អ្វីដែលលោក Jeon ស្នើរសុំហើយខ្ញុំក៏មិនអាចជំទាស់ បានដែរព្រោះលោកក៏ម៉ាត់ណាគឺម៉ាត់ហ្នឹង” គេមិនអាច បដិសេធបានទេព្រោះគេដឹងថា Jungkook ជាមនុសុ្ស បែបណាការងារត្រូវតែម៉ត់ចត់។

“អរគុណខ្លាំងណាស់” នាយញញឹមទាំងសប្បាយចិត្ត ពេលនេះគេសម្រេចបំណងបានមួយហើយ។

“បាទ លោក Jeon អរគុណខ្លាំងណាស់”
_____

«យ៉ាងម៉េចហើយចៅហ្វាយ ?» ឃើញចៅហ្វាយដាក់ ទូរស័ព្ទចុះ Mik ក៏សួរភ្លាម។

«គេយល់ព្រមហើយ ! ឯងទាក់ទងទៅគេឲ្យគេផ្ញើរមក ១០ ទ្បាំងមក» Jungkook

«បាទ ចៅហ្វាយ» Mik ដើរចេញទៅបាត់។

Jungkook ទម្លាក់ខ្លួនអង្គុយនៅលើកៅអីវិលរបស់ ខ្លួនងើយក្បាលមើលទៅពិដានពេលនេះគេហាក់ដួចជាងងឹតមុខឈឹងគេស្វែងរកអ្នកដែលលួចដុតកាសុីណូគេមិនបានហើយឥទ្បូវនៅមកដុតបំផ្លាញកញ្ឆាគេអស់ទាំងទ្បាំងទៀតនេះចង់ធ្វើបាបគេបែបនេះ ?

កញ្ឆាមួយទ្បាំងចំណាយលុយអស់រាប់លានមិនមែនហាមាត់បាននោះទេគិតទៅមើកថាដុតអស់ ១០ ទ្បើងត្រូវ ចំណាយប៉ុន្មានហេងហើយគេរកសុីចំណេញចុះបើគេរកសុីខាតមិនអស់ពីខ្លួនហើយទេ ?

     រុីងៗ ៚ សម្លេងទូរស័ព្ទរោទិ៍បានកាត់ផ្តាច់គ្រប់ យ៉ាងនាយក៏ទាញទូរស័ព្ទចេញមកមុនពេលដែលឃើញលេខក៏ញញឹមចេញមកច្បាស់ណាស់ថា Jungwon ឲ្យ លោកយាយគេចុចខលមក។

រាល់ថ្ងៃនេះបានកូនមួយដែលជាកម្លាំងដើម្បីឲ្យគេជំនះរាល់ឧបសគ្គចំពោះមុខពេលខ្លះគេស្ទើរតែដួលម្តងៗទៅហើយតែគេក៏អាចងើបឈរមកវិញបានព្រោះមាន Jungwon ចាំផ្តល់កម្លាំងចិត្តឲ្យ។ 

កូនជាអ្វីៗគ្រប់យ៉ាងទាំងអស់។

“អាទ្បូជំរាបសួរបាទ” Jungkook និយាយយ៉ាងពិរោះ ព្រោះជឿជាក់ហើយថាជាកូនរបស់គេ។

“ជំរាបសួរបាទលោកប៉ា” Jungwon ញញឹមខ្ជឹប។

“នឹកប៉ាមែនទេបានជាខលមកទាំងយប់បែបនេះកូន ?” នេះលេងៗម៉ោង ៨ ដែលហើយ។

“បាទ នឹកណាស់តើកូនរំខានលោកប៉ាដែរទេ ?” Jungwon គឺគួរឲ្យស្រទ្បាញ់បែបនេះឯងចេះអើយ សែនចេះ។

“អត់នោះទេអូនពេលនេះប៉ាសម្រាលហើយកូនញុាំ បាយហើយឬ អក្សរមានបានសរសេរទេ ?” Jungkook

“ហើយអស់ហើយបានចុះលោកប៉ាវិញ” Jungwon

“ប៉ាមិនទាន់បានញុាំបាយទេ !” Jungkook

“លោកប៉ាកុំរវល់តែការងារពេកណាញុាំបាយផងទៅកូនបារម្ភខ្លាចលោកប៉ាឈឺទៀត” Jungwon

“បាទ ប៉ាដឹងហើយពេលនេះកូនកំពង់តែធ្វើអី ?” Jungkook

“កូននៅជាមួយលោកយាយនឹងលោកតា” Jungwon

“កូនគេងជាមួយលោកយាយហើយលោកតាមែនទេ ?” Jungkook

“អត់ទេកូនគេងជាមួយ Appa តើ Appa គាត់នៅផ្ទះ បាយបន្តិចទៀតទើបទ្ប់ងមក” Jungwon

“អ៎ អុីចឹងឆាប់ចូលគេងណាយប់ហើយកុំនៅយូរស្អែក រៀនផងឮទេកូន ?” Jungkook

“បាទ លោកប៉ាដូចគ្នា” Jungwon

“ប៉ាស្រទ្បាញ់កូន” Jungkook គេមិនដែលភ្លេចនិង និយាយពាក្យទៅកាន់កូនទេវាដូចជាទម្លាប់មួយអុីចឹង។

“Appa នឹងកូនក៏ស្រទ្បាញ់លោកប៉ាដូចគ្នា ជុប ហិហិ” Jungwon

ទឹតៗ...Jungwon សើចតិចៗហើយចុចទូរស័ព្ទបាត់ រាងក្រាស់ពេលនេះគឺកំពុងតែភ្លឹកនិងប្រយោគរបស់ Jungwon ជាខ្លាំងអាល្អិតនេះចេះពាក្យនេះមកពីណា ?

«ល្អណាស់ចៅ» Ms.Kim លើកមេដៃឲ្យចៅប្រុស។

«លោកយាយ HiFi ខិខិ» យាយចៅលើកដៃមកទះគ្នា ហើយសើចកខឹកខុសអីដែលលោកតាគ្រវីក្បាលយ៉ាងហួសចិត្តនោះឯង។ 

[ ក្បាលខូចណាស់ ខិខិ ]
To Be Continue

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now