episode 15

3.5K 206 2
                                    

  Taehyung គេសុខចិត្តធ្វើជាមិនដឹងមិនឮដើរទៅទិញ របស់របរធ្វើជាមិនដឹងទៅវិញតាមការពិតទៅគេទ្រាំសឹងមិនបានទៅហើយ។

«ខ្ញុំគ្មានថ្ងៃឲ្យលោករស់ទេខ្ញុំស្បថខ្ញុំនិងសងការឈឺចាប់ទៅឲ្យលោកវិញទាំងអស់» Taehyung ទន្ទេញពាក្យ នេះដល់ថ្នាក់ចាំគេមិនឲ្យរាងក្រាស់រស់ស្រួបស្របពេលដែលគេទទួលការមើលងាយទេ។ 

មាឌតូចក៏ចេះតែបន្តការដើរទិញម្ហូបនៅក្នុងផ្សារទំនើប ទាំងអារម្មណ៍មិនមូលតែគេត្រូវតែធ្វើហ្នឹងឯង។

ពឹប…រវល់តែមើលរបស់របរធ្វើឲ្យ Taehyung រុញរទេះ ទៅបុកហ្នឹងមនុស្សម្នាក់ដែលឈរទល់មុខគេ។

«អូស៎ ចង្រៃយដើរមិនចេះមើលតែអ្ហេស៎ ?» លោកស្រី ជាអ្នកមានក៏ស្រែកថាឲ្យ Taehyung ភ្លាម។

«សុំទោសៗខ្ញុំគ្មានចេតនាទេ» Taehyung រហ័សឱន សុំទោសយ៉ាងញាប់។

«អាក្ររហាមចេះដើរមកបុកយើងទៅកើតភ្នែកឲ្យបោះឲ្យឆ្កែសុីហើយមែនទេ ?» លោកស្រីស្រែកជេរយកឲ្យ ការក្រោធខឹង។

នេះឬសម្តីអ្នកមាន ? ហេតុអ្វីបានជាប្រើសម្តីគ្មាន សុជីវធម៌បែបនេះលោកអើយ។ សម្តីនេះអាចយកមេឃ មកក្របអង្គុយបាន។

Taehyung កាលឮសម្តីមាក់ងាយដល់ថ្នាក់នេះហើយ គេក៏រហ័សងើបមុខទៅមើលភ្លាមវាធ្វើឲ្យគេភ្ញាល់ផ្អើល មិនស្ទើរនោះជាអតីតម្តាយក្មេកគេ ?

«ហុឹស ចរិតនៅតែមិនប្តូរ» មាឌតូចផ្លាស់ប្តូរចរិតរបស់ ខ្លួនភ្លេត។ គេយកដៃមកឱបទ្រូងនិយាយទៅកាន់រាង ចំណាស់។

«Kim Taehyung ?» Ms.Jeon បើកភ្នែកធំៗនេះជា Taehyung ពិតមែនឬ ? គាត់មិនមែនសប្តិទេមែនទេ ? ក្រែងគេបាត់ខ្លួនទៅយូរហើយ ?

«មានអ្វីអ្ហេស៎ ? ហេតុអ្វីបានជាអ្នកស្រីភ្ញាក់ផ្អើកមែននេះ អ្នកស្រី Jeon Yurim» Taehyung ហៅឈ្មោះគាត់ ពេញៗ។

«ឯងគ្មានសិទ្ធិមកហៅឈ្មោះយើង !» Ms.Jeon

«អុីចឹងអ្នកស្រីក៏គ្មានសិទ្ធិហៅឈ្មោះខ្ញុំដូចគ្នាអ្នកស្រីមិនសាកសមទេ !» មិនឲ្យចាញ់ Taehyung ក៏តបទៅ វិញ។

«ហុឹស ឈ្មោះពួកឱនៗដូចជាឯងឲ្យគេហៅ Free សង្ស័តគេមិនហៅផង» Ms.Jeon

«តែខ្ញុំទើបតែឮកូនអ្នកស្រីហៅប៉ុន្មានថ្ងៃឯង» Taehyung បញ្ចេញទឹកមុខបែបសេដ សោកស្តាយ គឺថាឌឺតែម្តង។

«ឯងថាយ៉ាងម៉េច ?» ឮ Taehyung និយាយដូច្នេះ គាត់ក៏ស្រែកសួរភ្លាមអុីចឹងតើបានជាប៉ុន្មានថ្ងៃនេះ Jungkook ប្លែកណាស់។

«សុំទោសខ្ញុំមិនចង់ឈរនិយាយជាមួយអ្នកមាន សណ្តានថោកទាបទេ អូស៎ ច្រទ្បំ ! អ្នកមានចង្រៃធូរថ្លៃ ហិហិ» មាឌតូចធ្វើជាបើកភ្នែកធំៗយកដៃមកខ្ទប់ហើយ សើចឌឺ Ms.Jeon មួយអស់ចិត្តសឹមអូសរទេះចេញ ទៅ។

«ហឺយ អាក្មេងចង្រៃឯងស្មានតែយើងព្រមចាញ់ឯង អ្ហេស៎ ?» Ms.Jeon ក្តាប់ដៃចូលគ្នាដោយការគំគួន Taehyung គេពិតជាប្លែកស្ទើរតែ ១០០ ភាគរយគេ មិនមែនស្លូតទ្បើយ។

ការឈឺចាប់ជាអ្នកបង្រៀនគេ។

  #Jungkook’s Scene

គ្រាន់តែជិតដល់ម៉ោងទៅយកកូន Jungkook ក៏ងើប ទ្បើងទៅផ្លាស់ខោអាវហើយទាញសោរទ្បានចុះទៅ ក្រោមភ្លាម។

«អាវ៎ កូនចុះមកធ្វើអីក្រែងមិនទាន់ស្រួលក្នុងខ្លួនទេ ?» Mr.Jeon

«គឺខ្ញុំទៅយក Jungwon លោកប៉ា» Jungkook

«ប៉ាឲ្យតៃកុងទ្បានទៅទទួលក៏បាន» Mr.Jeon

«មិនបានទេ Jungwon គេច្បាស់ជាមិនសប្បាយចិត្ត ខ្ញុំទៅសិនហើយ» Jungkook នៅតែរឹងចចេសជំនះ ទៅយកកូនឲ្យទាល់តែបានដោយមិនខ្វល់ពីខ្លួនឯងសោះថាគេកំពុងតែឈឺ។

ម៉ោងកាន់ែគៀកទៅៗ Jungkook ជាន់ហ្រ្គាំងមួយកប់ បានកន្លះម៉ោងគេក៏មកដល់មុខសាលារបស់ Jungwon នាយក៏ចុះពីលើទ្បានទៅក៏ឃើញថាកូន កំពុងតែអង្គុយចាំគេពិតមែន។

ទឹកមុខរបស់ Jungwon ពេលនេះគេកំសត់ខ្លាំង ណាស់មើលទៅដូចជាពិបាកចិត្តអ្វីមួយដល់ថ្នាក់ចិត្តគេជាមនុស្សចាស់ស្មានមិនដល់។

«Jungwon» ឮសម្លេងស្រាលៗស្រែកហៅខ្លួនដូចជា សម្លេងរបស់ឪពុកអាល្អិតក៏បែរទៅមើលភ្លាម។

«លោកប៉ា» ទឹកមុខសោកសៅក៏ប្រែទៅជាញញឹមយ៉ាង ស្រស់ពេលឃើញមុខឪពុក Jungwon រត់ទៅឱបយ៉ាង លឿន។

«ប៉ាសុំទោសដែលឲ្យកូនចាំយូរណា៎» Jungkook

«បាទ មិនអីទេ ហិហិ សឺតៗ» Jungwon ញញឹមសឹង តែរីកបបូរក៏ឱនមកថើបឪពុកខ្សឺតៗ។

«តោះ យើងទៅផ្ទះលោកតាកំពុងតែចាំណា៎» Jungkook ក៏បណ្តើរកូនប្រុសទ្បើងទ្បាន។

«បាទ» Jungwon

[ ក្តីស្រទ្បាញ់ទៅកាន់កូនគឺធំខ្លាំងណាស់ Jungwon ]
To Be Continue

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now