episode 20

3.4K 207 0
                                    

  Jungkook គេគ្រវីក្បាលសើចទាំងហួសចិត្តមុននិង បណ្តេញការគិតចោល។

«ចំជាឆ្កួតមែន !» នាយជេរប្រទិចខ្លួនឯងហេតុអ្វីចាំបាច់ យកពាក្យអស់នេះមកគិត ?

“Mik លើកអាហារយកមកឲ្យយើងផង” Jungkook វាយអាយគុបទៅកាន់កូនចៅគេត្រូវញុាំព្រោះមិនទាន់ បានញុាំអាហារថ្ងៃត្រង់ផង។

  #Villa Kim

Taehyung បានលាញសម្អាតចានរួចជាស្រេចសឹម ដើរសម្តៅទៅបន្ទប់ម្តាយដើម្បីយកកូនមកគេងជាមួយតែក៏ឮសម្លេងសើចសប្បាយយ៉ាងរីករាយពេញបន្ទប់។

ក្រាក…

«នាំគ្នាសើចរឿងអីនេះ ?» មាឌតូចអើតក្បាលមកមុន និងសួរទាំងញញឹម។

«អូស៎ គ្មានអីទេកូន» Ms.Kim

«មោះ Jungwon ជំរាបលាលោកតាលោកយាយទៅ គេង» Taehyung

«Goodnight លោកតាលោកយាយ» Jungwon លា រាងចំណាស់ទាំងពីរមុននិងចុះពីលើពូកដើរទៅរកម្តាយ។

«រាត្រីសួស្តីលោកប៉ាអ្នកម៉ាក់» Taehyung ញញឹម ហើយក៏បិទទ្វារបន្ទប់ដើរទៅបន្ទប់របស់ខ្លួន។

«Appa ?» Jungwon

«បាទ» មាឌតូចក៏លើកកូនទៅដាក់នៅលើពូកពេល ដែលមកដល់បន្ទប់។

«កូនសួរមួយបានទេ ?» Jungwon

«រឿងអីទៅកូន ?» គេអត់និងសួរមិនបានព្រោះមើលទៅ គេដូចជាខ្លាចចិត្តដល់ហើយ។

«Appa កុំខឹងកូនណា ?» Jungwon

«កូនសួរពីរឿងប៉ាកូនមែនទេ ?» គ្រាន់តែឮកូនសួរបែប នេះគេក៏ដឹងបាត់ហើយ។

«បាទ ពិតមែនហើយមកពីកូនចង់ដឹងរឿងខ្លះៗប៉ុណ្ណោះ តែបើ Appa មិនឲ្យសួរក៏ហីទៅចុះ» Jungwon ឱន មុខចុះ។

«ហឹម សួរមក» Taehyung ដកដង្ហើមធំងួកក្បាល។

«ហេតុអ្វីបានជា Appa ស្អប់លោកប៉ាម្លេះបាទ ? លោក ប៉ាគាត់ល្អណាស់» Jungwon ងើបទៅមើលមុខប៉ាតូច របស់ខ្លួនសួរដោយការងើយឆ្ងល់អាចថាគេភ្លេចរឿងខ្លះៗដែលបានកើតទ្បើងកន្លងមកតែពេលនេះគេក៏ដឹងថាឪពុកគេមិនបានអាក្រក់ទ្បើយតែហេតុអ្វីប៉ាតូចគេស្អប់ម្លេះ ?

«កូននៅក្មេងមិនបាច់ចង់ដឹងទេ» សំណួរធ្វើឲ្យគេខឹង បន្តិចតែក៏ទប់អារម្មណ៍បានដោយមិនឆ្លើយអ្វី។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now