episode 41

3.2K 172 0
                                    

  #យប់

វេលាពេលយប់ក៏ឈានចូលមកដល់នាបែងសមុទ្រក៏ចុះត្រជាក់កាន់តែខ្លាំងទ្បើងៗ។ កាលពីក្បាលល្ងាច Jungkook ក៏បានដើរទៅទិញបន្លែ សាច់ គ្រឿងសមុទ្រ គ្រឿងទេសនិងទឹកកំប៉ុងខ្លះៗយកមក ទុកនៅក្នុងផ្ទះព្រោះគ្មានអីញុាំ។

ជាធម្មតានាតាមសមុទ្របែបនេះបើឆាប់យប់គឺម៉ោង ៦ ដឹងតែងងឹតឈឹងហើយ។ Taehyung គេមានធ្វើសាច់ អាំងញុាំនៅមុខផ្ទះយប់នេះពិតជារ៉ូមេកទិចណាស់ព្រោះពួកគេទាំងពីរញុាំអាហារជាមួយគ្នានៅមាត់សមុទ្រ។

«ចាំមកបកបង្គារឲ្យ» Jungkook ចាប់បង្គារយកមក បកឲ្យមាឌតូច។

«បើយក Jungwon មកដែរប្រហែលជាខ្លះណាស់» មាឌតូចបែរសម្លឹងមើលទៅទឹកសមុទ្រទាំងញញឹមធាតុជាក្មេងគេដឹងថា Jungwon ចូលចិត្តលេងទឹកណាស់។

«បងក៏ឧស្សាហ៍នាំគេមកលេងសមុទ្រតែគេពិបាកចិត្តតែរហូតហ្នឹង» Jungkook

«ពិតមែនអ្ហេស៎ ? គេពិបាកចិត្តរឿងអី ?» Taehyung ចងចិញ្ចើមចូលគ្នាបានមកដើរលេងហើយនៅពិបាកចិត្តទៀត ?

«ព្រោះគេថាគេចង់ជួបអូនគេចង់ដើរលេងជុំគ្រួសារដូចអ្នកដទៃនោះអី» Jungkook ស្រដីមកធ្វើឲ្យមាឌតូច ធ្លាក់ទឹកមុខភ្លាម។

«ហឹម បើយើងត្រូវគ្នាលឿនជាងនេះប្រហែលជាល្អ ណាស់ Jungwon ក៏មិនស្គាល់ភាពឯការគេនិងទទួល បានភាពកក់ក្តៅពីឪពុកម្តាយដូចជាក្មេងដទៃ» Taehyung ញញឹមបែបមិនសូវសមគេមិនបន្ទោស Jungkook ឬអ្នកណាទ្បើយគ្រប់យ៉ាងវាជាកំហុស
រាងៗខ្លួនគេក៏ចិត្តរឹង។

«វាជាកំហុសបងមកពីបងមិនចេះគិតទើបកូនជួបរឿងបែបនេះ» Jungkook

«កុំគិតបែបនេះអីគ្មានអ្នកណាចង់ឲ្យវាកើតទ្បើងទេ» មាឌតូចឱប Jungkook យ៉ាងណែនដោយលើកដៃ គោះខ្នងគេតិចៗព្រោះមិនចង់ឲ្យគេគិតច្រើនណាមួយ ពេលនេះគួរគេក៏ត្រូវគ្នាហើយ។

«បងនិងប៉ះប៉ូវសងអូននឹងកូនគ្រប់យ៉ាង» Jungkook ឈ្មុសក្បាលចូលក្នុងទ្រូងមាឌតូចស្រូបយកក្លិមក្រអូបចេញពីរាងកាយគេ។

«មិនបាច់សងក៏បានតែយើងចាប់ផ្តើមសារជាថ្មីម្តង ទៀត» Taehyung ទាញគេចេញមកដោយយកថ្ងាស មកទល់និងថ្ងាសគេ។

«ហឹម» Jungkook ក្រហឹមដើមកដោយញញឹមតិចៗ។

«អឹម» Taehyung ឱនមកថើបបបូរមាត់ Jungkook តិចៗយ៉ាងផ្អែមល្ហែមរាងក្រាស់ឱបរឹតចង្កេះតូចមួយ
ក្តាប់ពេញដៃដោយតបតទៅវិញយ៉ាងសុីជម្រៅ។

_____

«Tae ?» ក្រោយពីញុាំអីហើយពួកគេក៏ប្រមែប្រមូល អីវ៉ាន់យកទៅទុកក្នងផ្ទះហើយក៏ចេញមកដើរលេងតាមឆ្នេរវិញ។

«ហឹម ?» Taehyung

«អូនចង់ទៅមើលអំពិលអំពែកទេ ?» Jungkook

«នៅទីនេះមានដែរឬ ?» Taehyung បែរទៅមើលជុំ វិញខ្លួនតែមិនឃើញអីសោះ។

«បងនាំទៅ» Jungkook អូសដៃ Taehyung ដើរ ទម្រង់ទៅរកទូកដែលចតចោលនៅសមុទ្រវាជាកម្មសិទ្ធិរបស់នាយហ្នឹងឯង។

នាពេលយប់កាន់តែជ្រៅទឹកក៏ចេះតែទ្បើងកាន់តែខ្លាំង Jungkook មិនហ៊ានបើកទៅកណ្តាលសមុទ្រទ្បើយ ព្រោះរលកបកមកខ្លាំងពេកខ្លាចមានជ្រោះថ្នាក់។

«ស្អាតណាស់» Taehyung ញញឹមចេញមកពេល ដែលឃើញពន្លឺតូចៗហោះកាត់មុខពេញ។

Jungkook ក៏ចតកាណូតនៅជិតច្រាំងដើម្បីស្រួល មាឌតូចលូកដៃទៅចាប់អំពិលអំពែកមកក្នុងដៃហើយក៏ប្រលែងទៅវិញទាំងញញឹមមិនឈប់។

«ចូលចិត្តទេ ?» Jungkook

«អឹម» Taehyung ងួកក្បាលមុននិងឈូងដៃចាប់ អំពិលអំពែកមិនឈប់។

Taehyung លុតជង្គង់នៅមុខកាណូតដៃម្ខាងក៏យក មកច្រត់នៅកែបកាណូតឯដៃម្ខាងទៀតក៏ឈូងទៅចាប់អំពិលអំពែកដែលឆ្ងាយពីខ្លួន។

«Tae ប្រយ័ត្ន !!» Jungkook

ព្រូង និយាយមិនទាន់ផុតពីមាត់ផង Taehyung ក៏ ធ្លាក់ចូលទៅក្នុងទឹកសមុទ្របាត់នាយក៏លោតចុះទៅ
តាមពីក្រោមយ៉ាងលឿន។

រាងក្រាស់ហែរសម្តៅមករក Taehyung ឯមាឌតូច ឃើញបែបនេះក៏ហែលគេចទាំងញញឹមធ្វើឲ្យរាងក្រាស់ គ្រឺតក៏ហែលដេញតាម។

«អឹម» ទីបំផុតនាយក៏ចាប់ Taehyung បានមកឱប នៅក្នុងដៃនាយយកមុខទៅប្រឈមជាមួយនិងមុខរបស់មាឌតូចហើយក៏ឱនមកបឺតជញ្ចួកមាត់មាឌតូចយកតែម្តង។

[ រាត្រីដ៏ផ្អែមល្ហែម។ ]
To Be Continues….

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now