episode 08

3.6K 240 0
                                    

   #ព្រឹកស្អែក

ដូចដែល Jungkook និយាយអញ្ចឹងថានាយនិងទៅ ទទួលកូនឲ្យបានលឿនបំផុត។ នាយងើបទ្បើងរៀបចំ ខ្លួនហើយតាំងពីម៉ោង ៦:៣០ រួចក៏យករបស់របរកូន បើកទ្បានទៅ Villa Kim តែម្តង។

  #Villa Kim

នាបន្ទប់តូចល្មមដែលមានរូបថតព្យួរពេលក្បាល ដំណេកសុទ្ធតែរូបកូនក្មេងវាគឺជារូបដែល Jungwon នៅពីក្មេង Taehyung រក្សាវានៅក្នុងបន្ទប់មួយនេះ បានល្អមិនហ៊ានអ្នកណាមករើរុះទ្បើយ។

«ហឹម សឺត» Taehyung បើកភ្នែកទទួលយកថ្មីទាំង ខ្ជិលច្រអូសតែគេក៏បញ្ចេញស្នាមញញឹមមកពេលដែល ឃើញមុខរបស់កូនប្រុសគេងនៅជិតខ្លួនអត់ទ្រាំមិនបានក៏ឱនមកថើបមួយខ្សឺតតែម្តង។

«Appa ?» Jungwon បើកភ្នែកតិចៗ។

«ភ្ញាក់ន៎កូន ?» Taehyung ញញឹមដាក់កូនយ៉ាង ស្រស់ស្រាយ។ អាល្អិតសម្លឹងមើលទៅស្នាមញញឹម មួយនោះវាជាអ្វីដែលគេប្រាថ្នាចង់ឃើញ។

«បាទ» Jungwon យកដៃមកញីភ្នែកតិចៗ។

«អញ្ចឹងទៅងូតទឹកណាហើយចាំគេនៅខាងក្រោមទាំង
អស់គ្នា» Taehyung លើកកូនមកពរដើរចូលក្នុង បន្ទប់ទឹក។ ម្តាយនិងកូនចំណាយពេលកូនទឹកជាមួយ គ្នាអស់រយៈពេលកន្លះម៉ោងមាឌតូចក៏ទាញខោអាវមក ស្លៀកពាក់ឲ្យស្រួលបួលឯ Jungwon វិញគឺរកន្សែង ព្រោះចាំឯកសណ្ឋានសិស្សពី Jungkook ។

  #ខាងក្រោម

Taehyung ពរកូនចុះមកខាងក្រោមឃើញថា Jungkook កំពុងតែអង្គុយលេងនៅលើសាទ្បុងជា មួយម្តាយគេ។

«លោកប៉ា» ពេលដែលម្តាយដាក់ខ្លួនចុះហើយ Jungwon ក៏រត់ទៅខាងប៉ាតែម្តង។

«Good Morning កូន សឺត» Jungkook ញញឹម យ៉ាងស្រស់ឱនទៅថើបថ្ពាល់កូនមួយខ្សឺត។

«Good Morning សឺត» Jungwon ក៏ថើបឪពុក។

«មោះ ប៉ាស្លៀកពាក់ឲ្យយើងជិតដល់ម៉ោងទៅសាលា ហើយ» Jungkook ទាញខោអាវចេញពីថង់មកស្លៀក ពាក់ឲ្យកូន។

«លោកប៉ាលោកយាយមានសួររកកូនទេ ?» អាល្អិត បើកភ្នែកភ្លឹសៗទៅកាន់ឪពុកគេចង់ដឹងរឿងនេះពីឪពុក។

«សួរតើប៉ាថាកូនមកគេងជាមួយលោកយាយ» Jungkook

«អ៎ បាទ» Jungwon

«អញ្ចឹងក៏ឆាប់ទៅៗណាដល់ម៉ោងហើយ Taehyung» Ms.Kim បែរមកមើលកូន។

«តោះ Appa» Jungwon ដើរទៅដឹកដៃម្ថាយមក។

«ខ្ញុំទៅសិនហើយ» Jungkook

«ជំរាបលាលោកយាយ» Jungwon លើកដៃសំពះ មនុស្សចាស់យ៉ាងមានរបៀបរាងក្រាស់សម្លឹងមើលកូន យ៉ាងមានមោទនភាពប្រាប់តែម្តងក៏ចាំដល់ឥទ្បូវ។

«អ្នកម៉ាក់កូនទៅសិនហើយ» Taehyung

«ចាស៎» Ms.Kim

អ្នកទាំងក៏បណ្តើរគ្នាទៅក្រៅដូចជាក្រុមហ៊ុនអញ្ចឹង Jungwon ក៏កាន់ដៃឪពុកម្តាយទាំងសងខាង Ms.Kim មើលពីក្រោយទាំងញញឹមពួកគេនៅតែសម គ្នាដដែលបើពួកគេត្រូវគ្នាវិញចាប្រាកដជាល្អណាស់ ឥទ្បូវ Jungkook គេក៏កែចរិតច្រើនដែរ។

«កូនទ្បើងទៅ Appa ជិះទ្បានតាមពីក្រោយ» Taehyung

«អត់ទេ Appa យើងជិះជាមួយគ្នា» ឮម្តាយនិយាយ ដូច្នេះគេមិនសុខចិត្តភ្លាមតែម្តង។

«Jungwon !» Taehyung រាងអូសសម្លេងបន្តិច។

«មិនអីទេកូនបន្តិចទៀតយើងក៏សាលាជាមួយគ្នាតើ» Jungkook ពន្យល់កូនដោយសម្លេងផ្អែម។

«ជិះជាមួយគ្នាមិនបានឬលោកប៉ា ?» Jungwon សួរ ទាំងខ្សឹបខ្សាវគេចង់អង្គុយក្នុងទ្បានជុំគ្នាវាលំបាក ណាស់អ្ហេស៎ ?

«មិនបាននោះទេបាទ ! កូនកុំធ្វើបែបនេះឆាប់ទ្បើង ទ្បានទៅជិតចូលរៀនហើយ» Jungkook ដឹងថា Jungwon គេមានអារម្មណ៍បែបណានៅពេលនេះតែ គេក៏មិនអាចជួយកូនបានដែរ។

«Appa មិនបាច់ទៅក៏បានណាបាទបើ Appa មិន ចង់» Jungwon បែរមកនិយាយជាមួយម្តាយបើក ភ្នែកភ្លឹសៗ។

«Jungwon កូន ?» Taehyung រាងខឹងបន្តិចនេះ ដួចជាតាមចិត្តឯងដល់ហើយ។

«កូនមើលទៅ Appa មិនសូវជាពេញចិត្តទើបកូន និយាយបែបនេះ Appa កុំខឹងអី» Jungwon ជា មនុស្សនិយាយត្រង់ឃើញម្តាយបញ្ចេញអាការៈធុញធប់អីគេមិនបានខឹងទេតែអន់ចិត្តទើបប្រាប់បែបនេះតែម្តង។

«ហុឹស» ក្រឹប Taehyung មិននិយាយច្រើនក៏ដើរ ចូលទៅក្នុងទ្បានរបស់ Jungkook នាបាំងខាងក្រោយ គេទាញទ្វារមិនជួយទំហឹង។

«Aw ?» Jungwon បញ្ចេញទឹកមុខឆ្ងល់គេមិនយល់ ទាល់តែសោះ។

«តោះ កូន» Jungkook និយាយទាំងហួសចិត្តនិង Taehyung បន្តិចគេក៏នាំកូនទៅអង្គុយនៅបាំងខាង មុខជាមួយគ្នាមុននិងបើកទ្បានតម្រង់ទៅសាលា។

[ Appa កុំខឹងកូនអី។ ]
To Be Continue

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now