episode 48

2.8K 165 0
                                    

  ទម្រាំតែដើរលេងហើយបានមកគឺយប់ល្មម Jungkook ក៏បានឈៀងចួលកន្លែងលក់អាវកូនក្មេងនិងមនុស្សធំដើម្បីទិញខោអាវឲ្យខ្លួនឯងនិងកូនផងដែរ។

«នេះអ្នកស្រី Jeon ធ្វើដល់ថ្នាក់ហ្នឹងមែនទេ?» ក្រោយពីបានស្តាប់រឿងគ្រប់យ៉ាងអស់ហើយទង្វើរបស់អ្នកស្រី Jeon ធ្វើឲ្យ Ms.Kim និង Mr.Kim ភ្ញាក់ផ្អើលជាខ្លាំង។

«ពិតមែនហើយអ្នកម៉ាក់» Taehyung

«គាត់ចាស់ហើយកូនមិនគួរណាធ្វើដល់ថ្នាក់ហ្នឹងសោះម្តាយអីក៏បែបនេះមិនចេះស្រទ្បាញ់កូនទេឬ?» Mr.Kim

«ខ្ញុំមិនដឹងថាគាត់ចង់បានអីទើបស្ងប់ស្ងល់ទេកន្លងមកខ្ញុំធ្វើឲ្យគាត់ច្រើនហើយល្មមខ្ញុំធ្វើឲ្យខ្លួនឯងម្តងហើយ» Jungkook ញញឹមៗជីវិតគេមិនដែលមានសេចក្តីសុខនិងសេចក្តីស្រទ្បាញ់ពិតប្រាកដទេគេល្មមរកវាឲ្យខ្លួនឯងហើយ។

«ហឹម កូននៅទីនេះហើយមិនបាច់រើចេញទៅ ណាឆ្ងាយទេទើបតែមកពីដើរលេងទៅសម្អាត ខ្លួនទៅបន្តិចទៀតចុះមកញុាំបាយជាមួយគ្នា» Ms.Kim

«បាទ អ្នកម៉ាក់» Jungkook

«ទៅសម្អាតខ្លួនទៅសិនណាចៅថ្ងៃនេះម៉ាក់យាយធ្វើផេនខេកឲ្យទៀតណា» Ms.Kim

«ពិតមែនឬ? លោកយាយគួរឲ្យស្រទ្បាញ់ជាងគេ សឺតៗ» Jungwon ហក់មកថើបថ្ពាល់លោកយាយទាំងសងខាងខ្សឺតៗ។

«តោះៗ ទៅងូតទឹក» Taehyung

«បោះ ហក់មក» Jungkook បន្ទន់ជើងបន្តិចដើម្បីងាយស្រួលក្នុងការអៀវកូន។

អ្នកទាំងបីទ្បើងទៅខាងលើបន្ទប់ដើម្បីសម្អាត ខ្លួនចេញដោយ Jungkook កូនទឹកជាមួយកូនប្រុសពូជហើយ Taehyung ងូតម្នាក់ឯង។

«Wow ម្ហូបទំនងដល់ហើយ» អ្នកទាំងអស់គ្នាពេលនេះកំពុងតែជុំគ្នានៅតុមូល។

Ms.Kim បានធ្វើម្ហូបជាច្រើនមិនភាគច្រើនសុទ្ធតែសាច់ព្រោះ Taehyung គេចូលចិត្តសាច់ឯម្ហូបហឹរៗក៏មានពីរបីមុខដើម្បីតម្រូវមាត់អ្នកផ្សេងទៀត។

«នេះញុាំឲ្យច្រើនៗទៅណាចៅ» Ms.Kim ចាប់ម្ហូបឲ្យចៅ។

«អរគុណលោកយាយ» Jungwon

«Jungkook ក៏ដូចគ្នាញុាំឲ្យច្រើនៗទៅមិនបាច់ក្រែងចិត្តម៉ាក់ទេណាកូន» Ms.Kim

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now