episode 38

3.2K 184 1
                                    

  Jungkook កំពុងតែឈរនៅមុខចង្កៀននាយ
មិនដឹងជាចាប់ស្អីធ្វើស្អីមុនទេ។ មីក៏មាននៅក្នុងដៃហើយចង្កៀននេះក៏មិនដឹងបើកយ៉ាងម៉េចទៀតហ៉ើយគិតទៅលំបាកមែន។ (វាជាចង្កៀនធំត្រូវការមូលកពីខាងក្រោម)

«ធុញណាស់មិនបាច់សុីមិនបាច់ស្អីទេ» Jungkook គប់កំប៉ុងមីហើយក៏ទាញស្រាដែលទិញទុកយកផឹក។

រាងសង្ហារដើរចេញពីផ្ទះបាយដោយកាន់ដប Wine Taehyung ក៏ងើបទៅមើលនាយភ្លាមស្អីគេទៅឆុងមី ហេតុអ្វីក៏បានស្រាមក ?

«អឹកៗ» Jungkook លើកដបស្រាមកផឹកដូចជាផឹក ទឹកធ្វើឲ្យ Taehyung មិនពេញចិត្តភ្លាមឆ្កួតទ្បប់ស្អីមក ផឹកស្រាកណ្តាលថ្ងៃនៀក ?

«បងកើតអី ?» Jungkook លើកចិញ្ចើមសួរបក មុខគេប្រលាក់ស្អីមែនទេ ?

«លោកឆ្កួតស្អីមកផឹកស្រាទាំងថ្ងៃហ្នឹងហាស៎ ? ក្រែង ឃ្លានហី ?» Taehyung

«ឃ្លានហ្នឹងហើយទើបផឹកស្រា» Jungkook

«លោកឆ្កួតមែនទេឃ្លានតែផឹកស្រាមីមានហេតុអ្វីមិន
ឆុងយកមកញុាំ ?» Taehyung ស្តីឲ្យនាយញ៉ែតៗ អួតប្រាប់ថាឃ្លានចូលក្នុងផ្ទះបាយមួយថ្ងៃចេញមកវិញ កាន់ដបស្រា ?

«បងមិនដឹងថាកាច់ហ្គាសយ៉ាងម៉េចក៏ខ្ជិលតែម្តងទៅ» Jungkook និយាយហីៗធ្វើដូចជារឿងធម្មតាហើយក៏ ទម្លាក់ខ្លូនគេងលេងនៅលើសទ្បុង។

«គ្មានបានការសុីបាយនាំតែអស់អង្គរមែន !» ស្តីឲ្យ ហើយក៏ដើរចូលទៅក្នុងផ្ទះបាយបាត់។

«ហិហិ បើទៅធ្វើហើយនៅស្តីអូនធ្វើអី ?» Jungkook សើចដោយការហួសចិត្ត។

បានមួយសន្ទុះ Taehyung ក៏ចេញមកវិញគឺដោយ កាន់ឆ្នាំងមីរាងធំល្មមៗព្រោះ Jungkook ជាមនុស្ស ញុាំច្រើនអ៊ីចឹងមួយកញ្ចប់តូចសង្ស័យមិនឆ្អែតទេ។

«នេះអញ្ជើញពិសារទៅកើតមកជាមនុស្សមានដៃដែរចេះតែកាន់កាំភ្លើងហ្គាសមិនចេះកាត់» Taehyung ដាក់ឆ្នាំងមីមុខនាយនិយាយរៀបរាប់ Jungkook នេះណាជាមនុស្សគ្មានបានការចេះតែអាខាងសម្លាប់ មនុស្សធ្វើបាបគេតែប៉ុណ្ណឹងឯងក្រៅពីហ្នឹង ០ ។

«អូនសម្លាញ់វាជាការងាររបស់ប្រពន្ធតើស៎ហេតុអ្វីក៏អូន រអ៊ួ ?» Jungkook

«ខ្ញុំមិនមែនជាប្រពន្ធលោកទេលោកច្រទ្បំហើយឬ ?» Taehyung

«បាទ តែជាអនាគតប្រពន្ធបង !» Jungkook

«ខ្ញុំមិនយកធ្វើប្តីទេស្អីក៏មិនចេះបែបនេះនោះ» ឥទ្បូវ ឃើញហើយមិនចាំឲ្យនិយាយឆុងមីមិនចេះផងហើយឲ្យយកមកធ្វើប្តី ? មានតែយកមកបម្រើមកឲ្យខ្លួនបម្រើ ទើបត្រូវជាង។

«អ្នកណថាបងមិនចេះ ?» ការងារចេះមួយចប់សម្លាប់ មនុស្សអាក្រក់ជួយមនុស្សល្អ ចេះមើលថែកូន ចេះប្រើ សម្តីផ្អែម ចេះលួងលោមប្រពន្ធប៉ុណ្ណឹងហើយនៅមិន គ្រប់គ្រាន់ទៀតហី ?

«ហើយលោកចេះស្អីខ្លះនិយាយប្រាប់ទៅមើល ?» Taehyung

«ទទួលស្គាល់ថាបងមិនចេះធ្វើម្ហូបតែក្រៅពីហ្នឹងស្អីក៏ បងចេះដែរជាពិសេសធ្វើឲ្យអូនស្រួល» Jungkook វាយចិញ្ចើមដាក់ Taehyung ។

«រោគចិត្ត !» Taehyung

«ន៎ែ នេះបងមិនទាន់ចាត់ការរឿងអូនទៅដូរម៉ូតគ្រឿង
សង្ហារឹមផងណា !!» Jungkook ក៏លើករឿងកាលពី ព្រឹកមិញមក។

«យ៉ាងម៉េចចង់ជំទាស់មែនទេ ?» រាងក្រាស់មិនទាន់ ទាំងនិយាយអីផងនាយតូចក៏សម្លក់ទុកមុនបាត់ទៅ
ហើយ។

«អត់ទេមានឯណាគ្រាន់តែបងឆ្ងល់ !» Jungkook

«ដូចដែលខ្ញុំនិយាយអ៊ីចឹងបើកុំតែអ្នកម៉ាក់ឲ្យខ្ញុំទៅទេកុំអីខ្ញុំមិនទៅទ្បើយ» Taehyung

«គិតទៅអូនចិត្តអាក្រក់ណាស់» នាយយកដៃយកឱប ក្រសោបថ្ពាល់ខ្លួនឯងសម្តែងធ្វើជាតួកំសត់។

«អាក្រក់យ៉ាងម៉េចវាមិនមែនកើតចេញមកពីលោកទេឬ ?» ខ្លូនឯងជាអ្នកបញ្ជាឲ្យគេបាញ់ដល់តែគេបាញ់ក៏មក ថាគេអាក្រក់ ?

«ហឹម ទៅបងអាក្រក់ក៏បានព្រោះអូនមិនដែល ស្រទ្បាញ់ស្រាប់ហើយ» Jungkook ក៏ដួសមីដាក់ចូល មាត់ធ្វើមិនដឹង។

«បើដឹងអ៊ីចឹងល្អហើយ» Taehyung ដាក់មួយ ប្រយោគនេះក្នុងន័យបញ្ចួសឌឺដងតែនាយមិនដឹងទេថាវាមានឥទ្ធិពលប៉ុណ្ណាសម្រាប់អ្នកស្តាប់។

[ ឈឺខ្ទោកៗ។ ]
To Be Continues

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now