episode 13

3.4K 219 0
                                    

   Taehyung ដើរទ្បើងមកបន្ទប់វិញអារម្មណ៍គេមិននឹក និងខ្លួនសោះពាក្យសម្តីរបស់ម្តាយក៏លោតពេញខួរ ក្បាលមែនហើយក្រែងគេស្អប់ Jungkook ហេតុអ្វីក៏គេ ដើរជាន់ដានចាស់ទៅវិញ ? តែគេធ្វើនេះទាំងចិត្តមិន ចង់គេធ្វើដើម្បីសងសឹកប៉ុណ្ណោះ។

«អ្ហឹកៗ» Taehyung ទម្លាក់ខ្លួនទៅលើពូកស្រែកយំ ខ្លាំងគេស្អប់អារម្មណ៍ពេលនេះណាស់គេស្អប់ដែលគេ ចាញ់ Jungkook រឹតតែខឹងពេលដែលមានអ្នកកាន់ ជើងគេហេតុអ្វីទៅ ?

«ខ្ញុំស្អប់លោក អ្ហឹកៗ ខ្ញុំស្អប់លោកណាស់ Jeon Jungkook» Taehyung យកឱបដៃជាប់ទ្រូងស្រែក ក្តែងៗគេស្អប់ប្រុសម្នាក់នោះដល់ឆ្អឹង។

បើគេមិនមកទីនេះប្រហែលជាល្អគេនិងមិនបានទទួលការឈឺចាប់អស់ទាំងនេះគេនៅប៉ារីសសប្បាយណាស់ គេមិនដែលសូម្បីតែយំមួយដងណាទ្បើយ។ 

មាឌតូចគេគេងយំទាល់តែទន់ត្របកភ្នែកហើយក៏គេងលក់តែម្តងគេយំដល់ហើមភ្នែក បបូរមាត់ក៏ប្រែជាស្ងួត អស់ក្រៀមក្រោះគ្មានជាតិ។

បែរមកមើល Jungkook វិញតាំងពីបើកទ្បានចេញពី Villa Kim មកគេមិននិយាយសោះនៅតែរក្សាទឹកមុខ មាំដដែល Jungwon ឃើញឪពុកបែបនេះក៏មិនហ៊ាន និយាយអ្វី។

   #Jeon’s Villa

Jungkook នាយចតទ្បាននៅមុខវីទ្បាហើយក៏នាំកូន ដើរចូលទៅផ្ទះអ្នកបម្រើដែលឈរខុសទិសគ្នាក៏បែរមកមើលមុខអ្នកប្រុស Jeon ដោយការភ្ញាក់ផ្អើល។

«Jungkook ទៅត្រូវស្អីមក ?» Mr.Jeon ងើបទ្បើងពី សាទ្បងដើរទៅសួរកូនគេឃើញអាវប្រទ្បាក់ដោយ ឈាមមុខមាត់ក៏បែកខ្ទេចខ្ទីអស់។

«គឺមានអ្នកលបបាញ់លោកប៉ា» Jungkook

«ឯងធ្វេសប្រហេសណាស់ Jungkook ឯងមានដឹងទេ ? ឯងពីមុនបាត់ទីណាហើយហេតុអ្វីក៏អន់បែបនេះ ?» Ms.Jeon ថាឲ្យកូនដោយលាយលំនិងអារម្មណ៍។

«ម៉ាក់កុំចេះតែស្តីមួយមុខតើបានទេ ? ម៉ាក់គិតថាខ្ញុំ ម្នាក់ឯងទៅវាយគ្នាវា ១០ នាក់ឈ្នះអ្ហេស៎ ? អុីចឹងម៉ាក់ ក៏សាកល៎មើលទៅរាល់ថ្ងៃធ្វើម្តាយខ្ញុំតែម៉ាក់មិនដែល លើកទឹកចិត្តខ្ញុំម្តងណាទ្បើយ ! ម៉ាក់មានតែមើលងាយ ខ្ញុំ ធ្វើឲ្យខ្ញុំវិនាសតែប៉ុណ្ណឹង» ការអត់ធន់របស់មនុស្សវា មានការកំណត់គេរស់នៅក្រោមការជាន់សង្គត់ មើលងាយ របស់ម្តាយអស់ជិតរយៈពេល ១០ ឆ្នាំជាង ហើយគេមិនដែលស្គាល់អ្វីដែលជាសេចក្តីសុខពិត គេ មិនដែលស្គាល់ពាក្យលើកទឹកចិត្តចេញពីម្តាយម្តងណាទេមានតែពាក្យមើលងាយ មើលថោក ជាន់ពន្លិច និង បញ្ជានេះនោះគេក៏ចេះហត់គេក៏ចេះអន់ចិត្តមិនមែនឲ្យតែមាននាមជាម៉ាហ្វៀរហើយប្រាកដថាយើងរឹងមាំរហូត ទេ។

រឿង: វិលរកស្នេហ៍ (Ended)Место, где живут истории. Откройте их для себя