episode 50

2.8K 161 0
                                    

«Appa» សម្លេងហៅខ្សឹបៗនៅគៀនត្រចៀកដាស់ Appa វ័យក្មេងឲ្យងើបទ្បើង។

«អ្ហឹម មានការអីមែនទេកូន?» Taehyung បែរមករកកូនទាំងភ្នែកបើកមិនចង់រួចយប់មិញទម្រាំតែបានគេងជិតភ្លឺឯណោះ។

«Appa ឈឺមែនទេ?» Jungwon យកដៃមកទ្រចង្ការមើលមុខ Appa ដោយភ្នែកព្រិចបើកៗ។

«Appa មិនអីទេកូនៗមិនទាន់ទៅរៀនទៀតមែនទេ?» Taehyung

«ប៉ាទៅងូតទឹកសិនទើបជូនកូនទៅរៀន» ភ្លាមនោះរាងក្រាស់ក៏ដើរចេញមកក្រៅវិញដោយ មានកូនកន្សែងជូតសក់។

«កូនដាស់ Appa មែនទេ?» Jungkook សួរកូនទាំងទឹកមុខរាងមាំចេះមករំខាដំណេក Appa ទៅកើតកូនជើងល្អនេះ។

«កូនគ្រាន់តែចង់ដឹងថា Appa ឈឺមែនឬអត់ប៉ុណ្ណោះ» Jungwon ឱនមុខចុះ។

«អាវ៎ នេះឈឺហើយចាំបាច់ឈឺមែនឈឺលេងទៀត?» Jungkook លើកចិញ្ចើមដាក់កូន។

«ចេះមកស្តីឲ្យកូនទៅកើតបងឆាប់ស្លៀកពាក់ទៅលើសម៉ោងកូនរៀនហើយ» Taehyung ខាំមាត់ដាក់ប្តីមកខឹងកូនស្អីហ្នឹងក្រែងខ្លួនឯងជាដើមហេតុពីយប់មិញមិនដឹងជាស្អីទេមកកេះទាំងយប់។

«បាទ ប្រពន្ធសម្លាញ់» Jungkook អូសសម្លេងយ៉ាងវែងមុននិងដើរទៅរកទូរខោអាវ។

«ឆាប់ទៅយកកាតាបមកកូន» Taehyung

«បាទ Appa» Jungwon លោតចុះពីលើពូកដើរចេញទៅក្រៅបាត់។

មាឌតូចក៏ដើរចុះពីលើពូកទាំងអាក្រាតកាយហើយក៏ទាញអាវសមីសដែលពាក់ពីយប់មិញធ្លាក់នៅដីនោះមកពាក់វិញ។

«បងទៅហើយ» Jungkook ដើរមកឱបចង្កេះប្រពន្ធហើយបឺតមាត់គេមួយខ្សឺត។

«ពេលថ្ងៃកូនទៅរកហើយទៅយកកូនជាមួយគ្នា» Taehyung សារ៉េ.កអាវឲ្យប្តីហើយក៏វៀចសក់គេតិចៗមើលចុះសក់មិនទាន់ស្ងួតស្រួលបួលផង។

«បាទ សឺត» Jungkook ឆ្លៀតឱនមកថើបថ្ពាល់គេមួយខ្សឺតទៀតផងមិនដឹងយ៉ាងម៉េចទេឲ្យតែនៅជិតចេះតែចង់ថើប។

«ទៅៗកុំឲ្យចាំយូរ សឺត» Taehyung សើចតិចៗហើយក៏ថើបករាងក្រាស់បន្តិចនៅឱបនៅហ្នឹងឯង។

«បងមិនដាច់ចិត្តសោះ» Jungkook ពេបមាត់ដូចជាកូនក្មេងព្រោះមិនដាច់ចិត្តទៅចោល ប្រពន្ធចេះតែចង់ឱបចង់ថើប។

«បន្តិចទៀតអូនទៅរកហើយឆាប់ទៅៗបងនេះសាំដែរតើ!» Taehyung គ្រឺតក្នាញ់នឹងប្តីជាប៉ុនពេក។

«ទៅហើយៗ បាយៗ» Jungkook សើចតិចៗហើយក៏ដើរចេញទៅបាត់។

បន្ទាប់ពីនាយចេញទៅបាត់ Taehyung ក៏ដើររៀបចំខោអាវដែលរ៉ាយប៉ាយពេញឥដ្ឋនោះឯថ្ពាល់ក៏ចេះតែទ្បើងក្រហមមិនឈប់ឲ្យតែនឹកឃើញដល់សកម្មភាពពីយប់មិញ។

«ឆ្កួតមែនឯងនេះ» Taehyung ស្តីបន្ទោសឲ្យខ្លួនមុននិងដើរចូលបន្ទប់ទឹកបាត់។

  #Skip

Jungkook បើកទ្វារជូនកូនមកសាលាតាមធម្មតានៅតាមផ្លូវ Jungwon ក៏អានមេរៀនឲ្យលោកប៉ាស្តាប់មិនថាមេលេខគេសូត្រដែរ។

«កូនប៉ាឆ្លាតដល់ហើយប៉ាគួរតែឲ្យរង្វាន់ឬអត់?» Jungkook

«កូនសុំអូនមួយណាលោកប៉ា» Jungwon

«ចង់បានអូនមែនទេ?» Jungkook

«បាទ» Jungwon ឆ្លើយទាំងមុខមាំព្រោះនៅម្នាក់ឯងអផ្សុកណាស់មិនមានអ្នកណាលេងជាមួយទេ។

«ខែនេះយកលេខឲ្យប៉ាមកប៉ាយកអូនឲ្យ» Jungkook សើចតិចៗចេះមកទាមទារយកប្អូនទៅកើត។

«ប៉ានិយាយពិតមែនណា?» Jungwon រំភើបចិត្តយ៉ាងខ្លាំងពេលឮលោកប៉ានិយាយដូច្នេះ។

«ប៉ាមិនកុហកទេកូនគួរតែដឹងប៉ា» តាំងពីកូនដឹងក្តីមកគេកម្រកុហកកូនខ្លាំងណាស់ពេលខ្លះសន្យថានាំគេទៅដើរលេងទោះជារវល់ក៏ត្រូវឆ្លៀតដែរ។

«យ៎េ កូននិងខំរៀនហើយពេលនោះកូនមានអូនលេងជាមួយហើយ» Jungwon ស្រែកហូរពេញទ្បាន។

«តែមិនបានលេខមួយមិនមានអូនទេប៉ាបញ្ជាក់» Jungkook សើចទោះដឹងថានិងមានឆាប់ៗនេះក៏ដោយព្រោះគេខំដោលណាស់បើមិនមានខូចឈ្មោះអស់ហើយ។

«បាទ កូននឹងយកលេខមួយឲ្យបាន» Jungwon

[ ចាញ់បោកឪហើយកូនព្រោះឪចង់បានជាកូនជាងកូនទៀត 😂 ]
To Be Continues....

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now