episode 62

2.5K 139 0
                                    

  Taehyung លើក Spaghetti មកដាក់នៅលើតុមុនសឹមដើរទៅហៅប្តីនិងកូនមកញុាំ។ Jungkook ដើរចូលមកខាងក្នុងបន្ទប់ញុាំបាយជាមួយនិងស៊ុបមួយប្រអប់។

«ស៊ុបរបស់អូន» Jungkook

«អរគុណ» Taehyung

«ឆាប់ញុាំទៅកូនក្រែងកូនឃ្លាន?» Jungkook ដាក់គូទអង្គុយនៅលើកៅអីមុននិងបែរមកប្រាប់កូនព្រោះឃើញគេអង្គុយស្ងៀមៗ។

«កូនចាំប៉ា» Jungwon

«ប៉ាមកហើយញុាំទៅអ៊ីចឹង» Jungkook

«បាទ» Jungwon

«ពេលថ្ងៃអូនរកទៅផ្សារបន្តិច» Taehyung

«ខ្វះខាតអីមែនទេចាំបងទៅទិញឲ្យក៏បាន» គេពោះធំហើយមិនចង់ឲ្យទៅណាតែម្នាក់ឯងផ្តេសផ្តាសនោះទេ។

«អូនចង់ទៅទិញខ្លួនឯង» Taehyung

«ចាំបងជូនទៅ» Jungkook

«ប៉ាៗកូនទៅដែរបានទេ?» ឮឪពុកម្តាយពិភាក្សាគ្នារឿងទៅផ្សារហើយធ្វើឲ្យគេឮអត់និងចង់មិនបាន។

«ប៉ានាំទៅក៏បាន» នាយញញឹមដាក់កូន។

«មិនបានទេកូនត្រូវនៅជាមួយលោកតាលោកយាយណាកូន» Taehyung

«តែ Appa កូនមិនដែលបានទៅដើរលេងផង» Jungwon ពេបមាត់មួយរយៈក្រោយនេះមិនសូវបានទៅណាសោះតាំងពី Appa មានកូនមកគឺនៅផ្ទះរហូត។

«ចាំដើរពេលក្រោយក៏បាន Appa សន្យាថានឹងនាំកូនទៅតែពេលនេះកូនត្រូវនៅជាមួយលោកតាលោកយាយឬមួយកូនមិននឹកពួកគាត់ទេ ហុឹម?» Taehyung ព្យាយាមលួងលោមមកដល់ផ្ទះនេះផងបើដើរបាត់ទាំងអស់រឿងមិនខាន។

«នឹក» Jungwon

«អ៊ីចឹងស្តាប់សម្តី Appa ណា» Taehyung

«បាទ» Jungwon

«ល្អណាស់ចាំ Appa ទិញ Ironman មកផ្ញើ» Taehyung

«អរគុណ Appa» Jungwon ញញឹមខ្ជឹបពេលឮថា Appa ទិញរបស់សំណព្វផ្ញើ។

«ឆាប់ញុាំទៅកូនត្រជាក់អស់ហើយ» Taehyung ញញឹមអង្អែលក្បាលកូន Jungwon ក៏ដួស Spaghetti មកញុាំវិញ។
___

ក្រោយពីញុាំអាហារពេលព្រឹកលាងចានអីរួចហើយគឺថ្ងៃល្មម Taehyung ក៏សុំ Ms.Jeon និង Mr.Jeon ទៅផ្សារដោយទុកឲ្យកូននៅជាមួយពួកគាត់ទាំងពីរ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now