episode 40

3.7K 180 0
                                    

  ក្រោយពីញុាំអាហាររួចហើយ Jungkook ជាត្រូវឲ្យ Taehyung បញ្ជាឲ្យយកចានទៅលាងបើថាចានមិន ចេះលាងទៀតចប់ហើយ។

ប្រាវ….

«ហ៉ើយ ស្អីហើយនេះ ?» Taehyung អើតក្បាលពី កន្លែងអង្គុយលេងមើលទៅផ្ទះបាយភ្លាមនេះកុំប្រាប់ឲ្យសោះណាថាបែកចាន ??

មាឌតូចស្ទុះចុះពីលើសាទ្បុងដើរទៅផ្ទះបាយយ៉ាង លឿបការគិតគឺមិនខុសពិតមែនពេលនេះ Jungkook កំពុងតែឱនរើសចាន។

«ហិហិ Tae» Jungkook សើចទាំងមិនសមដាក់ មាឌតូចដែលឈរសម្លក់គេពីមុខទ្វា។

«លោកនេះចំជា !!!» Taehyung អស់ពាក្យហ្នឹងជេរ ហើយលោកអើយមនុស្សស្អីក៏ល្ងង់ៗម្លឹងៗ ??

«វារអិល !» Jungkook ពេបមាត់ដាក់គេមកបន្ទោស គេមិនបានទេអ្នកណាប្រើឲ្យវារអិលរបូតពីដៃគេធ្វើអី ?

«ដៃភ្លើងជើងមាន់ឆាប់ងើបចេញទៅកុំជាអ្នកចាត់ការ !» Taehyung ឱនមករើសអំបែងចានហើយរុញគេ
ចេញ។

«ប្រយ័ត្នមុតដៃ Tae !» Jungkook

«ខ្ញុំដឹងហើយ» Taehyung សម្លក់គេដោយរើសអំបែង អាធំៗយកទៅបោះចោលមុននិងទាញអំបោសមក
បោសជាបន្ទាប់ព្រោះខ្លាចនៅសក់អំបែងតូចៗធ្វើឲ្យមុតជើង។

Jungkook ដើរចេញពីផ្ទះបាយមកវិញព្រោះមិនចង់ រំខានមាឌតូចដៃទាំងសងខាងពេលនេះមកចេញឈាមមកមិនស្ទើរទេព្រោះតែមុតអំបែងចាននោះទេ។

«សឺត ប្រហាយគ្រាន់បើ» Jungkook ផ្ទៀងមើល កន្លែងដែលមុតនោះជ្រៅមិនធម្មតាទេកុំមើលងាយ។

«មុតដៃមែនទេ ?» Taehyung

«មិនអីទេតែថាអូនលាងចានហើយៗឬ ?» Jungkook

«ឲ្យយូរយ៉ាងម៉េចចានតែពីរសោះ ! លោកមិនបាច់ធ្វើ បុរសក្លាហានទេណាខ្ញុំមិនសរសើរទេចាំខ្ញុំលាងរបួសឲ្យ» Taehyung ដើរទៅរកប្រដាប់លាងរបួសព្រោះមុត នេះឃើញពីខាងក្រោយទូរទស្សន៍។

«អូនបារម្ភពីបងមែនទេ ?» Jungkook រំភើបចិត្ត តិចៗ។

«មិនមែនបារម្ភធ្វើព្រោះខ្លាច Jungwon យំទៀតត្រឹម តែលោកត្រូវរបួសលើកមុនគេយំសឹងស្លាប់ទៅហើយ» Taehyung និយាយចេញមកដូចជាមែនទែនអ៊ីចឹង ទឹកមុខឲ្យស្មើចេស៎តែម្តងហើយ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now