episode 59

2.4K 133 0
                                    

   ថ្ងៃស្អែកឈានចួលមកដល់ Jungkook Taehyung និង Jungwon ត្រូវរើអីវ៉ាន់ត្រទ្បប់ទៅភូមិគ្រឹះ Jeon វិញតាមបំណងរបស់អ្នកម្តាយ។

«ទៅចុះកូននឹកម៉ាក់អាចមកលេងម៉ាក់បានណា» Ms.Kim

«បាទ អ្នកម៉ាក់» Taehyung

«កុំតានតឹងពេកអីមិនល្អដល់ចៅប៉ាទេ» Mr.Kim

«បាទ លោកប៉ាក៏ដូចគ្នាញុាំថ្នាំឲ្យបានទៀងទាត់ ហើយសម្រាកឲ្យបានច្រើនណាលោកប៉ា» Taehyung

«ប៉ាដឹងហើយ» Mr.Kim

«Jungwon កុំភ្លេចខលមកលេងយាយផងឮទេចៅ?» លោកយាយលុតជង្គង់ឲ្យបានស្មើចៅលើកដៃមកវែកសក់ចៅតិចៗ។

«បាទ លោកយាយ Jungwon ស្រទ្បាញ់លោកយាយជាងគេ សឺត» អាល្អិតឱនមកថើបលើសាច់ជ្រាវជ្រួញបន្តិច។

«មិនស្រទ្បាញ់តាទេហ៎?» Mr.Kim

«ហិហិ ចៅក៏ស្រទ្បាញ់លោកតាដូចគ្នា» Jungwon

«ប្រញាប់ទៅៗកូន» Ms.Kim

«ខ្ញុំបានជួលមកឲ្យមើលថែអ្នកម៉ាក់និងលោកប៉ាហើយព្រោះខ្លាចអ្នកទាំងពីរលំបាកគ្មានអ្នកណាជួយបន្តិចទៀតគេមកហើយបាទ» Jungkook

«អរគុណណា Jungkook» Mr.Kim

«មិនអីនោះទេលោកប៉ាវាជាអ្វីដែលខ្ញុំត្រូវធ្វើប៉ុណ្ណោះអ៊ីចឹងខ្ញុំទៅសិនហើយ» Jungkook

«លាលោកតាលោកយាយទៅកូន» Taehyung

«ជំរាបលោកតាលោកយាយ» Jungwon ឱនលំទោនយ៉ាងមានរបៀប។

អ្នកទាំងបីបណ្តើរគ្នាទ្បើងទ្បានសឹមបើកចេញទៅដោយមានក្រសែភ្នែករាងចំណាស់ពីរនាក់សម្លឹងមើលឥតព្រិចដោយក្នុងចិត្តសុទ្ធតែព្រួយបារម្ភ។

«សង្ឈឹមថាគេនិងទទួលស្គាល់កូនយើងចុះ» Ms.Kim

«បងថាវាក៏ល្មមដល់ពេលដួចគ្នា» Mr.Kim

  នាតាមផ្លូវទៅភូមិគ្រឹះ Jeon វិញ Jungwon អង្គុយខាងក្រោយនិយាយខាងក្រោយមិនឈប់មិនឈរព្រោះចូលចិត្តនិយាយបែបនេះឯង។

«Appa មានបានស្តាប់កូននិយាយទេ?» Jungwon អើតកមកសួរម្តាយព្រោះមានអារម្មណ៍ថាដូចនិយាយជាមួយខ្យល់អ៊ីចឹង។

«Appa ស្តាប់តើកូន» Taehyung

«ហេតុអ្វី Appa មិនតជាមួយចុះ?» Jungwon

«មិនដឹងថានិយាយអីឲ្យសមហ្នឹងណា៎» Taehyung

«អូនមិនសប្បាយចិត្តមែនទេ Tae?» Jungkook បែរមកសួរប្រពន្ធព្រោះមើលទៅអារម្មណ៍គេដូចជាមិនបាននៅក្នុងខ្លួនសោះ។

«អូនធម្មតាតើ» មាឌតូចញញឹមចេញតិចៗមើលក៏ដឹងថាវាជាស្នាមញញឹមដែលបង្ខំ។

«ឃើញអូនបែបនេះបងមិនសប្បាយចិត្តទេណា៎» Jungkook

«អូនមិនអីទេបងកុំគិតច្រើនទៅមើល» Taehyung

«អូនតែងតែនិយាយថាមិនអីទេៗអ្វីដែលអូននិយាយមិនដូចជាអ្វីដែលអូនធ្វើនោះទេ Tae ហើយមិនឲ្យបងបារម្ភម៉េចនឹងកើត?» មាត់ថាមិនអីតែទឹកមុខបញ្ជាក់យ៉ាងច្បាស់ថាកំពុងតែតានតឹង កំពុងតែពិបាកចិត្ត។

«ជឿអូនតើបានទេ?» Taehyung

«ចង់ឲ្យបងជឿអូនទាំងបង្ខំមែនទេ?» Jungkook

«Jung...» Taehyung

«បើអូនមិនសប្បាយចិត្តយើងអាចបកទៅវិញបានណា៎» គេមិនមែនឌឺ មិនមែនធ្វើទាំងបង្ខំតែធ្វើចេញពីចិត្តព្រោះចង់ឲ្យប្រពន្ធរីករាយ សប្បាយ មិនចង់ឃើញគេកើតទុក្ខទ្បើយព្រោះអារម្មណ៍វានៅមិនស្ងប់។

«អត់ទេអូនសម្រេចចិត្តហើយអូនមិនទៅវិញទេ» Taehyung

«Tae បងមិនចង់ឲ្យអូនធ្វើដើម្បីបងទេណាព្រោះអូនធ្វើដើម្បីបងច្រើនហើយក្តីសុខអូនជាក្តីសុខបងអូនរស់នៅទីណាសុខបងក៏សុខដូចគ្នា» Jungkook ឆ្កាងដៃមកកាន់ដៃមាឌតូចកាន់ព្រមទាំងច្របាច់តិចៗមើលក៏បែរមកមើលមុខគេជារឿយៗ។

«អូនក៏ដូចគ្នាអ្វីដែលធ្វើឲ្យបងសប្បាយចិត្តវាក៏ធ្វើឲ្យអូនសប្បាយចិត្តដែរមានបងការពារអូនៗលែងខ្លាចអ្វីហើយ» Taehyung

«អ្ហឹម» Jungkook ញញឹមតិចៗ។

«ប៉ាៗ និង Appa ភ្លេចកូនហើយ អ្ហឹក» Jungwon ទម្លាក់ខ្លួនអង្គុយនៅលើសាទ្បុងមួយទំហឹងពេបមុខពេបមាត់ទាំងឱនចិត្តខឹងណាស់សាងសងគ្នាមិនខ្វល់ពីកូនម្នាក់នេះសោះ។

«ហាហា Appa មានភ្លេចកូនឯណាកុំធ្វើមុខអ៊ីចឹងប្រយ័ត្នលែងសង្ហារស្រីលែងស្រទ្បាញ់ណាកូន» Taehyung

«មិនបានកុហកកូនឲ្យកូនឈប់ទៅទេ ហុឹស» Jungwon យកដៃមកឱបទ្រូងបែរមុខទៅម្ខាងយ៉ាងច្រទ្បើមនិងឌឺដងជាទីបំផុតមិនដឹងកាត់ទៅអ្នកណាទេចិត្តច្រើន ពូកែអន់ចិត្តយ៉ាងហ្នឹងៗ
នៀក។

[ កាត់ទៅម្នាក់នៅជិតដៃដឹង 😂 ]
To Be Continues...

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now