episode 33

3.4K 196 1
                                    

  ផាំង គ្រាប់កាំភ្លើងបាញ់តម្រង់ទៅដៃរបស់ Jungkook ធ្វើឲ្យឈាមហូរមកមិនឈប់ឃើញថាគេមិនបានធ្វើ លេងគេនិងបាញ់ Jeon Jungkook ។

កាំភ្លើងមួយនេះមិនបង្កជាសម្លេងឮដល់អ្នកដទៃទ្បើយវាជាប្រភេទកាំភ្លើងដែលមិនឮសម្លេងដូច្នេះហើយទោះបាញ់អស់ដប់គ្រាប់ក៏មិន់ដែរ។

«អស់ចិត្តអូនឬនៅ ?» Jungkook សួរព្រោះបើគេ ឆ្លើយថានៅខ្លួននិងឈរឲ្យបាញ់ទៀត។

«អស់ហើយៗក៏សមចិត្តទៀតផងលោកបានត្រឹមភ្ជុងតែខ្ញុំបានបាញ់» Taehyung ញញឹមចេញមកយ៉ាងសម ចិត្តជាទីបំផុត។

«ហើយអូននិងលើកទោសឲ្យបងមែនទេ ?» Jungkook យកដៃមកខ្ទប់ឈាមដើម្បីកុំឲ្យហូរចេញ មកទៀត។

«បានខ្ញុំមិនចង់និយាយហើយថាមិនបានទេ !» Taehyung គប់កាំភ្លើងទៅម្ខាងហើយក៏ដើរចូលទៅ ក្នុងបន្ទប់បាត់មុននិងជូតទឹកភ្នែកខ្លួនដែលស្រក់ចុះមក។

Jungkook សម្លឹងមើល Taehyung ដែលដើរចេញ ទៅយ៉ាងស្ងៀតស្ងៀម។ រាងក្រាស់ងើយក្បាលមើលទៅ លើមេឃមុននិយបិទភ្នែកដោយទឹកភ្នែកស្រក់ចេញពី ភ្នែកឯណាទៅ Taehyung ពីមិនរបស់គេ ? ហេតុអ្វី ពេលនេះគេផ្លាស់ប្តូរច្រើនម្លេះ ? ពីមិនគេធ្លាប់តែជា មនុស្សស្លូតត្រង់ឥទ្បូវក៏ប្រែទៅជាកាចថែមទាំងរឹងមាំ ហ៊ានលើកដៃបាញ់គេទៀតផង។ តែនាយក៏សប្បាយ ចិត្តហើយក៏លែងសូវភ័យពេលណាមួយបើមានអ្នកធ្វើបាបគេៗក៏អាចតវ៉ាបាន។

ភាពឈឺចាប់ធ្វើឲ្យមនុស្សផ្លាស់ប្តូរ។

«អ្ហឹកៗ ខ្ញុំបាញ់គេ» Taehyung ទន់ខ្លួននៅលើ សាទ្បុងយំមាឌតូចយកដៃមកខ្ទប់មុខយំគគ្រោក។

ទីបំផុតគេក៏បានសងសឹកអ្នកដែលធ្វើបាបគេហើយតែថាហេតុអ្វីគេឈឺចាប់ម្លេះ ? ហេតុអ្វីគេមិនក្លាហាន រឹងមាំ ដូចបម្បិញមិញផងទៅ ?

___

បន្ទាប់ពីឈរនៅខាងក្រៅអស់ពេលជាមួយ Jungkook ក៏ដើរចូលមកខាងក្នុងវិញ។

ផឹប... Taehyung ក៏គប់ស្អីមកមិនដឹងនាយក៏ទទួល យកវាជាប្រដាប់រងរបួស ! Jungkook ក៏ញញឹមតិចៗ ពេលដឹងថាមាឌតូចនៅតែបារម្ភពីគេ។

«រុំខ្លួនឯងទៅ» និយាយចប់មាឌតូចក៏ទម្លាក់ខ្លួនគេងនៅ លើពូកបាត់។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now