episode 72

2.5K 134 0
                                    

ពេលយប់នៅតំបន់ព្រៃភ្នំខែនេះក៏ចុះត្រជាក់ខ្លាំងមិនយូរប៉ុន្មាននឹងធ្លាក់ព្រិលហើយ។ Yoongi បានឲ្យគេយកអាវរងារក្រាស់ៗមកឲ្យ Jimin ព្រោះខ្លាចថាអាចនឹងឈឺហើយប៉ះពាល់ដល់កូន។

«Min Yoongi បងនៅឯណា?» Jimin ស្រែកហៅរករាងក្រាស់យប់ស្មើនេះហើយបាត់ក្បាលឈឹងមិនឃើញសូម្បីតែស្រមោល។

«Min Yoongi មានឮខ្ញុំហៅទេ?» មាឌតូចស្រែកម្តងគេចង់ឆ្លាក់ខ្យល់ស្លាប់ដោយសារការហារមាត់ស្រែកហើយ។

«អួយ ឮហើយ!» Yoongi

«ហ៊ានស្រែកឲ្យខ្ញុំផង?» Jimin

«ចុះត្រង់អូនហៅឈ្មោះបងនោះ?» ពីមុនតែ Yoongi មានហ៊ានហៅផងឥទ្បូវដល់ថ្នាក់ស្រែកហៅទាំងត្រកូលអាល្អិតនេះហ៊ានទៅហើយតើស៎។

«អ៎ យូរៗទៅហៅឈ្មោះមិនបានទេអ្ហេស? អូខេ អ៊ីចឹងថ្ងៃក្រោយលែងហ៊ានហៅហើយ» Jimin ទម្លាក់ខ្លួនគេងនៅលើពូកដេកបែរខ្នងដាក់គេ។

«ខឹងបងមែនទេ?» ឃើញ Jimin ស្ងាត់មាត់មិនតបតបែបនេះគេក៏កើនចិត្តឆ្ងល់ភ្លាម។

Yoongi ទម្លាក់ខ្លួនមកគេងជិតមាឌតូចក៏ឮសម្លេងយំខ្សឹបខ្សៀវគ្រាន់តែសួរប៉ុណ្ណោះខឹងដល់យំដែរ?

«ចេញកុំមិនប៉ះ អ្ហឹកៗ» Jimin គេចចេញពីការប៉ះពាល់របស់ Yoongi ព្រមទាំងយំអណ្តឺត អណ្តកមិនយំ។

«ហេតុអ្វីអូនចិត្តច្រើនម្លេះ Park Jimin?» ដឹងស្រាប់ហើយថារាងក្រាស់ជាមនុស្សដែលចូលចិត្តនិយាយត្រង់។

«កុំមកនិយាយ» Jimin ចង់តែហក់ទៅខាំមាត់ឲ្យដាច់ទេអាមនុស្សកំពុងតែខឹងមិនយកទឹកមកពន្លត់ទេបែរជាយកខ្លាញ់មកចាក់ថែម។

«បងមិនយល់ពីអូនទេនៀក!» Yoongi សែនវិលមុខហើយឈឺក្បាលជាខ្លាំង។

«អូនខឹងបងហេតុអ្វីមិនលួងអូនហាស៎? អ្ហឹកៗ មនុស្សអាក្រក់ ចិត្តខ្មៅ មនុស្សគ្មានចិត្ត អ្ហឹកៗ» ពេលយំគ្រាន់តែលួងផងមិនបានចាំបាច់និយាយផ្គើន? Bottom ណាទន់ខ្សោយចង់ឲ្យ Top ថ្នាក់ថ្នម បមបី ប្រើសម្តីផ្អែម ឱបលួងលោមមិនមែនគម្រោះគម្រើយ និយាយឌឺដងមិនបាត់មួយម៉ាត់បែបនេះទេ។

«មានន័យថាអូនយំព្រោះចង់ឲ្យបងលួង? ហេតុអ្វីក៏មិននិយាយមកចាំបាច់រឿងច្រើនបែបនេះទៅកើត!» Yoongi

«បងនៅនិយាយទៀត?» Jimin ស្ទុះងើបមកអង្គុយឆ្ងក់ក្នុងចិត្តក្តៅដូចទឹកពុះ 100°c ។

«បងនិយាយការពិត!» Yoongi

«ចេញៗទៅ» Jimin ទាញខ្នើយមកវាយនាយផាំងៗ ខឹងខ្លាំងណា។

«បានហើយ Jimin» រាងក្រាស់លើកដៃមករាំង។

ក្រាក...

«ហើយថីនុង? មួយថ្ងៃៗគិតតែពីឈ្លោះគ្នាមិនឈប់តាំងពីព្រឹកទល់យប់មិនចេះហត់ទេ
អ្ហេស៎?» អត់ទ្រាំពុំបាន Hobi ក៏បើកទ្វាររួចឈរស្តីឲ្យបងប្រុសនិងមិត្តយកតែម្តង។

«មកពីគេៗមិនចេះយល់ពីចិត្តទេ អ្ហឹកៗ» Jimin ផ្តឹងផ្តល់ពេបមាត់សឹងតែគុម្ពត្រចៀក។

«ពេលណាបងចេះយល់ពីចិត្ត Jimin?» Hobi

«ឲ្យបងយល់យ៉ាងម៉េចមុននេះដេញបងចេញហើយឥទ្បូវមកខឹងចង់ឲ្យលួងទៅវិញ ពេលសួរក៏ដេញចេញទៀត!» Yoongi

«គេដេញបានន័យថាឲ្យយើងលួងហ្នឹងហើយ!» Hobi

«អ៎ អ៊ីចឹងទេអ្ហេស៎?» Yoongi

«ឯងនាំគាត់ចេញទៅយើងស្ទះទ្រូងស្លាប់ឥទ្បូវហើយ» មាឌតូចលើដៃមកជូតទឹកភ្នែក ទឹកសំបោរចេញពីមុខ។

«អូនស្ទះទ្រូងមែនទេមោះទៅពេទ្យ» ឮបែបនេះនាងឆោទ្បោរកបីមាឌតូចភ្លាម។

«បានហើយកុំមកជិតខ្ញុំ» Jimin កាន់តែឈឺក្បាលលើសដើមពេលនាយមិនយល់ពីខ្លួនសោះ។

«បងសុំទោសណាសន្យានឹងមិនសោះកក្រោះបែបនេះទៀតទេ» Yoongi ញញឹមមិនសមពេលឮ Jimin ដេញចេញ។

«ចាំឆ្នាំក្រោយចាំមកសុំទោស» មាឌតូចទម្លាក់ខ្កួនទៅលើពូកសារជាថ្មីហើយទាញភួយមកគ្របក្បាលជិត។

Yoongi បែរមុខមករក Hobi វិញលក្ខណៈដូចឃាចង់សុំជំនួស។ ចំណែកឯប្អូនប្រុសពេលឃើញបែបនេះក៏ញាក់ស្មាបញ្ជាក់ថាគេមិនដឹងរួចដើរទៅបាត់។

«ហ៊ើយ!» Yoongi ត្រូវមកដល់ដង្ហើមធំពេលនេះនាយទាល់តម្រិះជាខ្លាំងមិនដឹងថាត្រូវលួងបែបណាព្រោះមិនដែលលួងអ្នកណាពីមុនមកទេ។

រាងក្រាស់ទម្លាក់ខ្លួនគេងនៅជិតមាឌតូចព្រមទាំងសសៀរដៃតិចៗទៅឱបតូចច្រទ្បឹងព្រោះខ្លាចគេដាក់មួយកែងធ្លាក់ពីគ្រែ។

ឯ Jimin ប្រែជាស្ងាត់ព្រឺមពេលទទួលបានការឱបពី Yoongi ឃើញញេញបែបនេះទេតែពេលបានគេប៉ះពាល់គឺនៅទ្បើងស្ងៀម។

[ មនុស្សក្បាលខូចតែប៉ុណ្ពឹង 😔 ]
To Be Continues...

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now