episode 53

2.6K 143 0
                                    

  ពេលថ្ងៃឈានចូលមកដល់ Jungkook នឹង Taehyung ធ្វើដំណើរទៅសាលារបស់កូនដើម្បីទទួលគេ។

«ជំរាបសួរលោកប៉ាទៅ Jungwon» Teacher បណ្តើរ Jungwon មកដល់ទ្បានស្ព័រ។

«ជំរាបសួរលោកប៉ា Appa» Jungwon លើកដៃសំពះយ៉ាងស្អាត។

«ទ្បើងទ្បានមកកូនលាអ្នកគ្រូផង» Jungkook

«បាទ ជំរាបលាអ្នកគ្រូ» Jungwon

«ចាស៎ កុំភ្លេចធ្វើកិច្ចការផ្ទះផងណា៎» Teacher អង្អែលក្បាលគេមុននិងបើកទ្វាទ្បានឲ្យសិស្សទ្បើងលើទ្បាន។

ង៉ោង.....

«ថ្ងៃនេះរៀនអ្វីខ្លះកូន?» Taehyung

«រៀនពីសីលធម៌នៅក្នុងផ្ទះ Appa» Jungwon

«ហើយចេះអីខ្លះ?» Taehyung

«ចេះបាទអ្នកគ្រូមិនឲ្យតមាត់ជាមួយមនុស្សចាស់នៅក្នុងផ្ទះទ្បើយ ត្រូវចេះជួយអ្នកផ្ទះ កុំបំផ្លាញរបស់ក្នុងផ្ទះហើយច្រើនទៀត» Jungwon រៀបរាប់លើកដៃលើកជើងពេញទ្បាន។

«រួចចុះកូននឹងធ្វើតាមទេ?» Taehyung

«ធ្វើបាទ» Jungwon

«ល្អណាស់ត្រូវលោកតាលោកយាយឮទេកុំតមាត់ជាមួយពួកគាត់ឲ្យសោះណា៎» Jungwon

«បាទ» Jungwon

«កូនឃ្លានឬនៅ?» Taehyung

«ឃ្លានបាទ» Jungwon

«បន្តិចទៀតដល់ផ្ទះហើយកូន» Jungkook

«Appa?» Jungwon បែរមកហៅ Appa របស់ខ្លួន។ 

«បាទ កូន?» Taehyung

«បើខែនេះកូនរៀនបានលេខ ១ Appa នឹងយកអូនឲ្យកូនមែនទេ?» Jungwon

«អ្នកណាថា Appa យកនោះ?» Taehyung និយាយសាកចិត្តកូន។

«គឺលោកប៉ាជាអ្នកប្រាប់កូនថាបើខែនេះកូនរៀនបានលេខ ១ គាត់យកអូនឲ្យកូន» Jungwon បែរមកមើលមុខឪពុកវិញដោយបើភ្នែកម៉ក់ៗ។

«យ៉ា ហេតុអ្វីបានជាបងនិយាយបែបនេះ?» មាឌតូចសម្លក់មុខប្តីមុននិងសួរលោកអើយគេមិនទាន់សម្រេចចិត្តយកកូនទេហ៊ានមកនិយាយបែបនេះទៅកើត។

«យើងល្មមយកកូនមួយទៀតហើយអូនសម្លាញ់ Jungwon ជិត ១០ ឆ្នាំហើយណា?» Jungkook

«តែអូនមិនទាន់ចង់បានទេ!» Taehyung ពេបមាត់មានកូនមិនមែនស្រួលដូចជាគិតនោះទេពពោះក៏ពិបាក ពេកកើតក៏ពិបាកនិយាយរួមគឺពិបាកគ្រប់យ៉ាងជាពិសេសពេលឈ្លោះគ្នាជាប្តីក្នុងកំទ្បុងពេលមានកូន។

«Appa តែកូនចង់បានអូនរាល់ថ្ងៃកូនអផ្សុកណាស់លេងតែម្នាក់ឯង» Jungwon

«Won នៅតូចកូនមិនយល់ទេថាពេលពពោះលំបាកប៉ុណ្ណានោះកូន!» Taehyung ពន្យល់ប្រាប់កូន។

«ចាំកូនជាអ្នកមើលថែ Appa ដោយខ្លួនឯងណា Appa ណាកូនចង់អូនយកឲ្យកូនមក» Jungwon

«មិន! ដាច់ខាត Appa មិនយក!» Taehyung គ្មានមកចាញ់ពាក្យសម្តីលួងលោមរបស់កូនទេ។

«Appa ចិត្តអាក្រក់ណាស់កូនស្អប់ Appa» Jungwon យកដៃមកឱបទ្រូងចងមុខឃៅ។

«អូខេ បើ Appa មិនល្អស្អប់ Appa ចុះ» Taehyung

Jungkook មិនមាត់តែភ្នែកក៏សម្លឹងមើលម្តាយកូនទាំងពីរឈ្លោះគ្នាតែក៏អាណិត Jungwon ដែរណាមើលមុខចុះទ្បើងកំសត់។

  #វីទ្បា Kim

ងុឺត....ក្រាក...ក្រឹប

Jungwon ចុះពីលើទ្បានយើងលឿនហើយក៏បិទទ្វាទ្បានមួយទំហឹងពេលមកដល់ផ្ទះមាឌតូចចំហរមាត់សឹងតែមិនជឿនេះចរិតកូនគេមែនទេ?

«បងមើលចរិតគេចុះគ្មានខុសពីបងទេឲ្យតែទារអីមិនបានទ្រគោះបោះបោក!» ដល់ម៉ោងត្រូវប្រៀបធៀបទៀតហើយណាបាទ។

«មកពីអូននឹងហើយ» Jungkook

«មកពីអូន? បងយកអីមកគិតហ្នឹង? ឆឹស មកជាអ្នកនាំរឿងហើយក៏មកបន្ទោសអូន? អូនចង់បានកូនពីពេលណាបងជាអ្នកនិយាយតែម្នាក់ឯងសោះ» Taehyung

«យកប្អូនឲ្យកូនមួយទៅអូនសម្លាញ់កុំចិត្តអាក្រក់ពេកប៉ុណ្ណឹងសោះ!» Jungkook

«បងមិនធ្លាប់ឆ្លងកាត់បងមិនដឹងនោះទេថាលំបាកប៉ុណ្ណានោះ» Taehyung គឺជាអ្នកបន្ទាប់ដែលចុះចេញពីទ្បានគ្មានអ្នកណាយល់ពីគេទ្បើយ។

[ បើសិនជាវាស្រួលគេមិនបដិសេធទេ។ ]
To Be Continues....

រឿង: វិលរកស្នេហ៍ (Ended)Onde histórias criam vida. Descubra agora