episode 47

2.9K 150 0
                                    

  រាងសង្ហារបានជូនកូនមកសួនកំសាន្តមួយកន្លែងនៅជាប់ជាយក្រុងនៅទីនេះមានទាំងកន្លែងលេង ទស្សនាសត្វ មានរបស់ញាំជាច្រើនកុះករសមនិងថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ទៀតមនុស្សក៏នាំគ្នាទៅយ៉ាងច្រើន។

ក្រោមពីទិញសំបុត្រហើយ Jungwon កាន់ដៃ Jungkook នឹង Taehyung ដើរចូលទៅខាងក្នុងគេងាកមើលឆ្វេងស្តាំព្រោះមានសត្វកំពុងតែបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនជាច្រើន។ 

«ស្វានោះដូចជាកូនអ៊ីចឹង» Taehyung បួញមាត់ទៅកូនស្វាដែលដេកជិតម៉ែវាហើយកំពុងតែបៅទឹកដោះគោ។

«អត់ទេ Appa កូនស្អាតជាង» Jungwon

«អ៊ែក មិនឃើញស្អាតត្រង់ណាផងហ្នឹង» Taehyung

«ស្អាតចិត្ត» Jungwon យកដៃមកដាក់ពីលើទ្រូងហើយក៏ញញឹម។

«បានសម្តីសម្បើមណាស់យើងនេះ» Taehyung ច្បិចច្រមុះគេតិចៗ។

«ធ្វើយ៉ាងម៉េចបើកូនជាមនុស្សឆ្លាត ហិហិ» Jungwon យកដៃមកក្តោបចង្ការនិយាយសរសើរខ្លួនឯងព្រមទាំងញញឹម។

«មែនហើយកូនប៉ាឆ្លាតជាងគេនៅលើលោក» Jungkook លើកកូនមកពរហើយថើបថ្ពាល់កូនខ្សឺតៗ។

«Jungwon ស្រទ្បាញ់លោកប៉ាជាងគេ សឺតៗ» អាល្អិតថើបតបតទៅឪពុកវិញ។

«អាវ៎ ហើយចុះ Appa នោះមិនស្រទ្បាញ់ទេឬ?»  Taehyung ឱបដៃចូលគ្នាធ្វើជាង៉ក់ងរ។

«ស្រទ្បាញ់បាទតែស្រទ្បាញ់តិចជាងប៉ាៗបន្តិច» Jungwon ឆ្លៀតធ្វើដៃដាក់ Appa ទៀតផង។

«ឆឹស Appa មិនសុខចិត្តទេអ្នកណាស្រទ្បាញ់មិនស្មើគ្នានោះ» Taehyung

«គឺកូនហ្នឹងហើយបាទ ហិហិ» Jungwon

«ហ៎ ខូចចិត្តណា៎» Taehyung

«កុំខូចចិត្តអីបើកូនមិនស្រទ្បាញ់អូនទុកឲ្យបងជាអ្នកស្រទ្បាញ់» Jungkook ដាក់ដៃមកគៀកកមាឌតូចព្រមទាំងញញឹមយ៉ាងផ្អែមល្ហែម។

«មែនហើយអូនស្រទ្បាញ់បងក៏បានមិន
ស្រទ្បាញ់កូនក្បាលខូចទេ» Taehyung ឱបនាយវិញហើយក៏ឆ្លៀតលានអណ្តាតឌឺដងដាក់ Jungwon ទៀតផង។

«ហើយប៉ាមិនស្រទ្បាញ់ Jungwon ទេឬ?» Jungwon ឱបដៃសម្លក់ Jungkook អីក៏អាក្រក់ម្លេះគេខំស្រទ្បាញ់មិនស្រទ្បាញ់គេវិញសោះប៉ាៗចិត្តអាក្រក់។

«អ្នកណាថាប៉ាស្រទ្បាញ់ Jungwon ហើយនឹង Appa ស្មើតែគ្នាហ្នឹង» Jungkook

«ហិហិ ប៉ាៗក៏ស្រទ្បាញ់កូនដែរ» Jungwon គេឌឺដងដាក់ Appa វិញ។

«យើស៎ ចេះឌឺតទៀតឥទ្បូវហ្នឹងន៎» Taehyung

«ប៉ាៗថាពេលគេធ្វើអីដាក់យើងត្រូវធ្វើហ្នឹងដាក់វិញបាទ» Jungwon

«អូ ប៉ាស្អីក៏បង្រៀនកូនខុសអ៊ីចឹង? នេះបើមនុស្សស្រីវាយចង់វាយមនុស្សស្រីដែរមែនទេ?» Taehyung

«អត់ទេបាទ!» Jungwon

«ល្អហើយអ៊ីចឹងវាយមនុស្សស្រីមិនល្អទេណាកូនហើយក៏មិនត្រូវធ្វើបាបមនុស្សស្រីដែរត្រូវគិតថាមនុស្សស្រីគឺជាមាតាពិភពលោកជាអ្នកមានគុណលើអ្នកណាៗទាំងអស់ឮទេ?» Taehyung

«បាទ Appa» Jungwon

«ប្រពន្ធអ្នកណាល្អយ៉ាងនេះ?» នាយញញឹមកាលបើឃើញប្រពន្ធប្រៀនប្រដៅកូន។

«ប្រពន្ធអ្នកណាមិនទាន់មានប្តីផង» Taehyung និយាយហើយក៏ដើរទៅមុនបាត់។

«ប៉ាៗទៅតាម Appa» Jungwon

«បាទ ទៅហើយៗ» Jungkook រត់តិចៗទៅតាមមាឌតូចធ្វើឲ្យអាល្អិតសើចយ៉ាងរីករាយ។

«ប៉ាកូនចង់ញុាំការ៉េម» Jungwon គោះខ្នងឪពុកតិចៗទាមទារចង់ញុាំការ៉េម។

«ចាំប៉ាទៅទិញឲ្យនៅទីនេះជាមួយ Appa ហើយ» Jungkook ដាក់កូននៅជិតជើងមាឌតូចមុននិងដើរចេញទៅទិញការ៉េម។

«ញុាំការ៉េមមិនល្អទេណាកូនកុំញុាំច្រើនពេកឮទេ?» Taehyung

«តែកូនទើបតែញុាំទេ» Jungwon ពេបមាត់តិចៗ។

«Appa គ្រាន់តែប្រាប់» Taehyung

«នេះៗការ៉េមមកហើយបាទ» Jungkook

«អរគុណប៉ាៗ» Jungwon ស្ញេញទទួលយកការ៉េមពីឪពុកមកញុាំ។

«តោះៗ ទៅមុនទៀត» Jungkook ដឹកដៃកូនបណ្តើរដើរចូលទៅមុខបន្ត។

To Be Continues.....

រឿង: វិលរកស្នេហ៍ (Ended)Tempat cerita menjadi hidup. Temukan sekarang