episode 07

3.7K 250 0
                                    

  Taehyung បញ្ឈប់សកម្មភាពគ្រប់យ៉ាងដោយបែរ ខ្នងដើរចូលទៅក្នុងផ្ទះបាយវិញទាំងមិនមាត់អ្វីបន្តិច គ្រាន់តែឃើញមុខបុរសម្នាក់នេះគេអស់អារម្មណ៍បាត់ទៅហើយ។

Jungwon កាលបើឃើញរូបភាពអស់ទាំងនេះគេស្ងាត់ មាត់ឈឹងមិនដឹងត្រូវធ្វើយ៉ាងមិចបានត្រឹមតែមើលមុខ ឪពុកម្តាយឆ្លាស់គ្នាបើកភ្នែកភ្លឹសៗ។

«លោកប៉ា ?» អាល្អិតហៅឈ្មោះឪពុកតិចៗ។

«បាទ ?» Jungkook ញញឹមដាក់កូន។

«កូនសុំទោស» Jungwon ឱនមុខចុះទាំងដឹង កំហុស។

«មិនអីទេមើលចុះបែកញើសអស់ហើយ» Jungkook ញញឹមតិចៗដាក់កូនមុននិងជូតញើសគេចេញ។

«អាវ៎ Jungkook» Ms.Kim ចុះពីលើផ្ទះមកឃើញ អតីតកូនប្រសារក៏ខឹងកូនបានកាត់ចិត្តខឹងក្រោធគេអស់ហើយដោយគិតថារឿងកន្លងមកវាជាអតីតកាលមិន អាចយកមកពាក់ព័ន្ធជាមួយនិងបច្ចុប្បន្នបានទ្បើយ។

«អ្នកម៉ាក់» Jungkook ញញឹមតិចៗគេនៅតែបន្តហៅ កូនថាអ្នកម៉ាក់ដដែល។

«នេះមកទទួល Jungwon អ្ហេស៎ ?» Ms.Kim

«បាទ ពិតមែនហើយ» Jungkook

«តែលោកប៉ា ?» Jungwon ហៅឈ្មោះឪពុកបង្អាក់ សកម្មភាពគ្រប់យ៉ាងមើលទៅដូចជាគេចង់សុំអ្វីក៏មិន ដឹង។

«កូនមានការអី ?» Jungkook នាងញញឹមដាក់កូន តិចៗ។

«កូនសុំគេងនៅទីនេះជាមួយ Appa បានទេ ?» គេ ងើបមុនទៅសម្លឹងមើលមុខឪពុកយ៉ាងគួរឲ្យអាណិត។

«កូនមិនមានខោអាវស្លៀកទេណាស្អែកកូនត្រូវចូលរៀនទៀតកូនមានខោអាវឯណាមកពាក់ ?» Jungkook និយាយប្រាប់កូនទាំងមានហេតុផលគ្រប់គ្រាន់គេមិន មែនចិត្តអាក្រក់ដល់ឲ្យកូនគេងនៅជាមួយអ្នកពរពោះគេមិនបានទេតែស្អែកគេត្រូវទៅរៀន !

«តែលោកប៉ា...» Jungwon រលីងរលោងរកកល់យំ ព្រោះគេចង់ឲ្យម្តាយគេឱបគេម្តង។

«អូខេ ប៉ាឲ្យកូនគេងនៅទីនេះស្អែកប៉ានិងងើបមកយ៉ាង លឿនដើម្បីយកខោអាវឲ្យកូនស្លៀកយ៉ាងមុិចដែរ ?» ឃើញកូនបែបនេះនាយក៏យល់ព្រមភ្លាម។

«បាទ ល្អណាស់» គេញញឹមខ្ជឹបបើបានប៉ាគេគេងនៅទី នេះម្នាក់ទៀតរឹតតែល្អតែគេមិនហ៊ានសុំ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now