episode 46

2.8K 157 0
                                    

Ms.Jeon ខឹងនឹង Jungkook ឥទ្បូវនេះគាត់ត្រូវមកខឹងជាមួយនឹង Jungwon ទៀតហេតុអ្វីម្នាក់ៗស្រទ្បាញ់ Taehyung សម្បើមម្លេះ ? ចុះគាត់អ្នកដែលគេមើលថែគេអ្នកដែលបង្កើតគេជាស្អី ?

«នេះមែនទេជាអ្វីដែលពួកឯងសងគុណម៉ាក់នោះ ?» Ms.Jeon 

«វាជារឿងផ្សេងគ្នាអ្នកម៉ាក់» Jungkook

«បើអ៊ីចឹងក៏រើសខោអាវចេញពីផ្ទះយើងទៅហើយក៏កាត់កាលគ្នាចោលគ្មានជាកូនជាម៉ែជាយាយជាចៅស្អីទៀតទេ !» Ms.Jeon

«លោកស្រី...» Mr.Jeon ហួសចិត្តមិនស្ទើពេលដែលឮប្រពន្ធពោលពាក្យដូច្នេះចេញមក។

«ហុឹស ខ្ញុំមិនដែលប្រទះម្តាយឯណាចិត្តដាច់ដូចជាលោកស្រីទេ !» Taehyung សើចទាំងហួសចិត្តគាត់ពិតជាមិនធម្មតាមែន។

«បានបើជាអ្វីដែលអ្នកម៉ាក់ត្រូវខ្ញុំនិងចាកចេញពីផ្ទះមួយនេះតែខ្ញុំនៅតែស្រទ្បាញ់និងគោរពអ្នកម៉ាក់ដូចដើម» Jungkook

«មិនបាច់មកគោរពយើងទេឆាប់ចេញពីផ្ទះយើងទៅ» គាត់លើកដៃចង្អុលទៅខ្លោងទ្វា។

«ជំរាបលាលោកប៉ាអ្នកម៉ាក់ ! Jungwon ជំរាបលាលោកតាលោកយាយទៅកូន» Jungkook

«បាទ ! ជំរាបលោកតាលោកយាយ Jungwon ស្រទ្បាញ់លោកតាលោកយាយជានិច្ច» អាល្អិតឱនគោរពលោកតលោកយាយយ៉ាងមានរបៀបបំផុត។

«លាសិនហើយលោកប៉ា» Taehyung លាលោក Jeon ។

«ហឹម» Mr.Jeon ងួកក្បាលតិចៗគាត់មិនហ៊ានមាត់ឬអ្វីទ្បើយ។ ឯ Ms.Jeon ក៏បែរមុខទៅម្ខាងដោយមិននិយាយស្តីឬសម្លឹងមើលមុខកូនចៅជាលើកចុងក្រោយនោះទេ។

Jungkook នឹង Taehyung ព្រមទាំង Jungwon ដើរចាកចេញពីភូមិគ្រឹះយ៉ាងស្ងាត់ស្ងៀមសូម្បីតែខោអាវមួយកំផ្លេក៏ពួកគេមិនយកមកតាមខ្លួនដែរ។

  #ក្នុងទ្បាន

អ្វីៗគ្រប់យ៉ាងហាក់បីដូចជាគ្មានសម្លេងសោះ Jungkook គេមិនបាននិយាយអ្វីទ្បើយបានត្រឹមតែបើកទ្បានស្ងៀមៗតម្រង់ទៅភូមិគ្រឹះ Kim វិញ។

ឯ Jungwon កាលបើឃើញឪពុកនឹង Appa ស្ងាត់ស្ងៀមបែបនេះហើយគេក៏មិនមាត់តែគេបែរជាមានអារម្មណ៍ថាខ្លួនឯងខុសទៅវិញ។

«បង ?» Taehyung ក៏ដាច់ចិត្តនិយាយទៅកាន់រាងក្រាស់។

«ហឹម ?» Jungkook

«បងមិនអីទេមែនទេ ?» Taehyung ដាក់ដៃមកលើដៃនាយព្រមទាំងសួរនាំព្រោះមើលទៅគេដូចជាមិនរីករាយសោះ។

«បងមិនអីទេអូនមិនបាច់ភ័យទេពេលនេះយើងក៏បានរស់នៅជុំគ្នាហើយ» Jungkook បែរមកញញឹមដាក់មាឌតូចម្តាយគេបំបែកបំបាក់ស្នេហាគេមកយូរហើយដូច្នេះវាគួរតែដល់ពេល ហើយដែលគេត្រូវតែក្លាហានចេញមុខមកការពារប្រពន្ធនិងនៅខាងប្រពន្ធ។

«អូនឮបែបនេះក៏អស់ចិត្តហើយ» Taehyung ញញឹមតិចៗ។  

«បងមិនបានកើតអីទេកុំបារម្ភអីណា៎» Jungkook

«បាទ.... Jungwon យ៉ាងម៉េចហើយកូន ?» Taehyung បែរមកសួរអាល្អិតដែលអង្គុយចំកោងខ្នងដៃក៏យកមកឱបជង្គង់ចូលគ្នា។

«Appa កូនជាអ្នកខុសមែនទេ ?» Jungwon

«Aw ហេតុអ្វីនិយាយដូច្នោះកូន ? អ្នកណាថា ?» Taehyung ចងចិញ្ចើមចូលគ្នាសួរទៅកូន។

«ព្រោះកូនទើបលោកយាយកាត់កាលលោកប៉ាចោលមែនទេកូនជាចៅអាក្រក់ណាស់មែនទេ ?» Jungwon

«មិនមែនអ៊ីចឹងទេកូនកុំនិយាយបែបនេះកូនគឺល្អបំផុតឆ្លាតបំផុតកូន Appa នេះពូកែណាស់ចេះដឹងខុសដឹងត្រូវមែនទេ Jung ?» Taehyung

«ពិតមែនហើយ Jungwon របស់ប៉ារឹងមាំឆ្លាតវៃកូនមិនអាក្រក់ទ្បើយកូនគ្រាន់តែចង់ជួបជុំគ្រួសារមានភាពកក់ក្តៅប៉ុណ្ណោះឯងឈប់គិតបែបនេះទៀតឮទេ ?» Jungkook

«បាទ» Jungwon ក៏ញញឹមតិចៗហាក់បីដូចជារីករាយជាមុនពេលឮឪពុកនឹង Appa ជាទី
ស្រទ្បាញ់លើកទឹកចិត្ត។

«ល្អណាស់ឥទ្បូវនេះប៉ានាំកូនទៅដើរលេងល្អទេ ?» Jungkook

«បាទ» Jungwon ទះដៃយ៉ាងសប្បាយរីករាយ។ ស្នាមញញឹមមួយនេះក៏អាចធ្វើឲ្យអ្នកមានគុណទាំងពីរសប្បាយចិត្តមិនស្ទើឲ្យនោះទេ។

To Be Continues...

រឿង: វិលរកស្នេហ៍ (Ended)Kde žijí příběhy. Začni objevovat