episode 06

3.9K 260 0
                                    

  #បន្ទប់

Jungwon នាំ Appa របស់ខ្លួនមកកាន់បន្ទប់របស់ លោកតា។ មាឌតូចឈរនៅពីមុខបន្ទប់គេឈរសម្លឹង មើលមួយសន្ទុះហើយ។

«Appa មិនចូលទេមែនទេ ?»  Jungwon ងើយមុខ មកសម្លឹងទៅមាឌតូច។

«អត់ទេចូលតើ» Taehyung ញញឹមដាក់កូនមុននិង លើកដៃគោះទ្វារបន្ទប់។

តុក តុក... Taehyung គោះទ្វារបន្ទប់តិចៗមុននិង បើកទ្វារដើរចូលទៅគេក៏ឃ់ញឪពុកគេងនៅលើពូក ទាំងទារុណទារា។

«លោកប៉ា» Taehyung ដង្ហើយឈ្មោះឪពុកតិចៗគេ លុតជង្គង់នៅនិងគៀនពូកនោះឪពុកគេឥទ្បូវស្គមជាងមុនច្រើនណាស់។

«អ្ហឹកៗ» មាឌតូចយំខ្សឹបខ្សាវតិចៗយកដៃមកកាន់ដៃ ជ្រាវជ្រួញមុននិងដាក់ក្បាលផ្តេកនៅលើដើមដៃរបស់ ឪពុក។

«ហឹម Tae ??» ក្រោមពីឮសម្លេងរំខានក្បែរត្រចៀក Mr.Kim ក៏បើកភ្នែកទ្បើងតិចៗនេះជា Taehyung អ្ហេស៎ ? គាត់មិនព្រិលភ្នែកទេមែនទេ ?

«លោកប៉ា អ្ហឹកៗ កូននឹកលោកប៉ាណាស់» Taehyung លូកដៃមកឱបក្រសោបរាងកាយស្គមស្គាំងរបស់ឪពុកដាក់ក្បាលផ្តេកនៅលើទ្រូងព្រមទាំងទ្រហូរយំខ្លាំងៗ។ ឃើញថាពេលវេលានេះមិនសាកសម Jungwon គេក៏ ដើរចេញពីបន្ទប់នេះចុះមកក្រោម។

«ហុឹស កុំយំអីកូនកុំយំ» Mr.Kim ប្រឹងលើកដៃដែល គ្មានកម្លាំងមកអង្អែលក្បាលកូនប្រុសច្បងតិចៗបញ្ជាក់ថាគេមិនមែនមានតែម្នាក់ឯងទ្បើយ។

«លោកប៉ាលំបាកណាស់ហើយសុំទោសដែលកូនមិន បាននៅមើលថែលោកប៉ា ហុឹកហុឹក» Taehyung

«បានកូនមកប៉ាក៏សប្បាយចិត្តណាស់ហើយ» រាល់ថ្ងៃ គាត់តែងតែគេងកើតទុក្ខពីរឿងរបស់ Taehyung រហូតខ្លាចតែគេគិតអីមិនល្អព្រោះគេធ្លាប់មានការចងចាំអាក្រក់។

«ពេលនេះកូនលែងទៅណាកូននិងនៅមើលថែលោកប៉ាណា» Taehyung ញញឹមដាក់ឪពុកទាំងទឹកភ្នែក។

  #ខាងក្រោម

Jungwon អង្គុយនៅលើសាទ្បុងមើលតុក្កតាតាមតែ សញ្ជាតិក្មេងរបស់ខ្លួននៅលើតុក៏មាននំចំណី ទឹកដោះ គោមិនចេះតិច។

«លោកយាយបាទ ?» Jungwon ហៅឈ្មោះយាយ តិចៗ។

«ចាស៎ Jungwon មានការអីមែនទេ ?» Ms.Kim ទម្លាក់ក្រណាត់ចាក់ចុះមុននិងសម្លឹងមើលមុខចៅ។

រឿង: វិលរកស្នេហ៍ (Ended)Место, где живут истории. Откройте их для себя