episode 70

2.6K 139 0
                                    

គ្រាន់តែបានជួប Jimin ជាលើកទីពីរគិតថា Yoongi នឹងចាកចេញពីគេងាយៗមែនទេ? វាមិនអាចនោះទេគេបាននិយាយហើយថាគេនឹងមើលថែមាឌតូចសងការឈឺទាំងប៉ុន្មានទាំងអស់ឲ្យទៅមាឌតូចវិញ។

តាំងពីថ្ងៃដែលឃើញមុខ Yoongi មកមាឌតូចប្រែជាក្អួតចង្អោរជាញឹកញាប់ហើយក៏មិនចង់នៅជិតនាយព្រោះពេលដែលនៅជិតគឺដឹងតែក្អួត Jimin ក៏ព្យាយាមហាមឃាត់គេជារឿយៗដើម្បីកមឲ្យចូលមកជិតខ្លួន។

«អ្ហឹកៗ ប្រាប់ឲ្យចេញហេតុអ្វីមិនស្តាប់សោះអ៊ីចឹង» ទាល់តម្រិះ Jimin ក៏ស្រែកយំយកតែម្តងស្មានតែពេលក្អួតស្រួលណាស់មែនទេ? ដើរសឹងមិនទៅមុខ ទន់ដៃទន់ជើង ឈឺក្បាល វិលមុខ។

«បងមិនយល់ខ្លួនបងក្រអូបតើ?» Yoongi ទាញអាវមកហិតសារជាថ្មីអាវគេបាញ់ទឹកអប់មួយដបមិនតិចពីពាន់ដុល្លាទេហេតុអ្វីមាឌតូចថាស្អុយ?

«មិនក្រអូបស្អុយៗៗៗ អ្ហឹក» Jimin និយាយ
ទ្បែតៗបើគេធុំក្លិនស្អុយឲ្យថាក្រអូប?

«អុប៎» ដោយទ្រាំមិនបាន Yoongi ក៏យកដៃមកក្រសោបមុខមាឌតូចហើយបឺតមាត់យកអ្នកណាបុិនឲ្យថាគេស្អុយធ្វើអី?

«អ្ហឹម» ដឹបៗៗ Jimin រើបម្រាស់វាយខ្នងគេដើម្បីឲ្យប្រលែងខ្លួន។

«អ៊ួកៗ» មាឌតូចទាញថង់សម្រាមមុននិងក្អួតចេញមកមិនមែនសម្តែងទេគឺពិតមែន។

«ព្រះអើយ» Yoongi ផ្តួលខ្លួនទៅលើពូលយកដៃមកខ្ញាំសក់ក្បាលម៉ួម៉ៅហើយក៏ខឹងជាខ្លាំងដែលឃើញ Jimin ដួចខ្ពើមរអើនខ្លួនបែបនេះ។

«យើងកើតអីទៅ? ឬមួយ?» Jimin សួរមកខ្លួនឯងនៅក្នុងចិត្តពីមិនគេចូលចិត្តរាងកាយ Yoongi ណាស់ជាពិសេសគឺការឱបតែពេលនេះវាប្រែប្រួលអស់បែរជាមិនចង់នៅជិតទៅវិញហើយក៏ក្អួតចង្អោរជាខ្លាំងធុំក្លិនអ្វីបន្តិចក៏មិនបាបពោះគេហាក់ដូចជាធំជាងមុនវាដួចជាអ្នកមានផ្ទៃពោះអ៊ីចឹងឬមួយគេ?

«អូនគិតអ្វី?» Yoongi

«មិនអីនោះទេ» Jimin

«អូនចាញ់កូនចេញដឹង Jimin?» រាងក្រាស់អត់សង្ស័យមិនបានពិតមែន។

«មិនដឹងនោះទេ» មាឌតូចឆ្លើយចោលណាគេមិនដឹងមែនហើយក៏សង្ស័យមកលើខ្លួនឯងជាខ្លាំង។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now