episode 18

3.2K 180 0
                                    

Jungkook បានចំណាយពេល ២ ម៉ោងទម្រាំតែដល់ កំពង់ផែនៅទីនោះក៏មានកូនចៅជាច្រើនដាក់ឲ្យទ្បោម ព័ទ្ធដើម្បីយាមកាម។

«យ៉ាងម៉េចហើយ ?» នាយដើរសម្តៅទៅឃ្លាំងមើលទៅ ទ្បាំងឈើដែលសល់តែសម្បកតិចៗ។

«កញ្ជាខូចអស់ ៨០ ភាគរយហើយចៅហ្វាយវាដុតខ្ទេច អស់តែម្តង» Mix

«ហើយមនុស្សដែលយើងដាក់ឲ្យយាមនោះ ?» នាយ ស្រែកបែរសម្លឹងមើលទៅកូនចៅគ្រប់គ្នាដោយក្រសែ ភ្នែកកាច។

«ឯង» Jungkook លើកដៃចង្អុលទៅបុរសមាឌឌាំង ឈរនៅជិតទ្វារពីរនាក់នេះហើយដែលគេឲ្យយាមនៅ មុខឃ្លាំងតែហេតុអ្វីនៅឲ្យគេលួចដុតបានទៀត ?

«ចៅ….ចៅហ្វាយពួកខ្ញុំសុំទោសពេលនោះខ្ញុំមិនដឹងថា មានអ្វីកើតទ្បើងខ្ញុំនិងវាប្រែជាងងុយគេងប្លែកពេល ដែលងើបមកឃ្លាំងក៏ឆេះជិតពាក់កណ្តាលទៅហើយ» គេនិយាយជាប់មាត់ត្រឌិតព្រោះភ័យពេក។

«ឯងកុំប្រើពាក្យនេះមកកាន់យើងយើងស្អប់បំផុតពាក្យថាមិនដឹងអីឯងជាមនុស្សមែនទេហេតុអ្វីឯងមិនដឹង ការហារប៉ុណ្ណឹងពួកឯងធ្វើមិនបានផងចុះទម្រាំទៅធ្វើចៅហ្វាយគេ ?» Jungkook 

«គឺខ្ញុំសុំទោស»

«យើងមិនត្រូវការ !! ហេតុអ្វីឯងធ្វេសប្រហេលបែបនេះ ឯងដឹងថាយើងចំណាយលុយប៉ុន្មានលានទេ ? សុំទោសរបស់ឯងមិនបានធ្វើឲ្យយើងចម្រុងចម្រើន បន្តិចណាទេ» កញ្ឆានេះ ១០ ទ្បើងសឹងតែ ២ លាន ដុល្លារឥទ្បូវក៏រលាយអស់មិនដល់ចំជាអត់បានការ !

«សុំទោសចៅហ្វាយខ្ញុំសុំទោសលើកទោសឲ្យខ្ញុំម្តងទៅ» បុរសពីរនាក់នោះទន់ជង្គង់ដួលលើឥដ្ឋព្រូសសុំការ អនុគ្រោះពី Jungkook ។

«ចេញពីមុខយើងសិនទៅយើងមិនចង់សម្លាប់ឯងទេ» Jungkook បែរមុខចេញគេស្អប់បំផុតអ្នកដែលធ្វើការ ធ្វេសប្រហែស។ ឮចៅហ្វាយនិយាយបែបនេះគេទាំងពីរ ក៏រត់ចេញសិន។

«ចៅហ្វាយវាមិនបានសូម្បីតែបន្សល់ទុកស្នាមក្រយៅដៃ» Mix

«វាដូចជាជំនាញពេកហើយមើលទៅមិនធម្មតាទេ» Jungkook សម្លឹងមើលទ្បាំងឈើសូម្បីតែក្រយៅដៃ មួយគ្មានផងអុីចឹងសត្រូវគេមិនធម្មតាទេ។
_______

  បុរសដ៏មានអំណាចអង្គុយនៅលើកៅអីវិលរបស់ខ្លួន នៅក្នុងកាសុីណូគេសប្បាយចិត្តរីករាយជាងត្រូវឆ្នោតទៅទៀតពេលដែលបានបំបាក់អ្នកគេដែលគំសងសឹក អស់រយៈពេល ៥ ឆ្នាំ។

«ហាហា មិនយូរទេឯងនិងរលាយដូចជាផេសមិនខាន» Min Yoongi ដែលមានវ័យបង Jungkook ត្រឹមតែ ពីរឆ្នាំជាសត្រូវសួពូជតាំងពី ៥ - ៦ ឆ្នាំមុនពួកគេមិន ដែលត្រូវគ្នាទ្បើយ។

Min Yoongi ចូលប្រលូកក្នុងការធ្វើជាម៉ាហ្វៀរមុន Jungkook ទៅទៀតនាយមានជំនាញមិនស្ទើរក្នុង សម្លាប់មនុស្ស ការបំបិទភស្តុកតាងគឺទុកចិត្តចុះ។

«ឯងជាអ្នកធ្វើឲ្យយើងបាត់បង់មនុស្សដែលយើងត្រូវយើងនិងសងសឹកទៅឯងគ្រប់យ៉ាង» Yoongi សម្លឹង មើលទៅរូបថតរបស់ Jungkook ទាំងគំនុំគេគុំតាំងពី ថ្ងៃដំបូងដែល Jungkook លេចមុខទ្បើងបំបែកបំបាក់ មនុស្សដែលគេស្រទ្បាញ់ចេញពីគេ ! គេបានសន្យានិង ខ្លួនឯងហើយបើ Jungkook មិនរលាយគេក៏មិនស្ងប់ គេនិងធ្វើឲ្យ Jungkook វង្វេងវង្វាន់ដើររកសត្រូវមិន ឃើញគេនិងលេងគ្រប់វិធីដើម្បីដណ្តើម Taehyung មកវិញទោះជាគេមានកូនក៏ដោយ។

«ចៅហ្វាយធ្វើយ៉ាងម៉េចបន្តទៅ ?» Somkang សួរទៅ ចៅហ្វាយថ្ងៃនេះគេបិះនិងមិនរួចជីវិតទេ។

«ឈប់មួយរយៈសិនទៅមិនយូរពេលវាភ្លេចខ្លួនចាំលេង បន្ត» Yoongi

«បាទ ទាន» Somkang

«ទៅវិញទៅមានអ្នកមករកប្រាប់ថាយើងមិនទំនេរ» នាយយកដៃមកអង្អែលកាំភ្លើងជារើយៗ។

«បាទ» Somkang ឱនលាមុននិងដើរចេញ។

   #កំពង់ផែ

ពេលនេះ Jungkook គេសឹងតែឆ្កួតព្រោះថាខាន ស្អែកគេត្រូវយកកញ្ជាទៅឲ្យដៃគូររកសុីទៅហើយតែ ពេលនេះវារលាយដូចជាអំបិល។

«ព្រះអើយកុំឲ្យយើងស្គាល់ឯងឲ្យសោះ» នាយស្រែក ទាំងម៉ួម៉ៅពេលនេះគេដោះស្រាយមិនចេញទេអាម្នាក់នោះដូចជាចង់ឲ្យគេរលាយឆាប់ហើយ។

«ចៅហ្វាយគិតតាមសម្រួលទៅ» Mik លូកមាត់

«កញ្ឆាផ្ញើរមកតាមកាប៉ាល់មិនមែន ១ ថ្ងៃបានទេ» Jungkook

«ចៅហ្វាយប្រាប់គេតាមត្រង់ទៅខ្ញុំជឿថាគេច្បាស់ជា យល់ព្រមព្រោះគេដឹងហើយថាចៅហ្វាយជាមនុស្ស ម៉ត់ចត់» Mix

«ឯងរៀបចំកន្លែងសារទ្បើងត្រូវដាក់មនុស្សរកមុខអ្នក ដែលដុតកាសុីណូនិងកំពង់ផែយើងឲ្យឃើញយើងនិងចាត់រឿងដែលនៅសល់» Jungkook

«បាទ ចៅហ្វាយ» Mix

[ សមាជិកថ្មី។ ]
To Be Continue

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now